​អ​តី​តៈ​នគរបាល​ម្នាក់ ឆរ​បោក​យក​ម៉ូតូ​គេ​មួយគ្រឿង បាន​៥​ខែ ភ្លេចខ្លួន​ចូល​ស្រុក​វិញ ម្ចាស់​ចាប់វាយ​ហើម​មុខ​ទើប​ប្រគល់អោយ​សមត្ថកិច្ច​

0

ខេត្តកំពង់ឆ្នាំងនៅវេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៥ នៅ​កំពង់ផែ​កាណូត​ផ្សារ​ក្រោម ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អ​តី​តៈ​នគរបាល​ម្នាក់ បាន​ពាក់​ឯកសណ្ឋាន​នាយ​នគរបាល ថ្នាក់​វរៈសេនីយត្រី​ក្លែងក្លាយ និង បាន​ឆរ​បោក​យក​ម៉ូតូ​គេ​មួយគ្រឿង កាលពី​៥​ខែ​មុន ភ្លេចខ្លួន​ចូលមក​ស្រុក​វិញ ម្ចាស់​ម៉ូតូ​ឃើញ​បាន​ចាប់វាយ​ប៉ោង​មុខ ហើយ​ប្រគល់អោយ​សមត្ថកិច្ច ។​DSC01953
​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការ​ង​នគរបាល ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា ជនល្មើស​ខាងលើនេះ មានឈ្មោះ នង ច​ន្តា ហៅ នង សំអឿន (​ហៅ កូន​នាគ​) អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង អ​តី​តៈ​នគរបាល​អន្តរាគមន៍​ខេត្ត ឋានៈ​ព្រឹ​ន​បាល​ឯក ត្រូវបាន​អង្គភាព​កាត់ឈ្មោះ​ចោល ដោយ​អសកម្ម​ការងារ មិន​មក​ធ្វើការ ។ ជនល្មើស​រូបនេះ ត្រូវបាន​ឈ្មោះ ពេញ មុនី អាយុ​៣១​ឆ្នាំ ប្តឹង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤ ថា ជនល្មើស​រូបនេះ​ស្គាល់គ្នា បាន​ខ្ចី​យក​ម៉ូតូ​០១៤​មួយគ្រឿង ទៅ​ទិញ​បាយ​ហូប​មួយ​ភ្លែត ហើយក៏​បាន​បោក​យក​ម៉ូតូ​នោះ គេចខ្លួនបាត់​រហូត​តែម្តង ។ DSC01948ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៥ ម្ចាស់​ម៉ូតូ​បានឃើញ​គេ​នៅ​កំពង់ផែ​កាណូត ដរ​ផ្សារ​ក្រោម រូបគាត់ និង មិត្ត​ភ័​ក្រ ក៏បាន​ព្រួត​គ្នា​ចាប់ខ្លួន​វាយ រួច​ហើយក៏​ប្រគល់អោយ​សមត្ថកិច្ច ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​សារភាពថា ឯកសណ្ឋាន និង ស​ក្ត័​នេះ គេ​បានធ្វើ​ក្លែងក្លាយ ពាក់​ដោយ​ខ្លួនឯង​ទេ បច្ចុប្បន្ន​រូបគេ​ជា​ជន​ស៊ីវិល មិនមែនជា​នគរបាល​នោះទេ ហើយ​ម៉ូតូ​ដែល​គេ​បាន​បោក យក​ពី​ឈ្មោះ ពេញ មុនី ត្រូវ​ស្រី​ស្នេហ៍​ខ្លួន បោក​យកទៅ​បាត់ទៅហើយ និង នៅពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ហុងដា​ឌ្រី​ម មួយគ្រឿង​ផ្សេងទៀត ពាក់​ស្លាក​លេខ នគរបាល មិនដឹងថា ម៉ូតូ​នេះ​គេ​បាន​មកពីណា​នោះទេ សមត្ថកិច្ច​កំពុងធ្វើកា​ស្រាវជ្រាវ ។​DSC01939
​ ​ជនល្មើស​រូបនេះ និង មូ​តូ​មួយគ្រឿង​របស់គេ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ នគរបាល​កំរិត​ស្រាល​ខេត្ត ស្រាវជ្រាវ​បន្ត និង កសាង​សំណុំរឿង​បន្ថែម​តាម​និតិ​វិធី បញ្ជូន​ខ្លន​ទៅ​តុលាការខេត្ត ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕DSC01956