​សព​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​ឃាដករ​រិត​ក​សម្លាប់​នៅក្នុង​ព្រៃ​

0

​កំពង់ស្ពឺ​=​សាកសព​យុវជន​ម្នាក់​មាន​អាយុ​ជាង​២០​ឆ្នាំ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ម្នាក់ឯង​ក្នុងព្រៃ​ចម្ងាយ​ពី​ភូមិ​ជាង​១០០​ម៉ែត្រ​ដោយ​ពុំមាន​អ្នកណា​ស្គាល់​ទេ​មក​ពេលនេះ​។​សាកសព​ត្រូវ​បានដឹងថា​មាន ស្លៀកខោ​ខា​ប៊​យ ព​ណ៏​ទឹក ប៊ិច​ជើងវែង ខ្សែក្រវ៉ាត់​ធំ អាវយឺត​ដៃ​វែង​ព​ណ៏​រាង​ក្រ​ម៉ៅ មាន​ពាក់​នាឡិការ​ធំ​ថែម ទាំង​ច​ញ្ជៀ​ន​ពាក់​ជាប់​មេដៃ ។​
​ករណី​ប្រទះឃើញ​មនុស្ស​ដេកស្លាប់​នេះ​បានធ្វើ​ឲ្យ​អ្នកភូមិ​ភ្ជា​ក់​ផ្អើល​នៅវេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃទី ២២​ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងកើត​ភូមិ​ថ្ម​អូ​កំ​ប៉ោ ប្រហែល​១០០​ម៉ែត្រ​ចូលមកក្នុង​ភូមិសាស្ត្រ​ភូមិ​ក្បាលទឹក​លើ ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំ ស្រួច ខេត្តកំពង់ស្ពឺ ជនរងគ្រោះ​មិនមាន​អ្នក​ស្គាល់​ឡើយ ។​IMG-20150323-WA0007
​លោក​វិ​រ​សេនី​យ៏​ត្រី សម សាក់ នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​បាន ប្រាប់ថា សាកសព​យុវជន​ខាងលើ​ត្រូវបាន​ពលរដ្ឋ​ចូល​ព្រៃ​ប្រទះឃើញ​និង​បាន រាយ ការ​ណ៏​មក​សមត្ថកិច្ច​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ។​
​នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​បាន​បន្តថា ក្រោយពី​បាន​ពិនិត្យ​សាកសព​ឃើញ មាន​ស្នាម​រិត​ក និង​ស្នាម​បែកក្បាល​ពី​ខាងក្រោយ ត្រូវ​និង​វត្ថុ​រឹង​ដោយ​អាច ស​ង្ស​យ័​បានជា​ករណី​វាយ​សម្លាប់​តែ​ត្រង់​មូលហេតុ​បែបណា​កា​រិល​យ័​ព្រហ្មទណ្ឌ​កំពង់​ចាត់ការ​យ៉ាង​យកចិត្ត​ដាក់​យ៉ាងខ្លាំង ។​IMG-20150323-WA0006
​លោក​វិ​រ​សេនី​យ៏​ត្រី សម សាក់ ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ដែល​បាន​បាត់​ស មា​ជិ​ក​ក្នុង​ក្រុមគ្រួសារ​ដែលមាន​ភិនភាគ​ដូចខាងលើ​សូមមេត្តា​សហការ​និង​ទាកទង​មកកាន់​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ដែលមាន​កំលាំង​ចាំ​សហការ ក្នុងការ​ស្វែងរក​មូល​ហេតុ​នៃ​ករណី​ស្លាប់​ដែល​គួរ​ឲ្យ​ស​ង្ស​យ័​នេះ ។​IMG-20150322-WA0062
​ចំណែក​សាកសព​កំលាំង​បាន​រក្សាទុក​ក្នុងពេល​ខ្លី​នេះ​ទេ​បើសិន​មិនអាច​រក​សាច់ញាតិ​ឃើញ​ទេ​និង​អាច​ធ្វើតាម​ប្រពៃណី​សិន​ទំ​រាំង​និង​មាន​សាច់ញាតិ​រកឃើញ​។​ការអំពាវនាវ​ក៏មាន​លេខ​ទូរ​សព្ទ័​សម្រាប់​ក្រុមគ្រួសារ​ទាក់ទង​ដែរ​គឺ ០១៧៦០៥៦០៦ និង​រងចាំ​ទទួល​ទាក់ទង​និង​ករណី​ខាងលើ ៕​