​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១​រង​ការចោទប្រកាន់​ហាម​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​

0

​ក្រុង​ប៉ោយប៉ែត​៖  នៅ​បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ឹម សុផល​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ការងារ​ព្រំដែន ។
នៅក្នុង​កិច្ចប្រជុំ​នោះ លោក​សូ​ចាន់ណា​រី មេ​បញ្ជាការដ្ឋាន​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​បានដាក់​បញ្ជា​ដ៏​តឹងរឹង​ហាម​មិន​ឲ្យ​មាន​អ្នកសារព័ត៌មាន​ចូល​ទៅយក​ព័ត៌មាន​នៅក្នុង​ពិធី​នោះទេ ជាក់ស្តែង​ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​ដេលី​ដែលជា​សារព័ត៌មាន​មួយ​មាន​ប្រជាប្រិយភាព និង​ប្រកបទៅដោយ​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​ក៏​លោក សូ​ចាន់ណា​រី ហាម​មិន​ឲ្យ​ចូល​ទៅយក​ព័ត៌មាន​ដែរ ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន​ខាងលើ​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បិទបាំង​សិទ្ធិសេរីភាព​សារព័ត៌មាន​ពី​សំណាក់​លោក​មេ​បញ្ជា​នគរបាល​លេខ​៩១១​រូបនោះ ។​លោក​ថា​៖ ការប្រព្រឹត្ត​របស់លោក​សូ​ចាន់ណា​រី គឺ​ពិតជា​ខ្វះ​ឆន្ទ​ផ្តល់​សិទ្ធិសេរីភាព​ជូន​អ្នកសារព័ត៌មាន ជាពិសេស់​កិច្ចប្រជុំ​នោះ​គឺជា​ថ្នាក់​ភូមិភាគ​ផងដែរ មិនមែនជា​រឿង​បុគ្គល​នោះឡើយ ។

​យ៉ាងណាក្តី លោក សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ឲ្យ​ដឹងថា​៖ កិច្ចប្រជុំ​នោះ​គឺ​ស្តីពី​បូកសរុប​ការងារ​ឆ្នាំ​២០១៣​និង​ទិសដៅ​ឆ្នាំ​២០១៤ លោក​បន្តថា​៖ មាន​មេបញ្ជាការ​ស្រាល​មក​ចូលរួម​ប្រជុំ​ចំនួន​៤​ខេត្ត​ក្រុង​និង​១០​វរ​សេនា​តូច លោកស្នងការ​បានបញ្ជាក់​ទៀតថា​៖​ការងារ​ប្រជុំ​នេះ​មិន​មែនមាន​លក្ខ​ន្ធ័​អ្វី​ត្រូវ​បិទបាំង​នោះទេ គឺ​យើង​និយាយ​អំពី​លទ្ធផល​នៃ​ការងារ​កង​នគរបាល​ការពារ​ព្រំដែន​ថ្នាក់​នាយកដ្ឋាន បើទោះជា​លោក​សំ​ជិត បាន​និយាយថា​៖ មាន​អ្វី​ត្រូវ​បិទបាំង​ក៏ដោយ​សម្រាប់ លោក សូ​ចាន់ណា​រី មេបញ្ជាការ​វរ​សេនា​តូច​លេខ​៩១១ ហាក់​មានរឿង​អ្វី​ត្រូវ​បិទបាំង​សម្រាប់​រូបលោក ដូច្នេះ​ទើប​លោក​មិន​អនុញាត​ឲ្យ​មាន​សារព័ត៌​មានបាន​ចូល​ទៅយក​ព័ត៌មាន​ក្នុង​ពិធី​នោះ ៕

ពាក់​ព​ន្ធ័​និង​ករណី​ហាម​អ្នកសារព័ត៌មាន​នេះដែរ លោក កែម​ចិន្តា ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹងថា​៖ កន្លងមក​លោក សូ​ចាន់ណា​រី ក៏​ធ្លាប់បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឳ​វាទ​ហាម​អ្នកកាសែត​ចូល​យក​ព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​ដែរ​កាល​ពីមុនមក ភ្នាក់ងារ​រូបនោះ​ថា​ការហាម​ប​បែ​នេះ​គឺជា​ការបិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន លោក​ថា លោក​ចង់​ឲ្យ​ស្ថាប​ន័​ពាក់​ព​ន្ធ័​គប្បី​ពន្យល់ លោក សូ​ចាន់ណា​រី​ឲ្យ​ស្គា​ល់ពី​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​ឲ្យ​បាន​ប្បាស់ ជៀសវាង​បិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​តទៅទៀត ។​


​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់ថា​លោក សូ​ចាន់ណា​រី បាន​បញ្ជា​ឲ្យ​មានការ​ហាមឃាត់​អ្នកសារព័ត៌មាន​មិន​ឲ្យ​ចូល​ទៅយក​ព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៣​មិនា​ឆ្នាំ​២០១៤ ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​សូ​ចាន់ណា​រី​បានទេ ។

 រូបលោក សូ​ចាន់ណា​រី មេបញ្ជាការ​៩១១

911 ?????????????????????????????????