ប៉េអឹម​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​គ្រឿងញៀន​

0

សៀមរាប​៖ ប៉េអឹម​ខេត្តសៀមរាប បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​១​ករណី ខណៈ​ពួកគេ​កំពុង​បំរុង​ចេញពីផ្ទះ​ទៅ​ចែកចាយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ភ្លាមៗ ស្ថិតនៅ​ក្នុងផ្ទះ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ P1060309
លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​ចុះ បង្ក្រាប​ករណី​ជូ​ញ​ដូរ​និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ៖​ទី​១/​ឈ្មោះ ផាន ផល្លា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ប​ជាង​ជួសជុល​ទូរស័ព្ទដៃ​(​ជា​នាក់​ជួញដូរ​) មាន​ស្រុកកំណើត​នៅ ខេត្តបាត់ដំបង បច្ចុប្បន្ន​P1060317ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទី​២/​ឈ្មោះ រឿន កំសត់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​លក់​ស៊ុំ​រូបថត​(​ជា​អ្នកប្រើប្រាស់​) រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​និង​ធ្វើការ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​គ្រឿ​ម​ពណ៌​ថ្លា ៣​កញ្ចប់ ទម្ងន់​៣,៣៩​ក្រាម​,WY១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​CBR ពណ៌​ក្រហម​បិទ​ស្កុ​ត​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1I.40.00 ,​និង​ស្លាក​លេខ​ទុក​សម្រាប់​ដូរ​ចំនួន​២ មាន​លេខ បន្ទាយមានជ័យ​1I.33.03 និង​មួយទៀត សៀមរាប 1G.99.09 ព្រមទាំង​សោ​.​ក​.​ម៉ូតូ​កាច់​រួច​ចំនួន​៣, កាំភ្លើង​P1060314ខ្យល់​ចំនួន​២​ដើម​,​កូនសោរ​ផ្ទះ​និង​សោរ​ម៉ូតូ​មួយចំនួន​និង​ឧ​បករ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​លោក​វរៈសេនីយ៍ឯក បាន​បន្ត ទៀតថា ជនសង្ស័យ​ចំនួន​២​នាក់​និង​វត្ថុតាង​ទាំងអស់នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៥ នេះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​បន្ត ៕P1060312 លោក ខេង ខេមរា​