រថយន្តបុក​ជាមួយ​រថយន្ត​របួស​ម​នុស្ស​ជិត​១០​នាក់

0


កំពង់ឆ្នាំង៖​រថយន្ត​ឡង់​គ្រី​ស័​របុក​ជាមួយ​រថយន្ត​សាំ​យ៉ុង នៅវេលា​ម៉ោង​៣​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៣​និង​១០៤ ត្រង់ចំណុច​ផ្សារ​ជំ​នែក​ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង របួស​មនុស្ស​ចាស់​ប្រុស​ស្រី​ប្រមាណ​ជា​១០​នាក់ ។n4
​ប្រភពពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៍​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ចាម 2A2152 ធ្វើដំណើរ​ពី​ជើង​មក​ត្បូង បើកបរ​ដោយ​ឈ្មោះ ប៉ូ ចំរើន អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ក្នុង​ក្រុងភ្នំពេញ មានមុខ​រប​ជាម​ន្ត្រី​យោធា​។ ដោយឡែក​រថយន្ត​ដែល​រងគ្រោះ​ម៉ាក់ សាំ​យ៉ុង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y9512 មាន​ដឹក​អ្នកដំណើរ​ពេញ​រថយន្ត ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ​ប៉ុក អាយុប្រមាណ​ជា​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កូនដំរី ខេត្តបន្ទាយមានជ័យ ដឹក​ប្រជាពលរដ្ឋ​មកពី​ធ្វើបុណ្យ​នៅ​ភ្នំ​តា​ម៉ៅ​ត្រឡប់ទៅផ្ទះ​វិញ​ឯ​ស្រុក​កំរៀង​។n3
​បើតាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​ថា​៖​ដំបូង​ពួកគាត់​បានឃើញ​រថយន្ត​ឡង់​គ្រី​ស័របើ​កបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​បើក​មកដល់​កន្លែង​កើតហេតុ បាន​វ៉ា​ក់​អឺរ​និង​រថយន្ត​មួយគ្រឿង​ដែល​បើក​ឆ្លងផ្លូវ​ពី​លិច​មក​កើត​ដោយ​ស្ថានភាព​កៀក​ពេក ហើយ​ស្លន់​ផង​នោះ ទើប​រថយន្ត​ឡង់​គ្រី​ស័​រ​ជាន់​ហ្វ្រាំង​តែ​មិន​ជាប់ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​អូស​កង់​និង​បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ពេញទំហឹង បណ្តាលអោយ​អ្នកជិះ​ក្នុង​រថយន្ត​សាំ​យ៉ុង​ទាំងអស់​បាន​រងរបួស​ធ្ងន់​និង​ស្រាល តែ​ពុំមាន​មនុស្ស​ណា​ម្នា​ក់បាន​ស្លាប់​នោះឡើយ​។​n5
​ក្រោយពេល​កើតហេតុ​អ្នករងគ្រោះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជូ​យ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​ខេត្ត​ដឹកយក​មក​ធ្វើការ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​ខេត្ត ហើយ​អ្នកបើកប​រថយន្ត​ឡង់​គ្រី​ស័​រ​មិនបាន​រត់គេចខ្លួន​នោះឡើយ​។ រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សារ​ទុក នៅ​កា​រិ​យា​ល​យ័​ចរាច​ណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​ការសនិដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ថា រថយន្ត​ឡង់​គ្រី​ស័របើ​កបរ​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​គ្រោះថ្នាក់​នៅពេល​ជួប​គ្រោះថ្នាក់​ជាន់​ហ្វ្រាំង​មិនជា​ប់ បណ្តាលអោយ​បង្ក​គ្រោះថ្នាក់​ដូចខាងលើ​នេះ​តែម្តង​៕ រី ភា​រិ​ទ្ធ​