​បុរស​ជនជាតិ​ចិន​បើករថយន្ត​ឆ្លងផ្លូវ​ជ្រុល​បុក​ម៉ូតូ​ប៉ូលិស​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​

0

​ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​២​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ជិះ​ម៉ូតូ​ល្បា​ត់ ហើយ​ត្រូវបាន​បុរស ជន ជាតិចិន​ម្នាក់ និង​ស្ត្រី​ម្នា​ក់រូច​ដំណើរ​ជាមួយ បើករថយន្ត​CRV​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ជ្រុល​បុក កាលពី​វេលា ម៉ោង ២១​និង​៤០​នាទី​យប់ ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​3
​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​កម្លាំង សមត្ថកិច្ច​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​FTR ពណ៌​ខៀវ ពាក់​ស្លាក​លេខ នគ​បាល ធ្វើដំណើរ​តាម បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​CRV មួយគ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត រួម​ដំណើរ​ជាមួយ បាន​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ជ្រុល បុក​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ។​1 (1)
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕