សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ពន្ធលើប្រាក់បៀវត្ស​នៅ​រោងចក្រ​ស្រា​បៀ​អង្គរ​

0

ខេត្ត​ព្រះសីហនុ ៖​ ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ សាលា​ពន្ធដារ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​រោងចក្រ​ស្រា​បៀរ​អង្គរ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ក​ត្ត​ព្វ​កិច្ច​បង់​ពន្ធលើប្រាក់បៀវត្ស រ​ប់ស់​និ​យោ​ជិ​ក និយោជក រោងចក្រ​ស្រា​បៀរ​អង្គរ ដែលមាន​ទីតាំងនៅ​ឃ្លាំង​លើ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ ។​IMG-20150213-WA0001
លោក នុត វត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​បើក​សិក្ខា សាលា​ដោយ​គូសបញ្ជាក់ថា សិក្ខាសាលា​នាពេលនេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ ស្តីពី​ពន្ធលើប្រាក់បៀវត្ស​មន្ត្រីរាជការ និ​យោ​ជិ​ក និយោជក បានចែង​ក្នុង​មាត្រា​៤១ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​(​ច​សព​) ប្រាក់ចំណូល​បៀវត្ស​ទាំងអស់​ដែល​បានទទួល​ពី​សកម្មភាព​បំរើ​ការងារ​នានា​នៅតាម​បណ្តា​រោងចក្រ សហគ្រាស ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស ហៅ​កាត់​ថា (​ព​បវ​) ដែលជា​ពន្ធ​ប្រចាំខែ ។ កថាខណ្ឌ​ទី​១ នៃ​មាត្រា​៥២ នៃ​(​ច​សព​)​បាន​ចែងថា ពន្ធលើប្រាក់បៀវត្ស​(​ព​បវ​) គឺជា​បំណុល​របស់​រូប​វ​ន្ថ​បុគ្គល​ដែល​បានទទួល​ប្រាក់បៀវត្ស ។ ប្រាក់​ពន្ធ​នេះ ត្រូវ​ប្រមូល​តាមរបៀប​កាត់​ទុកជាមុន​ដោយ​និយោជក នៅពេល​បើកប្រាក់​បៀវត្ស ។ កថាខណ្ឌ​៨ នៃ​មាត្រា​៤២​ថ្មី នៃ​ច្បាប់ ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​(​ចវ​ច​សព​)​បានកំណត់​យ៉ាង​ទូលាយ​នូវ​និយមន័យ​ប្រាក់បៀវត្ស ដោយ​ក្នុងនោះ​មាន​រួមបញ្ចូល​ទាំង​លាភការ ប្រាក់​ចំណា​ច់ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថ​ប្រ​យោ​ជ​ន៌​បន្ថែម​ដែល​បាន​ទូទាត់​ឪ្យ​ដល់​និ​យា​ជិ​ក ឬ​ដែល​បាន​ទូទាត់ ដើម្បី​ជា​ប្រ​យោ​ជ​ន៌​ផ្ទាល់ ឬ​ប្រយោល​ដល់​និ​យោ​ជិ​ក​ចំពោះ​ការបំពេញ​សកម្មភាព​បំរើ​ការងារ​របស់​និ​យោ​ជិ​ក វៀរលែងតែ​ការទូទាត់​នានា​ដែល​ត្រូវបាន​លើកលែង​តាម​មាត្រា​ទី​៤៣ និង​មាត្រា ៤៤ នៃ​(​ច​សព​) ។ IMG-20150213-WA0001
លោក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ ពិសេស ច្បាប់​ហិរញ្ញវត្ថុ​ថ្មី​មាត្រា​ទី​១១ ឆ្នាំ​២០១៥ អនុញ្ញាត​ឪ្យ​ប្រមូល​ពន្ធលើប្រាក់បៀវត្ស​ចាប់ពី ៨០០.០០០​រៀល​ឡើងទៅ ចំណែក​និ​យោ​ជិ​ក​ដែលមាន​ប្រាក់បៀវត្ស​ក្រោម​៨០០.០០០​រៀល​គឺ​ត្រូវ​មិនបាន​បង់ពន្ធ​ចូល​ថវិការ​ជាតិ​នោះទេ ។ តាមច្បាប់​ចាស់​មាត្រា​ទី​៤៧ នៃ​ព្រះរាជក្រម​លេខ នស​I​រកម​I ០២៩៧I០៣ ចុះ​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​១៩៩៧ ប្រកាស​ឪ្យ​ប្រើ​ច្បាប់ ស្តីពី​សារពើពន្ធ លើ​ប្រាក់បៀវត្ស​ជាប់ពន្ធ​ចាប់ពី ៥០០.០០០​រៀល​ឡើង ។ តាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មន្ត្រីរាជការ និ​យាជក និ​យោ​ជិ​ក​ដែលមាន​ប្រាក់បៀវត្ស​ចាប់ពី ៨០០.០០០​រៀល​ឡើង ត្រូវ​ជាប់ពន្ធ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ដល់​មន្ត្រីរាជការ និ​យោ​ជិ​កនៅ​ទូទាំងប្រទេស ដើម្បី​ធានា​បង្កើន​ជីវភាព​គ្រួសារ ។​​ ​នៅក្នុង​រោងចក្រ​ស្រា​បៀ​អង្គរ​មាន​និ​យោ​ជិ​ក​ចំនួន ៤២១​នាក់ ដែល​ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស ៕ ​ ​ ​ ​ ដោយ ស៊ុយ ចាន់​ធា​