ពិធីផ្សព្វផ្សាយពីការប្រើប្រាស់ទឹកដើម្បីសុខភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង

0

​ខេត្តកំពង់ធំ​. ដោយមាន​ការយកចិត្ត​ទុកដាក់ របស់​អង្គភាព​រដ្ឋ​ករ​ទឹក និង​អង្គការ​ICS ដើម្បី​សុខភាព​អានា​ម័​យ​ក្នុងការ​ប្រើប្រាស់​ទឹក ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្ទោង ទើប​មានការ​ប្រជុំ​ផ្សព្វផ្សាយ​ពី​គុណភាព​ទឹក​ដែលមាន​ការផ្លាស់ប្តូរ​ពី​ទឹកស្ទឹង​មក​ទឹក​អណ្តូង​ដែលមាន​គុណភាព សម្រាប់​ទទួលទាន​និង​ប្រើប្រាស់​ទឹក បន្ទាប់ពី​ទឹកស្ទឹង​ស្ទោង​បាន​ស្រក​ដែល​មិនអាច​យកមកប្រើ​ប្រាស់​បាន ម្យ៉ាងទៀត​គោ ក្របី រួមទាំង​មានការ​សាង់សង់​ស្ពាន​ប​ណ្តា​ល​ឲ្យ​ទឹក​គ្មាន​គុណ​ភាណ នៅ​ព្រឹក​ថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៥​។​IMG_4372

​លោក​. ឡេង សា​វី ប្រធាន​អង្គភាព​រដ្ឋ​ករ​ទឹក​ស្រុក​ស្ទោង បានធ្វើ​សេចក្តី​ផ្សព្វផ្សាយ ពី​ការផ្លាស់ប្តូរ​ការប្រើប្រាស់​ទឹក​ពី​ទឹកស្ទឹង​មក​ទឺ​ក​អណ្តូង មូលហេតុ​បណ្តាលមកពី នា​រដូវប្រាំង​ស្ទឹង​មានការ​រីងស្ងួត​ហួតហែង និង​គុណភាព​ទឹក​មាន​ភាព​ថយចុះ ដូច្នេះ​ទើប​រដ្ឋ​ករ​ទឹកបាន ប្រើប្រាស់​ទឹក អណ្តូង​មក​ជំនួស​វិញ ដែលមាន​ជំរៅ​ជាង​២០០​ម ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការ ICS និង​អង្គការ​សុខភាព​ពិភពលោក ចំណែក​គុណភាព ទឹកថ្លា​ជាង​មុន និង​មាន​ប្រ​ព័​ន្ឋ​សំលាប់​មេរោគ យ៉ាង​ត្រឹមត្រូវ​ដោយមាន​ការត្រួតពិនិត្យ​ពី​ក្រសួង ដោយមាន​ការពិសោធន៍​យ៉ាង​ត្រឹមត្រូវ ទើបបាន​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​IMG_4368

​លោក តាំង​. សុ​ចិត្ត​ត្រា អនុប្រធាននាយកដ្ឋាន​ទឹកស្អាត បានបញ្ជាក់​ប​ន្ងែ​ម​ពី​ចំនុច​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើ​ឡើង ពី​ការព្រួយបារម្ភ​ណ៍ ទឹក​ខ​ណះ​ពេលដែល​បើក​ក្បាល​រូ​មេ​នេ​រ​ដំបូង ទឹក​មាន​ភាព​កក​រប​ន្តិ​ច និង​មាន​ក្លិនថ្នាំ លោក​បាន​បញ្ជាក់ថា នេះ​ជា​ក្លរ​សំរាប់​សំលាប់​មេរោគ​ទឹក ដោយ​ពុំមាន​ការប៉ះពាល់​ដល់​សុខភាព​នោះទេ និង​សូម​ឲ្យ​ក្រុមហ៊ុន​ក៏ដូចជា​ប្រជាពលរដ្ឋ​ជួយផ្តល់ ពត៍​មា​នខ​ណះ​ពេលដែល ប្រ​ព័​ន្ឋ​ទឹកស្អាត​ជួប​នូវ​បញ្ហារ ដូចជា​ដាច់ និង​ការកាយ​ធ្វើ​ផ្លូវ​សាងសង់​ថ្នល់ និង​បញ្ហារ​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​មានការ​រាំងស្ទះ​ក្នុងការ​ប្រើប្រាស់​ទឹក ។​IMG_4366

​លោក បណ្ឌិត អ៊ុយ ដា​វិ​ន ប្រធាន​ក្រុមហ៊ុន​អជីវ​កម្ម ឧស្សាហកម្ម​ម្ហូបអាហារ បាន​ពន្យល់​ដល់​សិក្ខាកាម​នៅក្នុង​អង្គប្រជុំ ដើម្បី​ឲ្យ​មានកា​យល់ច្បាស់​កាន់តែ​ស៊ីជម្រៅ ក្នុងការ​បិ​រ​ភោគ​ទឹក ដែល​បណ្តាល​ឲ្យ​សុខភាព​រ៉ឹង​មាំ សុខភាព​ល្អ មិន​អន្តរាយ​និង​ផលប៉ះពាល់​ដល់​ប្រ​ព័​ន្ឋ​រំលាយ​នៅក្នុង​រាងកាយ និង​ពិធី​ការពារ​ក្នុង​អោយមាន​ជាតិ​អា​ស៊ិត​ក្នុង​ខ្លួន ក្នុងនោះ​លោក​IMG_4361បាន​បញ្ជាក់ថា ការ​ពិសារ​ទឹក​ដែលមាន​ជាតិ​កំបោរ​ច្រើន មាន​ជាតិ​រ៉ែ​ច្រើន ធ្វើ​ឲ្យ​សុខភាព​រាងកាយ​មាំមួន ដូច្នេះ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តំបន់​ខ្លះ​ពុំ​សូវ​មាន​ជាតិ​កំបោរ មនុស្ស​ម្នាក់​ត្រូវ​ពិសារ​ទឹក​ឲ្យ​បាន​យ៉ាងតិច​២​លិ​ត​កន្លះ​ជា​រាងរាល់ថ្ងៃ ព្រោះ​រាងកាយ​របស់​មនុស្ស​ត្រូវ​ការ​ទឹក និង​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​៦០​ភាគ​រាយ​ក្នុង​មនុស្ស​ម្នាក់ និង​ត្រូវ​ជ្រើសរើស​ទឹក​សម្រាប់​បរិភោគ តែបើ​សិន​ពិសារ​ទឹក​ដាំ​ពុះ​គឺជា​ការល្អប្រសើរ ។​IMG_4356IMG_4360

​ដោយ ប៊ុន រដ្ឋា