គ​ណះ​បញ្ជា​ការឯកភាព​សង្កាត់​ភ្នំពេញ​ថ្មី​ចុះបង្ក្រាប់​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ផ្លូវ​៥៩៨​ដកហូត​ទួ​ហេ្គ​ម​នឹង​ម៉ូតូ​ចំនួន​០៣​គ្រឿង​

0

​រាជធានី​ភ្នំពេញ​៖ បញ្ជាការ​ឯកភាព​សង្កា​ត់​ភ្នំពេញ​ថ្មី ដឹកនាំ​ដោយ​លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២០ មីនា នេះ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ហ្គេម ១​កន្លែង នៅ​ចំណុច​ផ្ទះ​លេខ​៦៦ ផ្លូវ​៥៩៨ ភូម​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ក្នុងនោះ​គ​b3ណះ​បញ្ជា​ការឯកភាព​សង្កាត់​បាន​រឹបអូស​ទូរ​ហ្គេម​បាញ់​ត្រី​ធំ​ចំនួន​០១(​ទួ​ភ្លោះ​) ម៉ូតូ​៣​គ្រឿង និង​សម្ភារ​មួយចំនួនទៀត​។​
​អំឡុងពេល​ចុះបង្ក្រាប អ្នក​គ្រប់​គ្រង់​ទីតាំង​ហ្គេម​ខាងលើ បាន​និយាយថា រូបគេ​គ្រាន់តែ​ជា​អ្នកមើល​ខុសត្រូវ​តែប៉ុណ្ណោះ ហើយ​ម្ចាស់​ទីតាំង​ហ្គេម​នេះ​ជា​អ្នកមានអំណាច​ម្នាក់ ទីតាំង​នេះ​ធ្លាប់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ចុះបង្ក្រាប​ម្តង​រួចមកហើយ​ប៉ុន្តែ​ដោយសារតែ​ម្ចាស់​ទីតាំង​ខាងលើនេះ​ជា​អ្នកមានអំណាច​ទើប​បើក​លេង​ទៀត​។​b1
​ទាក់ទិន​ករណីនេះ​លោក ជុំ សា​រ៉ា​យ បាន​មានប្រសាសន៍ថា ម្ចាស់ផ្ទះ​ឈ្មោះ​ឡង់ ស៊ីណា ភេទ​ស្រី អាយុ ជាង​៥០​ឆ្នាំ ។​ដែលជា​អ្នកមើលការខុសត្រូវ​នៅទីនេះ​មិនបាន​ប្រាប់​ពី​ឈ្មោះ​ហ្គេម​នេះ​ទេ​គ្រាន់តែ​ប្រាប់ថា​ជា​របស់​ក្រុមហ៊ុន​តែ​ប៉ុ​ណ្នោះ​។ លោក​ជុំ សា​រ៉ា​យ​បាន​បន្តទៀតថា​កន្លងមក​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ធ្លាប់បាន​ចុះ​ណែនាំ​ទីតាំង​នេះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ខាងលើ​នៅតែ​មិន​ព្រម​បញ្ឈប់ ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​រឹបអូស​តែម្តង​។ បច្ចុប្បន្ន​វត្ថុតាង​ដែល​រឹបអូស​បាន ត្រូវបាន​នាំមក​រក្សាទុក​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕