​ស្លាប់​នារី​ម​នា្​ក់​និង​របួស​បុរស​ខាង​ម្នា​ក់ឡាន​ផ្ទុះ​ឆេះ​ខ្ទេច​ឡានតូច​ដឹក​ត្រី​សៀមរាប​-​ប៉ោយប៉ែត​បុក​គោយន្ត​កន្ត្រៃ​ដឹក​អង្កាម​

0

​បន្ទាយមានជ័យ​:ស្លាប់​នារី ម្នាក់​ជិះ​លើ​អង្កាម​និង​របួស​បុរស​អ្នកបើកបរ​ខាង​គោ​យ​ន្ត្​ដោយ ឡានតូច​១​គ្រឿ​ដឹក​ត្រី​ស្រស់​ពី​ខេត្តសៀមរាប -​មក​ក្រុង​ប៉ោយប៉ែត ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​អង្កាម ១​គ្រឿង​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច​បណ្តា​លត​។​
រីឯ​ឡាន​បង្ក​ក៏បាន​ផ្ទុះ​ឆេះ​ខ្ទេច​លើ​ថ្នល់ ហើយ​ផ្ទុះ​បើ​ុ​ង​ធុ​វ​ហ្គាស​ឡាន​ទៅ​ឆេះ​ព្រៃ​ស្មៅ​ក្បែរ​នោះ​សន្ធោសន្ធៅ​ទៀត​។​
ហេតុការណ៍​នេះ​កើតឡើង​មោ​៉​ង​៥​និង​៥៨​នាទី​ព្រ​លឺ​ម​ថ្ងៃទី​២៥​មីនា​២០១៥​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​ណា​កា​ឆាយ​ឃុំ​កូប​ស្រុក​អូរជ្រៅ​។​IMG_3516
អ្នករាយការណ៍​ព៍​ត័​មាន​ប្រ​រ​ចាំ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​:​ឡានតូច​បង្ក​ម៉ាក​តូយ៉ូតា​កាមរី​ព​ណ័​ទឹកប្រាក់​ចង្កូត​ស្តាំ​គ្មាន​ស្លាក​លេខ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទាំង​របួសស្នាម​ផង​។​IMG_3512
ឯខាង​អ្នករងគ្រោះ​មាម ១-​ឈ្មោះ កែវ បូរ ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជីះ​លើ​អង្កាម​នៃ​គោយន្ត​បើ​ុ​ង​ធ្លាក់​ស្លាប់​ភ្លាមៗ​។​២-​ឈ្មោះ សៅ សាង​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជា​អ្នកបើកបរ​គោយន្ត​រងរបួស​ស្រាល​ត្រង់​ម្រាមជើង​។​ជនរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។​IMG_3517
ស​ក្សី​បន្តថា​:​ពុំមាន​រថយន្ត​ឬ​មនុស្ស​ណា​ពន្លត់​រថយន្ត​តូច​បង្ក​នោះទេ​ហើយ​វា​បាន​ឆេះ​ខ្ទេច​លើផ្លូវ​និង​បើ​ុ​ង​ធុង​ហ្គាស​ទៅ​ឆេះ​ព្រៃ​ស្មៅ​ក្បែរផ្លូវ​ទៀតផង​។​
ចំពោះ​មូលហេតុ​គ្រោះថ្នាក់ ប៉ូលីស​និយាយ​ថ​:​មកពី​ឡាន​បើក​លឿន​ហើយ​មើល​គោយន្ត​កន្ត្រៃ​រត់​ពីមុខ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​។​ឡាន​ដឹក​ត្រី​ស្រស់​ប្រញាប់​យកទៅអោយ​ម៉ូយ​ជនជាតិ​ថៃ​នៅ​ព្រំដែន​ប៉ោយប៉ែត​៕