​សមត្ថកិច្ច​នគរបាល​និង​យោធា​ស្ទាក់​ចាប់បាន​អ្នក​ឆក់​ត្រី​២​នាក់​ ​បញ្ជូន​អោយ​តុលាការខេត្ត​ឃុំខ្លួន​

0

​កំពង់ឆ្នាំង​៖​ជនល្មើស​ជា​អ្នក​ឆក់​ត្រី​ដ៏​សកម្ម​២​នាក់​ក្នុងចំណោម​គ្នីគ្នា​១២​នាក់​ត្រូវបាន​សមត្ថកិច្ច​
​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​យោធា​ស្រុក​ស្ទាក់​ចាប់បាន​រំ​និង​វត្ថុតាង​។​កិច្ច​បង្ក្រាប​
បទល្មើស​ឆក់​ត្រី​នេះ​បាន​ធ្វ​ឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​បឹង​ឆក​ឬ​ស្សី ក្នុងភូមិ​សាស្ត្រ​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសារ ស្រុក​ជល​គី​រី​។​DSC01090
​ ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖​ជនល្មើស​ទី​១​ឈ្មោះ គុន នៅ អាយុ​៣៤​ឆ្នាំ រស់នៅ​
​ក្នុងភូមិ ឃុំ​ខាងលើ ទី​ឈ្មោះ យី​ម ម៉ាប់ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​រមាស ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹក​
​ផុស តាម​ចម្លើយ​របស់គេ​ថា ពួកគេ​សុទ្ធ​តែមាន​ប្រពន្ធ​ពោះធំ​ជាង​៩​ខែ​ដូចគ្នា​។​DSC01089
​ ​មុនពេល​ចាប់ខ្លួន​ពួកគេ​បាននាំគ្នា​ឆក់​ត្រី​ក្នុង​បឹង​ឆក​ឬ​ស្សី​មាន​គ្នា​ប្រមាណ​១២​នាក់ ប៉ុន្តែ​
​ពេល​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ និង​យោធា​ស្រុក​ស​រុ​ចំនួន​៤​នាក់​ចេញ​ល្បាត​ទៅ​ជួប​គ្នីគ្នា​គេ​ជាង​
១០​នាក់​បាននាំគ្នា​រត់​អស់​ទៅ សមត្ថកិច្ច​ចាប់​បានតែ​២​នាក់ និង​វត្ថុតាង​មាន​អាំង​វែក​ទ័​រ​៣​គ្រឿង​
​អាគុយ​៤០​អំពែរ​២​គ្រឿង និង​ដង​ឆក់​២​ដើម ហើយ​បាន​នាំ​ខ្ឡួ​ន​ពួកគេ​មក​ប្រគល់អោយ​នា​យស​
​ង្កា​ត់​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ​។​
​ ​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ជនល្មើស​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មក​
​ប្រគល់អោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ធ្វើការ​ឃុំខ្លួន និង​ធ្វើការ​
​ចោទប្រកាន់​និង​បញ្ជូន​ពួកគេ​ទៅ​ជំ​រះ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ដែល​តាមច្បាប់​ស្តីពី​ជលផល​
​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​។​DSC01087
​ ​នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន​យើង​ឈ្មោះ គុន នៅ បាន​និយាយថា​ពួកគេ​បាន​ទៅ​ឆក់​ត្រី​
​ជាមួយ​អ្នកស្រុក​ក្នុងភូមិ​នៅ​ចំណុច​ខាងលើនេះ​១៥​ថ្ងៃ​មកហើយ ដែល​គាត់​ដឹងថា នៅក្នុង​ភូមិ​កំ​
​ពង់​បា​ស្រូវ​អ្នកមាន​អាំង​វែក​ទ័​រ​ឆក់​ត្រី​មាន​ចំនួន​ជាង​៤០​គ្រឿង ហើយ​គាត់​ឃើញ​គេ​ទៅ​ឆក់​បាន​
​ក៏​ចេះតែ​ទៅ​ឆក់​នឹង​គេ​ទៅ​។​ចំណែក​ឈ្មោះ យី​ម ម៉ាប់ គឺជា​អ្នក​កាន់​ម៉ាស៊ីនបូមទឹក​ទំនេរ ក៏បាន​
​ខ្ចី​អាំង​វែក​ទ័​រ​គេ​ឆក់​ត្រី​លែង ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​
​ ​ក្នុងករណី​ចាប់ខ្លួន​ជនល្មើស​ឆក់​ត្រី​ទាង​២​នាក់​នេះ អ្នកស្រុក​ក្នុងភូមិ​និង​ក្រុមគ្រួសារ​បាន​ទូ​
​រ​សព្ទ័​មក​អង្វរក លោក​ព្រះរាជអាជ្ញារង​ខាងលើ សុំ​កុំអោយ​ដាក់គុក​ពួកគេ​អី​ព្រោះ​ពួកគេ​មាន​ប្រ​
​ពន្ធ​ជិត​គ្រប់​ខែ​ហើយ​គ្មាន​អ្នកណា​ជួយ​មើល​ឡើយ​ចង់បាន​លុយ​ប៉ុន្មាន​និយាយ​មក​។​តែ​លោក​
​ព្រះរាជអាជ្ញារង​បាន​ប្រាប់​វិញ​ថា បើ​មាន​លុយ​សូក​ម៉េច​មិន​ទុក​ទិញ​ត្រី​ហូប​ទៅ ហេតុម្តេច​ក៏​ចាំ​
​ឆក់​ត្រី ចំណែក​ច្បាប់​ស្តីពី​ជលផល​វិញ​មិនបាន​ចែងថា ជនល្មើស​ឆក់​ត្រី​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​
​គ្រប់​ខែ​ត្រូវ​លើកលែងទោស​នោះឡើយ ៕