កូនភ្លោះ​ចំនួន​3​នាក់​បាន​កើតមាន​ជាថ្មី​ទៀតហើយ​នៅ​ខេត្តបាត់ដំបង​

0

បាត់ដំបង​: អស់​រយ​:​ពេល​ជា​យូរ​មកហើយ​ដែល​ព័ត៌មាន​រឿង​កូនភ្លោះ​ចំនួន​3​នាក់​ត្រូវបាន​ស្ងប់ស្ងាត់​ប៉ុន្តែ​នៅពេលនេះ​ក៏​ស្រាប់តែ​បាន​ប្រសូត្រ​ឡើង​នៅក្នុង​គ្រួសារ​ដ៏​លំបាក​មួយ​ស្ថិតក្នុង​ភូមិ​ន​រា​1 ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​26-1-15 វេលា​ម៉ោង​4,40​នាទី​ល្ងាច ដែល​កូនភ្លោះ ទាំង​3​នាក់​នេះ​សុទ្ធតែ​ស្រី​ទាំងអស់ ។​image ទារិកា​រទាំង​3​នាក់​នេះ​គឺ​បាន​កើតឡើង​នៅក្នុង​ត្រកូល​របស់លោក ហាំ មូ​សើ អាយុ​41​ឆ្នាំ ដែលមាន​មុខរបរ​ជា​គ្រូបង្រៀន​ផ្នែក​សាសនា​នៅក្នុង​សមាគម​ប្រភព​ល្អ​កម្ពុជា និង​ជា​ជនជាតិខ្មែរ អ៊ីស្លាម និង​អ្នកស្រី អែល អា​ហ្វី​យ៉ាន អាយុ​33​ឆ្នាំ ជា​មេផ្ទះ​នៅ​ភូ​មិន​រា​1 ។ ស្ថិតក្នុង​សភាព​ដ៏​លំបាកលំបិន​បុរស​ជា​ឪពុក​បាន​រៀបរាប់ថា កន្លងមក​លោក​និង​ភរិយា​របស់លោក​ធ្លាប់​មានកូន​ចំនួន​3​នាក់​រួចមក​ហើយដោយ​ក្នុងនោះ​គឺ​កូនប្រុស​ពីរ​និង​ស្រី​មួយ លុះដល់​ពេល ដែល​ប្រពន្ធ​របស់លោក​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ជា​លើក​ទី​4​នេះ​វា​ហាក់ដូចជា​ខុសពី​មុនៗ​ព្រោះ​ពេល​ចាប់ ផ្តើម​ទម្ងន់​ភ្លាម​រហូតដល់​6​ខែ​គឺ​មានការ​ចាញ់​ខ្លាំង​មែនទែន​ញុ​ាំ​អ្វី​ក៏​មិនសូវ​បានដែរ ប៉ុន្តែ​ក្រោយពី 6​ខែ​នោះមក​គឺ​បាត់​ចាញ់​តែ​ចាប់ផ្តើម​ហើមជើង​វិញ​ម្តង​រហូត​មានការ​ពិបាក​ក្នុង​ការដើរ​លុះត្រាតែ​គ្រាហ៍ ទើប​អាច​ដើរ​បាន ។ លោក​បាន​បន្តទៀតថា នៅពេល​គ្រប់​ខែ​ដែល​ត្រូវ​សំរាល​កូនលោក​ក៏បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ឯកជន​មួយ​ដែល​នៅ​ជិត​ដោយសារតែ​ភរិយា​មាន​សភាព​ឈឺពោះ​ខ្លាំងពេក ហើយ​ពេលនោះ ក្រុមគ្រូពេទ្យ​បានសំរេច​ធ្វើការ​វះកាត់​ក្រោយពេល​ឆ្លុះ​ពិនិត្យមើល​ដោយសារតែ​កូន​ទាំងអស់នេះ​មិនអាច​កើត​បាន​ឯ​រូបលោក​ក៏​យល់ព្រម នៅ​ទីបំផុត​កូន​របស់លោក​ចំនួន​3​នាក់​ត្រូវបាន​កើតឡើង​ដំណាលៗ​គ្នា ហើយ​សុទ្ធ​ស្រី​ទាំងអស់ ដោយ​កូនច្បង​មាន​ទម្ងន់​2kg​ចំណែក​កូន​ទី​ពីរ​មាន​ទម្ងន់​1,9kg​និង​កូនពៅ មាន​ទម្ងន់​1,5kg ប៉ុន្តែ​បើទោះបីជា​កូន​របស់លោក​កើតមក​ម្តង​3​នាក់​ក៏ដោយ​ក៏​សុខភាព​របស់​ពួកគេ មាន​លក្ខណ​:​ល្អជា​ធម្មតា​ពុំមាន​សភាព​ទន់ខ្សោយ​ឡើយ ដោយឡែក​ម្តាយ​វា​គឺ​នៅមាន​សភាព​ទ្រុឌទ្រោម មិនទាន់​ចេញពី​មន្ទី​ពេទ្យ​នោះទេ​ព្រោះ​ស្នាម​នៃ​ការវះកាត់​មិនទាន់​ជាសះស្បើយ​នៅឡើយ ។ ស្ថិតក្នុង​សភាព​ដ៏​លំបាក​ដែល​សំរាលកូន​4​លើក​បានកូន​រហូតដល់​6​នាក់​នេះ និង តាមរយ​:​កម្ពុ​ជាថ្មី លោក​ហាំ មូ​សើ បាន​លើកដៃ​បួងសួង​ព្រមទាំង​បាន​ពោលថា កន្លងមក​លោក​តែងតែ​ស​ង្គេ​ត​ឃើញ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រមទាំង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចិត្ត​មេត្តា ករុណា​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​:​ដែល​ជួបប្រទះ​នឹង​បញ្ហា​ផ្សេងៗ​ដូចជា​គ្រោះធម្មជាតិ​ជាដើម ពិសេស​ប្រជាពលរដ្ឋ​ណា​ដែលមាន​កូនភ្លោះ​ចំនួន​3​នាក់​គឺ​សម្តេច​ទាំងពីរ​តែងតែ​យកចិត្តទុកដាក់ និង​ប្រោស​ប្រទាន​ជា​អំណោយ​ផ្សេងៗ​ដើម្បី​ជួយ​សំរាល​ដល់​ជីវភាព​បាន​មួយកំរិត​ដូច្នេះ​នៅពេលនេះ​ក្រុមគ្រួសារ​របស់លោក​ក៏ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ទាំង​នេះដែរ​ទីមួយ​គឺ​កូន​ក្នុងបន្ទុក​image កាន់​តែមាន​កំណើន​ទ្វេដង និង​ទី​ពីរ​ភរិយា​របស់លោក​ត្រូវធ្វើ​ការវះកាត់​ដើម្បីអោយ​កូនស្រី​ទាំង​3​នាក់​បានឃើញ​ពន្លឺ​ថ្ងៃ​ដូច​មនុស្ស​ដទៃទៀត​ដែរ ព្រមទាំង​កំពុង​សំរាក​ព្យាបាល​នៅឡើយ ដូច្នេះ​សុំអោយ​សម្តេច​ទាំងពីរ​មេត្តា ករុណា​ដល់​ក្រុមគ្រួសារ​របស់លោក​ផង ។ ជា​ចុងក្រោយ​លោក​បាន​សង្កត់ធ្ងន់ថា សព្វថ្ងៃ​ក្រុមគ្រួសារ​របស់លោក​ដែល​រស់រានមានជីវិត ដោយ​ឆ្លង​ផុតពី​របប​ប្រល័យពូជសាសន៍​គឺ​លោក​មិន​ភ្លេច​ទេ​នូវ​គុ​ណូ​ប​ការ​:​ដ៏​ជ្រាលជ្រៅ​របស់​សម្តេច​ដែល​បានធ្វើ​ការតស៊ូ​ប្រឆាំងនឹង​របប​នេះ​អោយ​ប្រជាពលរដ្ឋ​គ្រប់រូប​បាន​រស់​សារជាថ្មី ៕