​អាគារ​សាលា​មតេយ្យ​ទ្រុត​ទ្រោម​១​កន្លែង​ត្រូវគេ​វាយ​កំទេចចោល​ ​លោកនាយក​សាលា​និង​អាជ្ញាធរ​កំពុង​ស្វែង​រកមុខ​អ្នក​វាយ​អាគារ​អោយមក​ទទួលខុសត្រូវ​

0

កំពង់ឆ្នាំង​៖​មនុស្ស​២​ទៅ​៣​នាក់ កំពុង​ត្រូវបាន​លោកនាយក​សាលា និង​អាជ្ញាធរ​ឃុំ ស្រុក​ស្វែង​រកមុខ​អោយមក​បកស្រាយ​បំភ្លឺ និង​អោយទទួល​ខុសត្រូវ​ក្នុងការ​លួច​វាយ​អាគារ​ថ្ម​សាលា​មតេយ្យ​ទ្រុត​ទ្រោម​មួយកន្លែង​តាម​ទំនើងចិត្ត ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៃ​មន្ទីរអប់រំ​ខេត្ត​។​ការ​វាយ​អាគារ​សាលា​មតេយ្យ​ទ្រុត​ទ្រោម​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​DSC01057
​ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថា​៖​ទាក់ទង​នឹង​រឿង​ខាងលើនេះ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ​នេះ លោក​បានទទួល​របាយ​ការណ៍​មួយច្បាប់​របស់លោក អូ​ង ចាន់​បូ​ណ៌ ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​រលាប្អៀរ បាន​រាយការណ៍​អោយដឹងថា​៖​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមការងារ​ចំរុះ​បាន​ចុះ​ត្រួតពិនិត្យ​ដី និង​អាគារ​ទ្រុត​ទ្រោម​របស់​មតេយ្យ​សាលា​ស្វាយជ្រុំ ដែល​ត្រូវបាន​គេ​វាយបំផ្លាញ​រួច​អស់​ទៅហើយ ដែល​សាលា​មតេយ្យ​នេះ​មាន​ទំហំ​៥២៣​ម៉ែត្រការ៉េ អាគារ​មាន​សភាព​បែកបាក់​នៅតែ​គ្រឹះ​សសរ និង​ជញ្ជាំង​បន្តិចបន្តួច​គ្មាន​ដំបូល​ទេ ប៉ុន្តែ​បា​នប​ញ្ជូ​ល​ក្នុង​បញ្ជីរ​សារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួចហើយ​។​DSC01053នៅក្នុង​របាយការណ៍​នេះ​លោក ជា ណុំ ជា​នាយករង​សាលាបឋមសិក្សា​ស្វាយជ្រុំ​បានអោយដឹងថា​៖​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ ប្រពន្ធ​លោក អៀ គុយ​ម៉ុង ហៅ​ក្តាន់ បាន​មកសុំ​ធ្វើការ​ឈូសឆាយ​ទីធ្លា នេះ​ដើម្បី​យក​កន្លែង​ធ្វើបុណ្យ តែ​លោក ជា ណុំ បាន​ប្រាប់ថា​គាត់​មិន​ហាន​អនុញ្ញាតិ​ធ្វើការ​ឈូសឆាយ​ទេ​។​លុះដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ វេលា​ជាង​ម៉ោង​៥​ល្ងាច​លោកគ្រូ នុត សា​រ៉ា បានឃើញ​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​អាគារ​នោះ​រាប​ដល់​ដី​ទៅហើយ​។​នៅ​ព្រឹក​ថ្ងៃទី​២៨ លោក ស៊ីវ ចាន់​ផល នាយក​សាលាបឋមសិក្សា​ស្វាយជ្រុំ​បានធ្វើ​លិខិត​ជូនដំណឹង​ទៅ​លោក​មេឃុំ​ស្វាយជ្រុំ ជួយ​ចាត់ចែង និង​អញ្ជើញ​សា​ម៉ី​ជន​មក​បំភ្លឺ ព្រោះថា​ដី​សាលា​មតេយ្យ​នេះ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ពុំមាន​លោកគ្រូ​ណា​ម្នា​ក់មាន​សិទ្ធ​លក់​ដី​សាលា​មតេយ្យ​នេះឡើយ ទោះបី​អាគារ​នោះ​ទ្រុត​ទ្រោម​គ្មាន​សិស្ស​រៀន​ក៍ដោយ​។​DSC01056
​ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ​នៅក្នុង​សាលាឃុំ​ស្វាយជ្រុំ លោក​បានបញ្ជាក់​អោយដឹងថា​៖​ការ​លួច​ឈូសឆាយ​អាគារ​សាលា​មតេយ្យ​ស្វាយជ្រុំ​នេះ លោក​មិន​បានដឹង​ឡើយ​។​ក្នុង​រឿងនេះ​ក៍មាន​ប្រជាពលរដ្ឋ ជាច្រើន​នាក់​បាន​សង្ស័យ​និង​រិះគន់ថា លោក​ឃុបឃិត​លក់​ដី​នេះ​ជាមួយ​លោកគ្រូៗ​អោយគេ​ហើយ ទើប​គេ​ហាន​ឈូសឆាយ​អាគារ​សាលា​មតេយ្យ​នេះ​។​ក្នុង​រឿងនេះ​លោក​សូមបញ្ជាក់​អោយ​ច្បាស់​ថា លោក​មិនបាន​ឃុបឃិត​លក់​ដី​សា​លាខ​នេះឡើយ ប្រសិនបើ​មានការ​ពាក់ព័ន្ធ ក្នុង​ការលក់​ដី​នេះ​មែន​នោះ លោក​នឹង​ចេញមុខ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​មិន​រាថយ​ឡើយ​។​
​ ​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ លោក អៀ គុយ​ម៉ុង ហៅ​ក្តាន់ និង​ប្រពន្ធ​ឈ្មោះ ឃូ សុខ​ឆេង រស់នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ដែល​ត្រូវបាន​រង​ការចោទប្រកាន់​ក្នុង​រឿង​ឈូស​ផ្តួល​សាលា​មតេយ្យ​ខាងលើនេះ​បាន​បំភ្លឺ​អោយ​អ្នកយក​ព័​ត៌​យើង​ដឹងថា​៖​លោក​ទាំង​២​នាក់​ប្តី​និង​ប្រពន្ធ​មិនមែនជា​អ្នក​អោយគេ​វាយ​ឈូសឆាយ​ទេ​។​សាលា​នេះ ជា​ដី​ចំណីផ្លូវ បើ​រដ្ឋ​កសាង​ផ្លូវ​ចេញពី​អាក់​ផ្លូវជាតិ​៣០​ម៉ែត្រ​តាម​គំរោង​មែន​នោះ គឺ​ប៉ះ​ដី​សាលា​នេះ​ទាំងអស់​គ្មាន​សល់​មួយ​ម៉ែត្រ​ឡើយ ហើយ​លោក​ក៏​មិ​បាន​ទិញ​ដី​សាលា​មតេយ្យ​នេះ​ពី​អ្នកណា​ដែរ​។​កន្លងមក​អាគារ​ទ្រុត​ទ្រោម​នេះ​ជា​សំបុក​អ្នក​ជក់​គ្រឿងញៀន​រៀងរាល់​យប់ ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​សុំអោយ​លោកគ្រូៗ​វាយចោល​យូរហើយ ខ្លាច​បាក់​សង្កត់​ក្មេងៗ​។​
​ ​ទាក់ទង​និង​រឿងនេះ​កាលពី​ថ្ងៃទី​២៥ ខែមករា ស្ត្រី​ឈ្មោះ ឃូ សុខ​ឆេង បាន​ជូន​បងស្រី​ម្នាក់​ឈ្មោះ​ធី (​ប្រពន្ធ​លោក កែន ជា​ជំទប់​ទី​២​ឃុំ​ស្វាយជ្រុំ​)​ជា​អ្នក​រាប់អាន​គ្នា​ក្នុងភូមិ ដែលមាន​ផ្ទះ​នៅ​ពីក្រោយ​សាលា​នោះ ទៅសុំ​លោក ជា ណុំ នាយករង​សាលាបឋមសិក្សា​ស្វាយជ្រុំ វាយ​អាគារ​ទ្រុត​ទ្រោម​នេះ​ចោល ដើម្បី​យក​កន្លែង​ធ្វើ​រោងបុណ្យ​ក្នុងពេល​ខាងមុខ ពេលនោះ​លោក ជា ណុំ បាន​យល់ព្រម​តែ​មិន​បានធ្វើ​លិខិតស្នាម​អី​ទេ ហើយ​នៅពេល​ស្ត្រី​ឈ្មោះ​ធី ជួល​គ្រឿងចក្រ​មក​វាយ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមករា ម្ចាស់​គ្រឿ​ចក្រ​មិន​ទាំង​យក​ថ្លៃឈ្នួល​វាយ​អាគារ​នោះ​ថែម​ទៀតផង តែ​បែរជា​លោក ជា ណុំ ថា​មិនដឹង​មិន​អនុញ្ញាតិ​ទៅវិញ​។​លោក អៀ គុយ​ម៉ុង បានបញ្ជាក់​ទៀតថា លោក​គ្រាន់តែ​ជា​អ្នក​ជួយ​រក​ជួល​គ្រឿងចក្រ​អោយ​ស្ត្រី​ឈ្មោះ​ធី តែប៉ុណ្ណោះ​មិនមែនជា​អ្នក​អោយគេ​វាយ​អាគារ​សាលា​នេះ​ទេ ចំណែក​ប្រពន្ធ​គាត់​(​ឈ្មោះ ឃូ សុខ​ឆេង​)​គ្រាន់តែ​ជា​អ្នក​ជូន ស្ត្រី​ឈ្មោះ​ធី ដែលជា​អ្នក​រាប់អាន​គ្នា​ទៅសុំ​លោក ជា​ណុំ នាយករង​សាលា​ស្វាយជ្រុំ​ប៉ុណ្ណោះ រឿងនេះ​មិន​ពាក់​ព​ន្ធ័​ជាមួយ​គ្រួសារ​លោក​ទេ អ្នកចោទ​លោក​ខុស​ការពិតហើយ​៕20150204_102716