​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ជួយ​លុបបំបាត់​ទប់ស្កាត់​ទេសចរណ៍​ផ្លូវភេទ

0

​ ​
សៀមរាបៈ​ខេត្តសៀមរាប​គឺជា​ខេត្ត​មួយ​ដែល​បាន​ប្រមូលផ្តុំ​នូវ​ទំនាម​ទំលាប់​វប្បធម៌​ប្រពៃណី​ជាច្រើន​សម័យកាល និង​បានធ្វើ​ឲ្យ​មាន​លំហូរ​ចូល នូវ​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ គ្រប់ទិសទី​ប្រាង្គ​ប្រាសាទ នានា​ក្នុង​ខេត្តសៀមរាប មិនតែប៉ុណ្ណោះ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ Image36បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ឯកឧត្តម​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​រៀប​ចុះ​កែលំអរ​សោភ័ណភាព​ក្រុង​សៀមរាប ឲ្យ​ក្លាយទៅជា​ខេត្ត​ទេសចរណ៍​គំរូ​ក្នុងប្រទេស ។Image35
​ក្នុងនោះដែរ​ទទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​បាន​ហែរ​គ្នា​យ៉ាង​ប្រពាក់​ប្រពូន​ដើម្បី​មក​ទស្សនា​ទេសចរណ៍វប្បធម៌ ប្រពៃណី​ខ្មែរ ក៏​គេ​សង្កេតឃើញ​មាន​ការបំរើ​សេវាកម្ម​ផ្លូវភេទ ជាច្រើន​កន្លែង ដែល​កំពុងតែ​ធ្វើ​សកម្ម ភាព​នៅក្នុង​ក្រុង​សៀមរាប យ៉ាង​ព្រងើយ​ដោយ​មិន​មានការ​ខ្លាចញញើត​ពី​សំណាក់​សមត្ថកិច្ច​នោះឡើយ ជាហេតុ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព ដោយសារ​តែមាន​ចរាចរណ៍ ទេសចរណ៍​ផ្លូវភេទ ចំ​ណែ​លោក សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​អធិការ​ក្រុង​រួមទាំង​ប៉ុស្តិ៍​រដ្ឋបាល​មិនដឹងថា​បាន​ជ្រាប់​នូវ​ទីតាំង​ការបើក​ឲ្យ​មាន​សេវាកម្ម​ផ្លូវភេទ​ដែរឬទេ ។​Image33
​ទាក់ទិន​ទៅនឹង​ការ​លួចលាក់​បំរើសេវា​កម្ម​ផ្លូវភេទ​ក្នុង​ក្រុង​សៀមរាប​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អភិបាលខេត្ត និង លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ជួយ​លុបបំបាត់​ទេសចរណ៍​ផ្លូវភេទ​ក្នុង​ក្រុង​សៀមរាប នៅ​ចំនុច​ផ្លូវ​៣០​ម៉ែត្រ ផ្លូវ​ផ្សារ​ញ៉ែរ និង​ផ្លូវ​វត្ត​រាជ​បូព៌ សរុប ៨​ទីតាំង និង​ទប់ស្កាត់​កុំ​ឲ្យ​មានការ រីក​រាលដាល​បន្ថែមទៀត ព្រោះ​ខេត្ត​សៀ​រាប​ជា​ខេត្ត​គំរូ​នឹង​ជា​មុខមាត់ ប្រទេស​។Image29
​លោក ស៊ូ ផ្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​លោក​បាន ណែនាំ​ឲ្យ​អធិការ និង​ប៉ុស្តិ៍​រដ្ឋ ចុះបង្ក្រាប​ទីតាំង​បើក​សេវាកម្ម​ផ្លូវភេទ​ដែរ តែ​នៅតែមាន​ជា​បន្តបន្ទាប់ ដូច្នេះ​គោលការណ៍ គឺ​មិន​ឲ្យ​មាន​ជាដាច់ខាត​ទេសចរណ៍​ផ្លូវភេទ​ក្នុង​ខេត្តសៀមរាប​នោះទេ មិន​ថា​ជ្រក​ក្រោម​ផ្លាក​ម៉ាស្សា និង​កោស​ជប់ ។ ចំណែក អ្នកស្រី ដួង ថា​វី ប្រធានការិយាល័យ ប្រឆាំង​កា​ជួញដូរ​មនុស្ស​និ​ការពារ​អនិកជន មិនអាច​ធ្វើការ ទំនាក់ទំនង សុំ​ការបំភ្លឺ​ជុំវិញ គោល​ការ ក៏ដូចជា​វិធានការ ទប់ស្កាត់​ការជួញដូរ​ផ្លូវភេទ ។​Image32 Image31 Image30 Image27 Image28

​ដោយ ប៊ុន រដ្ឋា