​ស្ត្រី​ម្នាក់​បើករថយន្ត​កាមរី​ឆ្លាម​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​បណ្តាលឱ្យ​របួស​ម្នាក់​

0

​ភ្នំពេញ​: នារី​ម្នាក់​បាន​រងរបួស​ត្រូវ​ជើង​ខាងឆ្វេង​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ដោយសា​តែ​ស្ត្រី​ម្នាក់​បើករថយន្ត​កាមរី​មួយគ្រឿង​បត់​មិន​ប្រយ័ត​ជ្រុល​បុក​ពេញទំហឹង​។​
ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ហ្សិ​ន​ជូ​រី​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​សហព័ន​រុស្សី ស្ថិតក្នុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​c4
ត​សម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​today គ្មាន​ស្លាក់​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2×1329​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​ទាញ​ចង្កូត​បត់​ឆ្វេង​ក្នុង​បំណង​ត្រលប់​ទៅក្រោយ​វិញ​ក៏​ជ្រុល​បុក​ម៉ូតូ​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាលឱ្យ​ដូ​ល​ទៅនឹង​ថ្នល់​រងរបួស​ត្រូវ​ជើង​ខាងឆ្វេង​។​c3
បន្ទាប់ពី​កើតហេតុ​សម​ត្ត​កិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាម ។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បានធ្វើកា​វាសវែង​យកទៅ​រក្សាទុក​តែ​បែ​ជា​ស្ត្រី​បង្ក​មិន​ព្រមឱ្យ​យក​រថយន្ត​ទៅ​ថែមទាំង​ស្រែក​ប្រ​ម៉ា​ថ​មើលងាយ​ថា​សមត្ថកិច្ច​គ្មាន​សម​ត្ថិ​ភាព​និង​ដោះស្រាយ​រឿង​ចរាចរណ៍​នេះ​ទេ​។​c2 c1
ក្រោយមក​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​