​អាវុធ​ហ​ត្ត​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​មនុស្ស​៤​នាក់ បាញ់បោះ​ដោយ​សេរី​

0

​ខេត្ត​ព្រះសីហនុ​ ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០៤​នាក់ បន្ទាប់ពី​ជនសង្ស័យ​បង្ក​ករណី​បាញ់បោះ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងមុខ​អាហារ​ដ្ឋា​ន និង​ខារ៉ាអូខេ​សួន​សុ​បិ​ន្ត ស្ថិត​ក្រុមទី​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ក្រោយពី​ធ្វើ​សកម្មភាព​បាញ់បោះ​រួច ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ និង​រថយន្ត​គេចខ្លួន​អស់ លុះ​នៅវេលា​ម៉ោង ២៣​និង​៥០​នាទី កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បានធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ នៅ​ក្រុម​១ ភូមិ​១ សង្កាត់​លេខ​២ ក្រុង ខេត្ត​ព្រះសីហនុ ដែល​កំពុង​បើករថយន្ត​ចូល​ផ្ទះ ត្រូវ​កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​តែម្តង ។​IMG-20150307-WA0005
​ ​លោក​វរ​សេនី​យ៌​ឯក កែវ សុផល ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ និង​ជា​មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឪ្យ​ដឹងថា ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ហេង ប៊ុន​ទី មេបញ្ជាកា​កងរាជអាវុធហត្ថ ឪ្យ​កងកម្លាំង​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​បាញ់បោះ​សេរី ក្នុង​ក្រុងព្រះសីហនុ រហូត​ឈានទៅ​កំណត់​មុខសញ្ញា ឈានទៅ​ធ្វើការ​ឃាត់​ខ្លូន​ជនសង្ស័យ​ប្រុស ស្រី​បាន​ចំនួន ០៤​នាក់ រួមទាំង​វត្ថុតាង​មួយចំនួនទៀត​យកមក​កាន់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ។​IMG-20150307-WA0008
​ ​លោក​វរ​សេនី​យ៌​ឯក កែវ​សុផល បាន​ឪ្យ​ដឹង​បន្តថា ជនសង្ស័យ​ទី​១​ឈ្មោះ ផុន ផន ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០ ឋានន្តរសក្តិ​អនុ​សេនី​យ៌​ឯក អត្តលេខ​២១១២៦២ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ស្រុកកំណើត​ភូមិ​៣ សង្កាត់​៣ ក្រុង ខេត្ត​ព្រះសីហនុ ។ ទី​២ ឈ្មោះ ឡុង ម៉ូ​ស្កូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្រុកកំណើត​សង្កាត់​លេខ​២ ក្រុង ខេត្ត ព្រះសីហនុ ។ ទី​៣​ឈ្មោះ ហង្ស ភក្តី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ មាន​ស្រុកកំណើត​សង្កាត់​២ ក្រុង ខេត្ត​ព្រះសីហនុ និង​ទី​៤​ឈ្មោះ គីម ឆេង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ ស្រុកកំណើត​ភូមិ​១ សង្កាត់​១​ក្រុង ខេត្ត​ព្រះសីហនុ ។​

IMG-20150307-WA0007
​ ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន រថយន្ត​ម៉ាក IZUZU ពណ៌​ត្រេអ៊ី​មួយ​បាំង​កន្លះ​០១​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម​02.2-7350 ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​ស្មាស ពណ៌​ខ្មៅ​គ្នាន​ស្លាក​លេខ​០១​គ្រឿង អាវុធខ្លី​ម៉ា​កឡុក​ចិន ចំនួន​០២​ដើម លេខ​៩០២២ និង​លេខ​៩២៣៦ បង់​ឡុ​ក​ចំនួន​០២ គ្រាប់​ឡុ​ក​ចំនួន​១២​គ្រាប់ សំបក​ផ្ទះ​ចំនួន​០៣ គ្រាប់​អេ​ស្កា​ទូ​ចំនួន​៨០​គ្រាប់ បង់​អេ​ស្កា​ទូ​ចំនួន​០៣ អាវ​កាស​IMG-20150307-WA0000

ពណ៌​ចំនួន​០១ ខ្សែក្រវ៉ាត់​ស៊ិន​ណា​រ៉ុង​ពណ៌​ខ្មៅ​ចំនួន​០១ ខ្មោះ​ដៃ​ចំនួន​០១​គូ ស្រោម​អាវុធខ្លី​ចំនួន​០២ កូន​កាំបិតកៃ​ចំនួន​០១ វិទ្យុទាក់ទង​ចំនួន​០១​គ្រៀង មួក​ឧ​ត្ត​ម​សេនី​យ៌​ចំនួន​០១ អត្តសញ្ញាណ​ប​ណ្ណ័​នាយទាហាន​ចំនួន​០១​សន្លឹក អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​០១​សន្លឹក លិខិត​បញ្ជារ​បេសកកម្ម​ចំនួន​០១​សន្លឹក ប​ណ្ណ័​បើកបរ​ចំនួន​០១ និង​ទូរ​សព្ទ័​ដៃ​ចំនួន ០៤​គ្រឿង ។
​ ​លោក កែវ សុផល បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៤​នាក់ កំលាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ប​ន្ត ដើម្បី​បំពេញបែបបទ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​
​គួរបញ្ជាក់​ផងដែ​ថា ករណី​បាញ់បោះ​ក្នុង​ដើមឆ្នាំ​២០១៥​នេះ តែងតែមាន​សកម្មភាព​ជា​បន្តបន្ទាប់​បង្កដោយ​ជនបរទេស ដែល​ធ្វើ​ឪ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ​មានការ​ភ័យក្លាច និង​សូម​ឪ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ទប់ស្កាត់ បង្ក្រាប​ជន​បាញ់បោះ​ទាំងនោះ ដើម្បី​សេចក្តីសុខ សុវត្ថិភាព​របស់​ពួកគាត់ ក៌​ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ៕