មកពីធ្វើការវិញមិនឃើញប្រពន្ធនៅផ្ទះទប់ចិត្តមិនបានវាយមួយដៃផ្អើពេញភូមិ

0

សៀមរាប៖នៅថ្ងៃទី03 ខែមិនា ឆ្នាំ2015នៅវេលាមោង2.46នាទីរសៀល ឈ្មោះ រីណា ភេទ ប្រុស អយុ 25ឆ្នាំត្រូវជាប្តី ប្រពន្ធ ឈ្មោះ ឈុំ ស៊ី មាក់ នាក់ទាំងពីរនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប។CAM00171
លោក រី ណា ត្រូវជាប្តីបានវាយប្រពន្ធឲ្យមរងរបួសស្រាលខណះពេលដែលប្តីទៅ ធ្វើការបាត់ ពេលត្រឡប់មកផ្ទះវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៍មានកំហឹង ភ្លាមទប់ចិត្តមិនទាន់ក៍ស្ទុះទៅវាយប្រពន្ធចំកណ្តាមាត់។
ចំណែកប្រពន្ធឈ្មោះ ឈុំ ស៊ីមាក់ កើតទុក្ខមិនសុខចិត្តក៍បានដាក់ពាក្យបណ្តឹងឡែងលះ នៅប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ។CAM00162 (1)
តែលោកមេប៉ុស្តិ៍មិនបានកាត់ក្តីឲ្យភាគីម្ខាងណាទេ ក៍បានបញ្ជូនឲ្យលោកមេភូមិចុងស្ពានសម្រុះសម្រួលវិញ។ ភ្នាក់ងារសារពត៍មាន យើងបានឃើញហេតុ ការណ៍ខាងលើនេះក៍បាន ធ្វើការរសម្ភាស ជាមួយលោក អុតឆៃអនុភូមិចុងស្ពាន ដើម្បីសុំការបំភ្លឺ អំពើហឹង្សា ក្នុងគ្រួសារខាងលើ តែលោក អ៊ុតឆៃ បានមានប្រសាសន៍ថា មូលហេតុ ដែលឈ្លោះប្រកែកគ្នារខាងនេះ ប្រពន្ធឈ្មោះ ឈុំ ស៊ីមាក់ ត្រូវជាកូន របស់លោក វ៉ាន់ ឈុំ មេភូមិចុងស្ពាន ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប បានដើរលក់កន្ទុយលេខ ពេលដែប្តីមកដល់ផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះ ក៍កើតមានអំពើហឹង្សាតែម្តង រហូតមកដល់ពេលនេះអ្នកទាំងពីនៅតែ ប្រះឆាគ្នារនៅឡើយ។
( អឿន រុន)