កងរាជអាវុធហត្ថ​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​កសិកម្ម​ចុះ​ចាប់​ជី​គេច​ព​ន្ធ័​បាន​២​គោយន្ត​ច្នៃ​ស្មើរ​និង​ជិត​៦​តោន​

0

​ខេត្តបន្ទាយមានជ័យ​៖​កងរាជអាវុធហត្ថ​ខេត្ត​មាន​ចំនួន​២​នាក់​និង​មន្ត្រី​មន្ទី​កសិកម្ម​ខេត្ត​ចំនួន​៣​នាក់​បាន​សហ​ការណ៍​គ្នា​ចុះ​ចាប់​ជី​សញ្ញា​កងចក្រ​សំរាប់​យកទៅ​ទ្រាប់​បាទ​ពេល​ដាំដំឡូង​គេ​ចព​ន្ធ័​មាន​ចំនួន​២​គោយន្ត​ស្មើ​និង​ជិត​៦​តោន​យកមក​មន្ទីរ​កសិកម្ម​ខេត្ត​ចាត់ការ​ទៅតាម​ផ្លូវimageច្បាប់​។​ការចាប់​ជី​គេច​ព​ន្ធ័​បាន​ចំនួន​ជិត​៦​តោន​នោះ​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវលំ​ស្ថិតនៅ​ភូមិ ខ្វាវ ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​ស​មិត្ត​កិ​ច​ចំរុះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ម្ចាស់​ដឹក​ជី​គេ​ចព​ន្ធ័​មានឈ្មោះ​សៀម​សុបិន​ភេទ ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ ថ្មី ឃុំ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​បើតាម​ម្ចាស់​ជី​បាន​ឲ្យ​ដឹងថា​គាត់​បាន​ដឹក​ជី​គេច​ព​ន្ធ័​សញ្ញា​កងចក្រ​មាន​ចំនួន​ជិត​៦​តោន​នេះ​គឺ​ដើម្បី​យកមក​ដាក់​សំរាប់​ក្រាល​បាទ​ដាំដំឡូង​ពេលដែល​ដាំ​ព្រោះ​ជី​នេះ​ពុំមាន​ដាក់លក់​នៅក្នុង​ស្រុក​ខ្មែរ​ឡើយ​ទើប​គាត់​ចូលទៅ​ទិញ​នៅ​ស្រុកថៃ​រួច​ដឹក​មក​កាត់​តាម​ច្រករបៀង​ចំការ​គ​ដឹក​កាត់​តាមផ្លូវ​លំនៅ​ចំណុចកើតហេតុ​ស្រាប់តែ​មា​នស​មិត្ត​កិច្ច​ចំរុះ​ចុះមក​ឃាត់​រួច​បញ្ជូន​គោយន្ត​ទាំង​២​គ្រឿង​នេះ​មក​មន្ទីរ​កសិកម្ម​ខេត្ត​តែម្តង​។​បើតាម​ការអះអាង​ពី​ម្ចាស់​ជី​បាន​បញ្ជាក់ទៀតថា​ជី​នេះ​មាន​២​ប្រភេទ​ទី​១​ជី​ត្រា​កងចក្រ​មាន​ចំនួន​៥០​ការុង​មួយ​ការុង​តំលៃ​២៦០​បាទ​ចំណែក​២​ជី​មានឈ្មោះ​ត្រា​ឡាន​មាន​ចំនួន​១៥​ការុង​មួយ​ការុង​តំលៃ​ស្មើ​និង​៥០០​បាទ​។​លោក​សេង​ម៉េង​អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ជី​គេច​ព​ន្ធ័​ដែល​ក្រុម​ស​មិត្ត​កិច្ច​ចាប់​យកមក​ដាក់​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​មាន​ចំនួន​២​គោយន្ត​ដែល​ដឹក​ចេញ​តាម​ច្រករបៀង​ចំការ​គយ​កក​មដា​ក់នៅ​មន្ទីរ​កសិកម្ម​នោះ​លោក​និង​ធ្វើការ​វិន័យ​អន្តរកាល​ទៅតាម​ច្បាប់​ដើម្បី​បញ្ចប់​រឿ​នៅ​មន្ទីរ​កសិកម្ម​តែម្តង​តែបើ​ម្ចាស់​ជី​មិន​ព្រម​លោក​និង​បញ្ជូន​ជី​នោះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​តែម្តង​៕image​គង្គា​