​ដឹងថា​គ្រឿងញៀន​ជា​អំពើ​ខុសច្បាប់​នៅតែ​ប្រព្រឹត្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0

​ ​
​ ​ខេត្តស្ទឹងត្រែង​៖ ដឹង​ហើយ​ឮ​ហើយ​ថា​គ្រឿងញៀន​ជា​អំពើ​ខុសច្បាប់ គួរតែ​ដើរចេញ​ឲ្យ​ឆ្ងាយ​តែ​បុរស​ម្នាក់នេះ បែ​ជា​ដើររក​គុក​ដោយ​ខ្លួនឯង ព្រោះតែ​រឿង​គ្រឿងញៀន​១៨​គ្រាប់ ត្រូវបាន​កម្លាំង​នគរ​ការ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ធ្វើ​ការចាប់​ឃាត់ខ្លួន ខណដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​។​DSCN0089
​ ​ការចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨ និង​២០​នាទី​ព្រលប់ ថ្ងៃទី​០៩​ខែ​កម្ភៈ​ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​/​ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរៈ​សេនី​យ៏​ទោ​នូ ហ៊ួ​រ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ​វ៉ន វិ​ន​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​DSCN0090
​លោក​វរៈសេនីយ៍ទោ​បា​បន្តថា​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ជា​យូរ​មកហើយ ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព សមត្ថកិច្ច​បានធ្វើការ​ខ្លួន​តែម្តង​។​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១៨​គ្រាប់ រួម​និង​ទូរស័ព្ទ​មួយគ្រឿង ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង នាំខ្លួន​មកកាន់​ការិយាល័យ​គ្រឿងញៀន​ធ្វើការ​សាកសួរ​។​
​ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​បាន​ទិញ​ពី​គេ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ក្នុង​មួយ​គ្រាប់​២២៥០០​រៀល យកទៅ​លក់បាន​៣០០០០​រៀល តែ​កំពុង​ជិះ​មូ​តូ​ធ្វើ​សកម្ម​ភា​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​គ្រឿងញៀន​ត្រូវបាន​ធ្វើតេស្ត ចំពោះមុខ​ជនសង្ស័យ និង​មានការ​ចូលរួម​ពី​លោក​ជា ពេជ្រ ព្រះរាជអាជ្ញារ​រង​សាលាដំបូង​ខេត្ត ថា​ពិត​ជាមាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​DSCN0096
​លោកនាយ​ការិយាល័យ​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ​វ៉ន វិ​ន​ណា រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​១០​នេះ​ដើម្បី​ចាត់ការ​បន្ត​។ លោកនាយ​ការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន​ថា គ្រឿងញៀន​គឺជា​អំពើ​ខុសច្បាប់ មិន​ថា​តិច​ឬ​ច្រើន​នោះទេ បើ​មិន​ដើរ​ជៀស​អោយ​ឆ្ងាយ លោក​នឹង​បន្ត​រក​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ​៕