នគរបាល​ប៉ុស្តិ៍​ស​ផ្សារ​ដើមថ្កូវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រឹត​អូស​បាន​ថ្នាំញៀន​មួយចំនួន

0

​ ​ភ្នំពេញ​៖ ជនសង្ស័យ ២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នគ​របាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ចេញ​ប្រតិបត្តិ​ការណ៍​ចុះ ឃាត់ខ្លួន​បាន​នៅ​បន្ទប់​លេខ ៣០៣ ក្នុងផ្ទះ​សំណាក់​យីហោ ហាក់ ឆាយ ផ្លូវ​លេខ​២៧១ ក្រុមទី ១ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ​ទាំង ២​នាក់​កំពុង​លួច​ជួញដូរ នឹង​ប្រើប្រាស់​ថ្នាំញៀន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣ នឹង ៣០ នាទី​យប់​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤ ។ ​ ​ជនសង្ស័យ​ទាំង ២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​ទី ១ ឈ្មោះ តឹ​ប អៀ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១១៩​ផ្លូវ​លេខ ៣៦៩ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ នឹង​ទី​២ ឈ្មោះ ឆាយ ឃាង ( ឆាយ វិ​សិទ្ធ ) ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅ​នឹង​មុខរបរ​មិន​ពិតប្រាកដ ហើយ​អ្នក​ទើបតែ​ចេញពី​គុក បាន​ប៉ុន្មាន​ខែ​ប៉ុ​ណ្តោះ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ ដោយសារ​ថៅកែ​ផ្ទះសំណាក់​ទាំងអស់​ដែល​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​ដើមថ្កូវ បាន​សហការ​ជាមួយ សមត្ថកិច្ច​យើង​យ៉ាង​ល្អ​បំផុត ឲ្យ​តែមាន​អំពើ​ណាមួយ​ផ្ទុយ​ពី​ច្បាប់​កំណត់​នោះ​គឺ​ថៅកែ​ផ្ទះសំណាក់​តែងតែ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជានិច្ច ដូចជា​ករណីនេះ​ពេល​ជនសង្ស័យ​ចូលទៅ​ពួក​សម្ងំ​ប្រើប្រាស់ នឹង​ជួញដូរ ក្នុង​បន្ទប់​នៃ​ផ្ទះសំណាក់ ហាក់ ឆាយ នោះ ភាគី​ផ្ទះសំណាក់​បាន​ទូរស័ព្ទ​រាយការណ៍​ដល់​នគរបាល​មូលដ្ឋាន​ភ្លាមៗ​។​ ​

​បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​របស់​ថៅកែ​ផ្ទះសំណាក់​នោះ លោកនាយ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ដឹកនាំ កម្លាំង​របស់ខ្លួន​ចុះទៅ​ឡោ​ព័ទ្ធ​ផ្ទះសំណាក់​ខាងលើ នឹង​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ នៅក្នុង​បន្ទប់​លេខ ៣០៣ នឹង​រកឃើញ​វត្ថុ​តាំង​មួយចំនួន ដូចជា ថ្នាំញៀន​ក្រា​បស​ថ្លា មួយចំនួនធំ ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​ផងដែរ ។

ដោយ​យោងតាម​វត្ថុ​តាំង​ជាក់ស្តែង​បែបនេះ​សមត្ថកិច្ច​សម្រេច​ឃាត់ ខ្លួន​ជនសង្ស័យ​យកមក​កាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ដើម្បី​បន្ត​ការសាកសួរ ។ ​ ​ក្រោយ​ធ្វើ​សាកសួរ​ហើយ​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​បញ្ជូន​បន្តទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ 01 03 02