​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​ពីក្រោយ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​និង​២​នាក់​ទៀង​របួសធ្ងន់មា​នស​ង្ឈឹ​មរ​ស់តិ​ចណាស់

0

​កំពង់ឆ្នាំង​៖​យុវជន​ម្នា​ក់បាន​ស្លាប់​យ៉ាង​រន្ធត់ ដោយ​បែកក្បាល​និង​បាក់ជើង​បាក់ដៃ​ជាច្រើន​កំ ណាត់​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ ដោយមាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​១​គ្រឿង​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពីក្រោយ​ពេញទំហឹង ហើយ​ម​ធ្យោ​យ​ទាំង​២​បាន​ធ្លាក់ចូល​ស្រែ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​៩៦ ក្នុងភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​x3
​ ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​មុនពេល​កើតហេតុ​គេ​
​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0446 ចំណុះ​៥​តោន​ដឹក​ភេសជ្ជៈ​ជូ​ហ្គ័​រ បើកបរ​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D-1361 ជិៈ​គ្នា​២​នាក់ ពីក្រោយ​ស្រប​ទិស​គ្នា​ចំ​ពេញទំហឹង​និង​បុក​បង្គោល​ថ្ម​គីឡូម៉ែត្រ​លេខ​៩៦​ប៉ើង​ទៀត​រថយន្ត​និង​ម៉ូតូ​បាន​ធ្លាក់ចូល​ស្រែ​។x2
​ ​នៅក្នុង​ហេតុការណ៍​នេះ​បង្ក​អោយឈ្មោះ ចន្ថា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ធ្វើការ​នៅក្នុង​ផ្ទះសំណាក់​ផ្កាយព្រឹក​ក្រុង​កំពង់ឆ្នាំង ជា​អ្នកបើក​ម៉ូតូ​បែកក្បាល​និង​បាក់​ដៃជើង​ជាច្រើន​កំណាត់ និង​បាន​ស្លាប់​ភា្ល​មយ៉ាង​រន្ធត់​នៅ​កន្លែងកើតហេតុ និង​ឈ្មោះ ជា សារាជ អាយុ​២១​ឆ្នាំ ជិះ​ពីក្រោយ​ដែល​ធ្វើការ​ជាមួយគ្នា និង​មាន​ទីលំនៅ​ក្នុង​ឃុំ​មេលំ ស្រុក​បរិបូណ៌ រងរបួស​បែក​មុខមាត់​យ៉ាងធ្ងន់ធ្ងរ​។​
​ដោយឡែក​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុប្រមាណ​២០​ឆ្នាំ ក៏បាន​បុក​ដើមទ្រូង​ជាមួយ​តាប​ឡូ​រថយន្ត និង​រងរបួស​ធ្ងន់ធ្ង​រស​ប្លប់​ស្តូកស្តឹង​ផងដែរ​។​ចំណែក​រថយន្ត​បាន​ដាច់​កង់​មុខ​ទាំង​២​បែក​កញ្ចក់​ខូចខាត​ធ្ងន់ រីឯ​ម៉ូតូ​ជនរងគ្រោះ​វិញ​ខូ​ត​ខាត​ទាំងស្រុង​គឺ​រមូ​ចូលគ្នា​និង​ដាច់​ជា​បំណែកៗ​មើល​មិន​យល់​។​x4
​ក្រោយពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ខេត្ត​មក​ដឹក​ជនរងគ្រោះ​ដែល​របួសធ្ងន់​ទាំង​២​នាក់ យកទៅ​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត និង​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ អ្នករបួស​ទាំង​២​នាក់​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយសង្គ្រោះ​បន្តទៀត ប៉ុន្តែ​ការសង្ឃឹម​មាន​តិច​តូច​ណាស់​។​
​រថយន្ត​និង​ម៉ូតូ​គ្រោះថ្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត ស្ទូច​ដឹក​យកមក​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹង ឬ​កាឡេ​កង់​រថយន្ត​ផ្នែក​ខាងមុខ​មាន​បញ្ហា​៕x1