​មិ​ទ្ទីង​រំលឹក​ខួប​លើក​ទី​១៦ ទិវា​ជាតិ​យល់ដឹង​ពី​មីន ២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងស្រុក​សាលា​ក្រៅ​

0

​ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​បរិវេន​វត្ត​គី​រី​សំរិទ្ធ ហៅ​វត្ត​សាលា​ក្រៅ មាន​ប្រារព្វ​ពី​ធី​មិ​ទ្ទីង​រំលឹក​ខួប​លើក​ទី​១៦ ទិវា​ជាតិ​យល់ដឹង​ពី​មីន (១៩៩៩-២០១៥) ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណី​យ៏ និង​ទូរ​គម​នា​គម​ន៏ និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​កម្ពុជា គ្រប់​គ្រង់​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ,​លោក អៀង វុ​ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន​កម្ពុជា ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង​ស្ថាប័ន ប្រតិបត្តិ​ករ​សកម្មភាព​មីន មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត តំណាង​ដៃគូ​អភិវឌ្ឍ​ន៏ អង្គការ​ជាតិ អន្តរជាតិ ,​លោក អភិបាលស្រុក លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ជាង​១​ពាន់​នាក់ ។​download (5)
​លោក អៀង វុ​ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ ថ្ងៃនេះ ខេត្ត​ប៉ៃលិន មាន​កិត្តិយស និង​សេចក្តីសោមនស្ស​រីករាយ ដែល​អាជ្ញាធរ​កម្ពុជា គ្រប់​គ្រង់​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន កំណត់​យក​ស្រុក​សាលា​ក្រៅ នៃ​ខេត្ត រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​១៦ ទិវា​ជាតិ​យល់ដឹង​ពី​មីន ២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ។download

លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖ ដោយសារ​សង្គ្រាម​ផ្ទៃក្នុង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​បន្សល់ទុក​នូវ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ស្ទើរ​ពាសពេញ​ផ្ទៃដី​ទាំង​ស្រុក ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​ក្នុង​មួយឆ្នាំៗ ។ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ក្នុងការ​រស់នៅ​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​ន៏​ហេ​ដ្ឋា​រចនាសម្ព័ន និង​លើ​វិស័យ​ផ្សេងៗ​ក្នុង​ខេត្ត ។download (12)

លោក​បន្តថា​៖ ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៤ ការ​បោស​សំ​អាត់​មីន​ក្នុង​ខេត្ត បាន​ទ​ទូល​លទ្ធផល ចំការមីន​ចំនួន​៤០២ ចម្ការ ដោយមាន​ផ្ទៃដី​ចំនួន​២១៥១,៦១ ហិកតា ,​ក្នុងនោះ​មីន​ប្រឆាំង​មនុស្ស​ចំនួន ៧៥១៧​គ្រាប់ /​មីន​ប្រឆាំង​រថក្រោះ​៧៩​គ្រាប់​/​យុទ្ធ​ភ័​ណ្ធ​មិនទាន់​ផ្ទុះ​ចំនួន​៣៤១៥​គ្រាប់ ហើយ​បើ​គិត​ជា​ភាព​រយ​សម្រេចបាន​៣៧% នៃ​ផ្ទៃដី​សរុប​ដែលមាន​មីន​ទូទាំង​ខេត្ត​ប៉ៃលិន ។download (11)

ចំណែក​អត្រា​ជនរងគ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ទ​មីន​ទាន់​ផ្ទុះ ក្នុង​រយៈពេល​៥​ឆ្នាំនេះ មាន​ចំនួន​មនុស្ស​៧៧​នាក់​/​ស្រី​១៤​នាក់ ហើយ​មាន​អ្នកស្លាប់​ចំនួន​១០ ស្មើ​៥៣​ករណី បើ​ប្រៀបធៀប​ឆ្នាំមុន​មានការ​ថយចុះ​១៣៣​នាក់ ស្មើ​៦៣% នៃ​ចំនួន​សរុប​ស្មើ​២១០​នាក់ ។ លោក​បន្តទៀតថា​៖ ក្រុម​ប្រតិបត្តិ​ករ ដែល​កំពុង​បោសសំអាត​មីន នៅ​ខេត្ត​ប៉ៃលិន​មាន​ចំនួន​៥​គឺ អង្គភាព​ស៊ីម៉ាក់​, អង្គភាព​ម៉ែ​គ​, អង្គការ​ហា​ឡូ​ត្រាស់ ,​អង្គការ​ដោះមីន​កម្ពុជា និង ម​ជ្ឍ​ម​ណ្ទ​ល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​ស​ង្គា​ម ។download (6)

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​មាន​បញ្ហា​ប្រឈម​ជាច្រើន ដូចជា បញ្ហា​ពេល​រដូវភ្លៀង​ធ្លាក់​ច្រើន ជា​ឧបសក្គ​ក្នុងការ​បោសសំអាត​មីន និង​ស្ថានភាព​ផ្លូវ​ខ្លះ​មិនអាច​ចូលដល់​ចម្ការមីន​បាន នៅ​រដូវវស្សា , ទំហំ​ថវិការ​របស់​ប្រតិបត្តិ​ករ​មានកំណត់ មិនអាច​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​តាម​មូលដ្ឋាន ,​ហើយ​និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​មីន និង​យុទ្ធ​ភ័​ណ្ទ​មិនទាន់​ផ្ទុះ​នៅមានកំរិត ។download (4)
​បន្ទាប់ពី​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន​កម្ពុជា បាន​អាន​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការ​រំលឹក​ខួប​លើក​ទី​១៦ ទិវា​ជាតិ​យល់ដឹង​ពី​មីន ២៤ កុម្ភៈ ឆ្នាំ​២០១៥ រួច ។
​ថ្លែង​ក្នុង​ឪ​កាស​នោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណី​យ៏ និង​ទូរ​គម​នា​គម​ន៏ និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​កម្ពុជា គ្រប់​គ្រង់​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ កម្ពុជា បានចាប់ផ្តើម​បោសសំអាត​មីន ជា​លក្ខណៈ​មនុស្សធម៌ ចាប់ពី​ឆ្នាំ​១៩៩៣ ដើម្បី​ធានា​សុវត្ថិភាព និង​ផ្តល់​ដី​បង្កបង្កើនផល​សម្រាប់​ការធ្វើ​មាតុភូមិ​និវត្ត​ន៏​របស់​ប្រជា​ជនភៀសសឹក ។download (7)

ជា​លទ្ធផល​គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៤​នេះ ប្រតិបត្តិ​ករ បាន​បោសសំអាត​មីន​និង​កាកសំណល់​សង្គ្រាម​លើ​ផ្ទៃដី​ចំនួន​១០០០​គីឡូម៉ែត្រ​ក្រឡា រកឃើញ និង​កំទេចចោល​គ្រាប់មីន​ថ្មើរជើង​ចំនួន​ជាង​មួយ​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​ជាង​ពីរម៉ឺន​គ្រាប់ និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង​ពីរលាន​គ្រាប់ ។ សមិទ្ធផល​ដ៏​ធំធេង​នេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ជុំរុញ​ការអភិវឌ្ឍ​ន៏​សង្គមជាតិ ។ លោក​បន្តទៀតថា​៖​យោងតាម​ទិន្នន័យ​ស្រាវជ្រាវ​មូលដ្ឋាន​របស់​អាជ្ញាធរ​មីន និង​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​បោសសំអាត​មីន របស់​ប្រតិបត្តិ​ករ​កន្លងមកdownload (8)

នៅ​ចុងឆ្នាំ​២០១៤​នេះ ដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅមាន​ប្រមាណ​ជាង​មួយរយ​ប៉ែតសិប​ប្រាំ​ពាន់​សូន្យ​ម្ភ៉ៃ​ប្រាំមួយ​គីឡូម៉ែត្រ​ក្រឡា​(១៨៦.០២៦​គីឡូម៉ែត្រ​ក្រឡា​) ។ ទោះបីជា​យ៉ាងណាក្តី​អាត្រា​គ្រោះថ្នាក់​បាន​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០១៤ នេះ ដែលជា​ហេតុដែល​យើងទាំងអស់គ្នា​ត្រួវ​ធ្វើការ​គិត​គួរ​ពិចារណា​រួមគ្នា​ឡើងវិញ​ឲ្យ​បាន​ហ្មត់ចត់ អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​កើនឡើង​នេះ និង​រិៈ​រក​វិធានការ​សមស្របdownload (3)

ដើម្បី​ទប់ស្កាត់ ។ ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ រួមមានៈ ការលេង​ក្រាប់​ដោយផ្ទាល់ ការ​ទៅ​នៅ​ជិត​អ្នកលេង​គ្រាប់ ការកែឆ្នៃ​គ្រាប់ ការប្រកប​របរ​កសិក​ម្ម​ពង្រ​កដី​ថ្មី ការប្រើប្រាស់​គ្រឿងយន្ត​ធ្ងន់ៗ​ក្នុងភូមិ​សាស្ត្រ​ដែល​ពុំទាន់​មានការ​បោសសំអាត​មីន ពិសេស​មីនតោន ការចូល​រក​អនុផល​ព្រៃឈើ ឃ្វាល​សត្វ ចូល​ព្រៃ​កាប់​ឈើ ដុត​ព្រៃ នៅ​តំបន់​ដែលមាន​ផលប៉ះពាល់​ដោយសារ​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ លោក​បន្តទៀតថា​៖ បើ​យោងតាម​របាយ​ការ​ណ៏​របស់​អាជ្ញាធរ​មីន ផ្ទៃដី​ដែល​បាន​បោសសំអាត​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រហែល​ប្រមាណ​ជា​១៣​គីឡូម៉ែត្រ​ក្រឡា ហើយ​នៅសល់​ប្រមាណ​ជា​៤៣​គីឡូម៉ែត្រ​ក្រឡា​ទៀត ។​download (5)
​ក្នុងពេល​នោះដែរ លោក​បាន​អំពាវនាវ ដល់​អាជ្ញាធរ​ដែនដី មេត្តាជួយ​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ពី​ផលប៉ះពាល់​ពី​មីន​និង​កាកសំណល់​ជាត​ផ្ទុះ​ពី​សង្គ្រាម ក្នុងភូមិ​សាស្ត្រ​ភូមិ ឃុំ​របស់ខ្លួន តាមរយៈ​ផែនទី​លទ្ធផល​ស្រាវជ្រាវ​ពត៌មាន​ចម្ការមីន ព្រោះ​ផែនទី​នេះ​មាន​សារៈសំខាន់​ណាស់ ។ ចំណែក​ប្រជាពលរដ្ឋ សូមមេត្តា​ជួយ​ណែនាំ​ក្រុមគ្រួសារ និង​អ្នក​ជាតិ​ខាង​ខ្លួន ពិសេស​ត្រួវ​គោរព​តាម​ការណែនាំ​និង​ការចង្អុលបង្ហាញ​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គការ ឫ​ប្រតិបត្តិ​ករ​ទាំងឡាយ ដែល​បាន​អប់រំ​អំពី​ការគ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រួវ​ចេះ​អប់រំ​គ្នា​បន្ត ពិសេស​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី ឫ​អ្នកធ្វើដំណើរ​

ឆ្លងកាត់ ។ លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​កម្ពុជា​មានឈ្មោះ​បោះ​សំលេង​ក្នុង​តំបន់ និង​នៅលើ​សកលលោក​ថែមទៀត ពិសេស​ការអនុវត្ត​ន៏​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្នុងការ​ធ្វើកំណែទម្រង់ ស៊ី​ជំរៅ​ទៅលើ​វិស័យ​អាទិភាព​សំខាន់ៗ​ជាច្រើន​។​ជាទី​បញ្ចា​ប់ គណៈអធិបតី បាន​ចែក​អំណោយ​ជា​និមិត្តរូប ក្នុង​អង្គពិធី​ផងដែរ ៕​