​អគ្គីភ័យ​លេប​ផ្ទះ​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ អស់ទាំង​ស្រុង

0

​ ​​កំពង់ធំៈ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះមួយ​ខ្នង បណ្តាល​ឲ្យ​ឆាបឆេះ​ទាំងស្រុង កាលពី​រសៀល​ថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៥ វេលា​ម៉ោង​៣.៤៥​នាទី ស្ថិតនៅ​ភូមិ ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​​តាម​ប្រភព​ពត៌មាន​ដែល​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​គេ​ឃើញ​មាន​ផ្សែង​ឆេះ ហុយ​ចេញពី​បន្ទប់​ចង្ក្រាន​បាន​នៃ​ផ្ទះ ក្រោយមក​ក៍មាន​ការភ្ញាក់ផ្អើល​ឆោឡោ មាន​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​បាន​ពន្លត់​យ៉ាងសកម្ម ដោយមាន​ការចូលរួម ពី​សំណាក់​លោក 03_08_18_02_38.mpeg_snapshot_03.01_[2015.03.08_22.47.02]អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​លោក ជូ សំ អាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ ព្រមទាំង​កម្លាំង​ជួយ​អន្តរាគមន៍ បាន​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ តែ​ទីបំផុត​អគ្គីភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង តែ​ក្នុង ករណី​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​នោះទេ​។​03_08_18_02_38.mpeg_snapshot_02.58_[2015.03.08_22.46.45]

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះមួយ​ខ្នង​នេះ​លោក ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ជួល​ឲ្យ​ទៅ​អង្ក​ការ​មួយ​ឈ្មោះ បេសកកម្ម​ដំណឹង​ល្អ​ដើម្បី​អភិវឌ្ឍន៍ នៅ​ថ្ងៃកើតហេតុ​គឺជា​ថ្ងៃអាទិត្យ បុគ្គលិក​របស់​អង្គការ​ពុំបាន​មក ធ្វើការ តែមាន​ក្មេង​ម្នាក់​នៅ​ប្រចាំការ សូមបញ្ជាក់ថា នៅ​កើតហេតុ​ភ្លើង អគ្គីសនី ត្រូវបាន​ដាច់​ជិត​មួយថ្ងៃ តែ​ករណី​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ គឺមាន​ការសង្ស័យថា មានការ​ចំអិន អាហារ ហើយ​ទុកចោល​បណ្តាល​ឲ្យ​ឆេះ​តែម្តង តែ​ក្នុងនោះ​សមត្ថកិច្ច​ពុំទាន់​សណ្ឋាន​ដាក់បន្ទុក​ទៅលើ​បុគ្គល ណា​ម្នាក់​នោះទេ ស្ថិតនៅក្នុង​ដំណាក់កាល​ស្រាវជ្រាវ​។​03_08_18_02_38.mpeg_snapshot_02.47_[2015.03.08_22.46.29]

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហាយ ហ៊ុន នាយរង​ការិយាល័យ​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ឈានចូល​ឆ្នាំ ២០១៥​នេះ អគ្គីភ័យ​បាន​ឆេះ​ផ្ទះសំបែង ប្រជាពលរដ្ឋ ទាំង​តូច​ទាំង​ធំ មាន​ចំនួន ៦ កន្លែង ក្នុងនោះ​បានធ្វើ​ឲ្យ​មានការ​ខូចខាត ទ្រព្យសម្បត្តិ ជាច្រើន​ផងដែរ​។​

​ដោយ ប៊ុន រដ្ឋា03_08_18_02_38.mpeg_snapshot_02.24_[2015.03.08_22.46.09] 03_08_18_02_38.mpeg_snapshot_01.34_[2015.03.08_22.45.40] 03_08_18_02_38.mpeg_snapshot_01.18_[2015.03.08_22.45.16] 03_08_18_02_38.mpeg_snapshot_01.17_[2015.03.08_22.44.56] 03_08_18_02_38.mpeg_snapshot_00.06_[2015.03.08_22.43.28]