​លួច​ម៉ូតូ​ពី​ស្រុក​កំពង់ត្រឡាច​មក​លាក់ទុក​នៅ​ស្រុក​រលាប្អៀរ​បាន​៥​ថ្ងៃ​ ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​

0

កំពង់ឆ្នាំង​៖ ជនល្មើស​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ត្រឡាច​និង​ម្ចាស់​ម៉ូតូ តាម​ស្រាវជ្រាវ​ចាប់ខ្លួនបាន បន្ទាប់​ជនល្មើស​រូបនោះ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយគ្រឿង ពី​ស្រុក​កំពង់ត្រឡាច​កាលពី​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៥ យកមក​លាក់ទុក​នៅផ្ទះ​មិត្ត​ភ័​ក្រ​របស់គេ នៅក្នុង​ស្រុក​រលា ប្អៀ​របា​ន​៥​ថ្ងៃ​រួចមក​។​ការចាប់ខ្លួន​ជនល្មើស​រូបនោះ​IMG-20150203-WA0012បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ នៅផ្ទះ​មិត្ត​ភ័​ក្រ​ជនល្មើស​។
លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ជនល្មើស
រូបនោះ​មានឈ្មោះ កៅ សុជាតិ អាយុ​៣៦​ឆ្នាំ មក​ស្នាក់នៅ​ធ្វើស្រែ​ប្រាំង​ក្នុងភូមិ​វាល​រវាង ឃុំ​ជ្រេស ស្រុក​​កំពង់ត្រឡាច​។ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៥ ជនសង្ស័យ​រូបនោះ​បាន​លួច​​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥ ព​ណ៏​ខ្មៅ សេរី​២០០៨ របស់​ឈ្មោះ ឃុ​ត សុ​ភ័​ក្រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជំទាវ​បុត្រី ខណៈដែល​ម្ចាស់​ម៉ូតូ​កំពុង​ចូក​ស៊ីការ​គេ​ក្នុងភូមិ​។​នៅពេល​លួច​ម៉ូតូ​បាន​ហើយ​ឈ្មោះ​នេះ​បាន​បើក​ម៉ូតូ​នោះ​យកមក​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស្គាល់គ្នា​នៅ​ភូមិ​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​។ b1
លោក​អធិការ​បាន​អោយដឹងទៀតថា​៖ នៅ​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ ជា​ម្ចាស់​ម៉ូតូ​លោក​បា​​ន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​នឹង​បានដឹងថា​៖​មាន​អ្នក​មក​ស្នាក់នៅ​ធ្វើស្រែ​ប្រាំង បាន​បាត់​ពី​កន្លែង​ស្នាក់នៅ​ហើយ​បានដឹងថា​ជនសង្ស័យ​ខាងលើនេះ មាន​ស្គាល់​គេ​ម្នា​ក់នៅ​ស្រុក​រលាប្អៀរ លោក​បាន​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​និង​សមត្ថកិច្ច​មូលដ្ឋាន តាមរក​ម៉ូតូ​នោះ​ឃើញ​នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ភូមិ​ភេ​ពិតមែន ទើប​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនល្មើស​ខាងលើនេះ​បាន​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ​។
ជនល្មើស​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ត្រឡាច​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បំពេញ​សំណុំរឿង​របស់​ក​រិ​យា​ល័យ​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ត្រូវបាន​ប្រគល់​ជូនទៅ​ម្ចាស់​គេ​វិញ​៕ . ( ឈៀង ថា​រិ​ទ្ធ )