Tottenham Hotspur ​ចង់​បាន​លោក Gerardo Martino ​មក​ដឹកនាំ​

​ក្លិប​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​មាន​បំណង​ចង់បាន​គ្រូបង្វឹក Gerardo Martino ​ដើម្បី​ជំនួស​តំណែង​លោក Tim Sherwood ​ដែល​នឹង​ចុះចេញ​ពី​តំណែង​នៅពេល​ចប់​រដូវ​កាល​ ​។​

​យោង​តាម​គេហទំព័រ The Metro ​បាន​អះអាង​ថា​ ​គ្រូបង្វឹក​ក្លិប​អ្នក​មាន​បុណ្យ​រូបនេះ​មិន​ទាន់​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​នៅ​ជាមួយ Barcelona ​នៅឡើយ​ទេ​ជា​ហេតុ​ធ្វើឲ្យ​ក្លិប​មាន់​ខ្នាយមាស Tottenham ​ត្រៀម​នាំយក​បុរស​វ័យ​ ៥១ ​ឆ្នាំ​រូប​នេះ​បើសិនជា​គាត់​ពិតជា​ចាកចេញ​ពី​ទឹកដី Camp Nou ​មែន​នោះ​ ​។​
​ទន្ទឹម​ជាមួយគ្នា​នោះ​ Tottenham ​ក៏​បាន​ទាក់ទង​ជាមួយ​គ្រូបង្វឹក​ជម្រើសជាតិ​ហូឡង់​លោក លូ​វី​ស វ៉ាន់ ហ្គ​ល (Louis van Gaal) ​ផង​ដែរ​ក្រោយពេល​លោក​បាន​លើកឡើង​ថា​ ​លោក​នឹង​លាឈប់​ពី​តំណែង​បន្ទាប់ពី​ការប្រកួត World Cup ​ចប់​ ៕

Gerardo Martino