​ជនសង្ស័យ​ម្នាក់​ដែល​អាង​ខ្លួន​ជាម​ន្ដ្រី​ដឺ​បេ​កងទ័ពជើងគោក​ ​ត្រូវ​ស្ថាប័ន​តុលាការ​និង​នគរបាល​ចាប់ខ្លួន​យ៉ាង​សម្ងាត់​

0

​ខេត្តព្រះវិហារ​​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​មន្ដ្រី​ម្នាក់​ជា​ដឺ​បេ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោគ​ត្រូវ​ស្ថាប័ន​តុលាការ​ខេត្តព្រះវិហារ​និង​កំលាំង​សមត្ថកិច្ច​នគរបាល​រហ្មទណ្ឌ​រិត​ស្រាល​ខេត្ត​ចុះ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៤​កុ​ម្ភះ​២០១៥​ស្ថិតនៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ពីបទ​គំរាមកំហែង​ជំរិត​ទារប្រាក់​ខ​ណះ​ពេល​ជនសង្ស័យ​កំពុង​ដាក់​កុងត្រូលជជុះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៩​។​​សាក្សី​ឃើញ​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ​បានអោយដឹងថា​ការចុះ​ចាប់​ឃាត់ខ្លួន​នេះ​មិនមាន​កិច្ចសហការ​ណ៍​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អ្វី​ទាំងអស់​គឺ​ចុះ​ចាប់​ជនសង្ស័យ​ជាសម្ងាត់​រវាង​ស្ថាប័ន​តុលាការ​និង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​។​ParithanRovieng
​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​គ្មាន​នរណាម្នាក់​ស្គា​ល់ពី​អត្តសញ្ញាណ​របស់គាត់​ទ្បើ​យ​គ្រាន់តែ​ដឹងថា​ជនសង្ស័យ​នោះ​ជាម​ន្ដ្រី​យោធា​ដឺ​បេ​កងទ័ពជើងគោក​ឈរជើង​នៅ​ឃុំ​ពោធិ៍​និង​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​ដែល​សំបូរ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចូល​ក្រុង​ព្រះវិហារ​ក្នុង​១​ថ្ងៃៗ​មាន​ចំនួន​ចាប់ពី​៥០​រថយន្ដ​ទ្បើង​ទៅ​និង​មាន​រណា​យន្ដ​ទំនើបៗ​រាប់រយ​គ្រឿង​អារ​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគម​ការពារ​អភិរក្ស​ព្រៃ​ព្រះ​រការ​។​
​សមត្ថកិច្ច​ម្នាក់​ដែល​ស្និត​ស្នាល​ជាមួយ​អ្នកសារព័ត៌មាន​បា​នប​ង្ហើ​ប​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​កុ​ម្ភះ​២០១៥​ថា​ពិត​ជាមាន​ការចុះ​ចាប់​ឃាត់ខ្លួន​មន្ដ្រី​ដឺ​បេ​កងទ័ពជើងគោក​ម្នាក់​ប្រាកដ​មែន​ករណី​គាត់​ចាប់​រណា​យន្ត​ចំនួន​២​គ្រឿង​ពី​កម្មករ​អារឈើ​ក្នុងព្រៃ​ហើយ​បាន​កំហែង​ជំរិត​ទារប្រាក់​មួយចំនួនធំ​ជា​ថ្នូរ​ប្រគល់​វត្ថុតាង​អោយទៅ​ម្ចាស់​វិញ​។​ជនសង្ស័យ​ត្រូវបាន​តុលា​ការចេញ​ដីការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​២៥​កុ​ម្ភះ​២០១៥​។​
​លោក​ប៉ាង​វ៉ាន់ឌី​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានអោយដឹងថា​តាម​ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ជនសង្ស័យ​ម្នាក់​នោះ​មិនមែនជា​មន្ដ្រី​ក្របខណ្ឌ​ពេញ​សិទ្ធ​ទេ​គឺ​គាត់​គ្រាន់តែ​ជា​ភ្នាក់ងារ​រាយការណ៍​អោយ​អង្គភាព​ដឺ​បេ​កងទ័ពជើងគោក​តែប៉ុណ្ណោះ​។​ការចុះ​ចាប់​ឃាត់ខ្លួន​នេះ​យោងទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ប្ដឹង​ទៅកាន់​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាប់មក​ក៍មាន​ការចាប់​ឃាត់ខ្លួន​តែម្ដង​។​លោក​ខាត់​ហ៊ុន​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​មិនអាច​ទាក់ទង​បានទេ​ដោយសារ​គាត់​មិន​លើក​ទទួល​ទូរស័ព្ទ​ហៅចូល​ចំនួន​៣​ដង​ដើម្បី​ចង់ដឹងថា​ជនសង្ស័យ​ដែល​គាត់​ចាប់ខ្លួន​នោះ​មាន​អត្តសញ្ញាណ​ដូចម្ដេច​។​
​គួររំលឹកថា​ការជួញដូរ​បទល្មើស​ព្រៃ​ឈើ​គេចពន្ធ​ទ្រង់ទ្រាយ​ធំ​អស់​រយះពេល​ជិត​៧​ឆ្នាំ​កន្លងមកនេះ​រួមមាន​ការប្រមូលទិញ​ល​ក់​ឈើ​គ្រញូង​បេង​ធ្នង់​នាងនួន​និង​ឈើ​ជ្រាយ​នៅ​ខេត្តព្រះវិហារ​ភាគច្រើន​ជា​សមត្ថកិច្ច​កងកំលាំង​និង​មាន​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយចំនួន​ខំ​កាង​ឈ្មួញ​ឈើ​ទុ​ច្ជ​រិត​ថែម​ទៀតផង​។​
​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​ក្រុម​សមត្ថកិច្ច​ចម្រុះ​និង​មាន​ទាំង​មន្ដ្រី​បរិស្ថាន​ដែល​អាង​អំណាច​បុណ្យ​សក្ដិ​បាននាំគ្នា​ដាក់​កុងត្រូលជជុះ​ក្នុង​រូបភាព​បន្លំ​ភ្នែក​សាធារណជន​ជាទី​ស្នាក់ការ​ស្របច្បាប់​នៅតាម​ផ្លូវជាតិ​លេខ​៦២​ទៅកាន់​ខេត្តកំពង់ធំ​ផ្លូវជាតិ​លេខ​៦៤​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ផ្លូវជាតិ​លេខ​៩​ទៅកាន់​ខេត្តស្ទឹងត្រែង​។​
​ភ្នាក់ងារ​បាន​បន្តទៀត​ថា​កុងត្រូលជជុះ​ដែល​សំបូរ​មាន​សមត្ថកិច្ច​ជើង​ខ្លាំង​ខាង​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួញ​ឈើ​រាប់រយ​នាក់​ទាំងនោះ​សរុប​មាន​ប្រមាណ​៥០​កន្លែង​ដែល​ពួកគេ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ផ្តន្ទាទោស​យ៉ាង​សុខសាន្ដ​ហើយ​កំពុង​ដេក​សោយសុខ​លើ​គំនរ​លុយ​ក្រៅ​ផ្លូវច្បាប់​ថែម​ទៀតផង​។​
​យើង​សង្កេតឃើញ​ច្បាស់​ណាស់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ទូទាំង​ខេត្តព្រះវិហារ​គោរព​អនុវត្ត​ច្បាប់​មាន​ភាពលម្អៀង​គួរអោយ​ព្រួយបារម្ភ​គឺ​រឹតបន្តឹង​ចាប់ចង​មនុស្ស​សុទ្ធតែជា​ជន​ស៊ីវិល​គ្មាន​អំណាច​បុណ្យ​សក្ដិ​រីឯ​បុគ្គល​សមត្ថកិច្ច​កងកំលាំង​ធ្វើ​ខុសច្បាប់​ប៉ុនណា​ក៍ដោយ​តែងតែមាន​ការយោគយល់​ខុស​និតិ​វិធី​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ដែល​រដ្ឋ​ធម្ម​ន​ញ្ញ​ជា​ច្បាប់កំពូល​របស់​រដ្ឋ​បានចែង​អោយ​អនុវត្ត​ដាក់ទោស​ទណ្ឌ​ស្មើៗ​ភាព​គ្នា​៕​បញ្ជាក់​រូបភាព​សង្ស័យ​ជា​កុងត្រូលជជុះ​ក្នុង​រូបភាព​ជាទី​ស្នាក់ការ​ប​រិ​ស្ថាន​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ស្របច្បាប់​នៅ​ភូមិ​រំចេក​ទល់មុខ​ទីតាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​។​