​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ឆ​បក​ប្រាក់​អស់​៤៧០០$​ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រា​ហ្ម​ទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល

0

​ខេត្តស្វាយរៀង ឃាត់ខ្លួន​ពីបទ​ឆបោក​ប្រាក់ ខណៈ​សន្យា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា ជនសង្ស័យ​ទីមួយ​មានឈ្មោះ​ស៊ុន ធី​ចំណាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​ពីរ​ឈ្មោះ​ពេញ សុ​ធឿន អាយុ ១៩​ឆ្នាំ ទាំងពីរ​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ​ក្នុង​ខេត្តពោធិ៍សាត់ ប៉ុន្តែ​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង ។1545981_429468887220301_3293655165390028713_n

រីឯ​ជនរងគ្រោះ​មានឈ្មោះ ម៉ុ​ត វណ្ណា​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​លក់​គ្រឿង​សូ​ឡា និង​មាន​ទីលំនៅ នៅ​រាជធានី​ភ្នំពេញ ។ ប្រភព​បន្តទៀតថា​ដំបូង​ឡើយ​ជនរងគ្រោះ និង​ជនសង្ស័យ​មានការ​រកស៊ី​ទិញ​លក់​សូ​ឡា​ជាមួយគ្នានេះ​តាំងពី​ខែវិច្ឆិកា​មកម្ល៉េះ ដោយ​ជនសង្ស័យ​បាន​យក​សូ​ឡា​ពី​ជនរងគ្រោះ​ជា​បន្តបន្ទាប់​ដោយ​មិន​បង្វិលប្រាក់​ឱ្យ​ឡើយ តែ​បាន​សន្យាថា​និង​ប្រគល់​ប្រាក់​ទាំងអស់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ លុះ​មកដល់​ថ្ងៃ​កំណត់​មិនឃើញ​ជន​ទាំងពីរ​ប្រគល់​ប្រាក់​តាម​ការសន្យា ជនរងគ្រោះ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​ពួកគេ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន ទើបតែ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ទើប​អាចទាក់ទង​បាន ។10885130_429468870553636_6913797384834364464_n

នៅពេល​ជនរងគ្រោះ​សួរនាំ​ពី​ប្រាក់​ដែល​ត្រូវ​សង ជន​ទាំងពីរ​ក៏បាន​ប្រាប់​មកវិញ​ថា បើ​ចង់បាន​ប្រាប់​ទាល់តែ យក​សូ​ឡា​មកឱ្យ​បន្ថែម ដោយ​ឱ្យ​ជនរងគ្រោះ​យកមក​ប្រគល់​ឱ្យនៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ទៅវិញ ។ ដោយមាន​ការសង្ស័យ និង​ខ្លាច​ខាតបង់​កាន់តែច្រើន​នោះ ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ឱ្យជួយ​ធ្វើ​ការតាមរក​ជនសង្ស័យ​ទាំងពីរ​តែម្តងទៅ ។10847839_429468907220299_3853898779779067472_n

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​សមត្ថកិច្ច​ក៏​បានឱ្យ​ជនរងគ្រោះ​ធ្វើការ​ទាក់ទង​ទៅកាន់​ជន​ទាំងពីរ ដើម្បី​បញ្ជោត​ថា​បាន​យក​សូ​ឡា​ថ្មី​មក​ប្រគល់ឱ្យ​ហើយ តែដោយសារ​ជួល​រថយន្តឈ្នួល​មក​ទើប​មិនអាច​យកទៅ​ប្រគល់​ឱ្យដល់​កន្លែង​ណាត់ ដោយ​តំរូវឱ្យ​ជន​ទាំងពីរ​ឡើងមក​យក​នៅ​ភូមិ​ធ្លក ឃុំ​ក្រល​គោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​វិញ ។ ដោយ​មិនដឹងថា​នេះ​ជា​ការបោក​បញ្ជោត​ពី​សំណាក់​សមត្ថកិច្ច ទើប​ជន​ទាំង​ពីរបាន​បើកឡាន​កា​ម៉ា​រី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 1249​មក​ទទួល​របស់​ទៅតាម​ការ​ណាត់​ចុងក្រោយ​ហើយក៏​ជាប់អន្ទាក​សមត្ថកិច្ច​តែង​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ ។