​​មេការ​ជាង​ម៉ាស៊ីនត្រជាក់​ក្រុមហ៊ុន​កាស៊ីណូ​លឹម​ហេង​ធ្លាក់​ពី​ដំបូល​ក្រោយ​រោង​បៀរ​កា​ដេ​ណ​ស្លាប់​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​បុរស​ម្នាក់​ជា​មេការ​ជាង​ម៉ាស៊ីនត្រជាក់​របស់​ក្រុមហ៊ុន​កាស៊ីណូ​លឹម​ហេង ធ្លាក់​ពី​ដំបូល​យ៉រ ក្រោយ​រោង​បៀរ​កា​ដេ​ណ ស្លាប់ ហើយ​ត្រូវបាន​បុគ្គលិក​ក្រុមហ៊ុន ប្រទះឃើញ​សាកសព និង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥​។​
​ជនរងគ្រោះ​ឈ្មោះ ឈួន រ៉ាប់ អាយុ ៣៤​ឆ្នាំ បច្ចុប្បន្ន​ជា​មេការ ជាង​ម៉ាស៊ីនត្រជាក់ របស់​ក្រុមហ៊ុន​កាស៊ីណូ​លឹម​ហេង ស្នាក់​នៅផ្ទះ ក្បែរ​ផ្សារ​ដំបូល​ខៀវ ខាងក្រោយ​កាស៊ីណូ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ស្រុកកំណើត​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​IMG_5957
​សមត្ថកិច្ច​បានឱ្យដឹង​ថា តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់ ដោយសារ​បាក់ករ​.​ធ្លាក់​ពី​ដំបូល​រោង​យ៉រ​.​ក្រោយ​រោង​បៀរ​កា​ដេ​ណ ដែលមាន​កំពស់​ប្រហែលជា ៣​ម៉ែត្រ ហើយ​តាម​ស្ថានភាព​សាកសព​ជនរងគ្រោះ គឺ​បាន​ស្លាប់​តាំង​យប់​មកម្ល៉េះ ព្រោះ​អាវ​ជនរងគ្រោះ​ដោះ​ទុក​នៅលើ​ដំបូល​រោង​យ៉រ​.​ហើយ​មិនបាន​ប្រយ័ត្ន​ក៏​រអិល​ជើង​ធ្លាក់​ពីលើ​ដំបូល អ៊ុក​ក្បាល​នឹង​ដី​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​IMG_5954
​តាម​ការរៀបរាប់​ពី​ប្រពន្ធ​ជនរងគ្រោះ និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​លឹ​ង​ហេង បានឱ្យដឹងថា ជនរងគ្រោះ​ជា​មេការ​ជាង​ម៉ា​ស៊ី​ត្រជាក់​ខាងលើ ពុំ​សូវ​បាន​សំរាក​ប៉ុន្មាន​នោះទេ ព្រោះ​ជនរងគ្រោះ​ត្រូវ​ប្រចាំ​ការដើរ ត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ប៉ុន្មាន​ថ្ងៃមុន ជនរងគ្រោះ​កំពុង​ជួសជុល​ម៉ា​ស៊ី​ត្រជាក់ ធ្លាប់​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ធ្លាក់ របួស​ដៃជើង នៅ​ពុំទាន់​បានជា​សះស្បើយ​ផង ហើយ​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យ​សំរាក​ធ្វើការ​ចាំ​របួស​ជា​សិន តែ ជនរងគ្រោះ​មិន​ព្រម​ឈប់​។ ហើយ​នៅ​ទីតាំង​កើតហេតុ ដែល​ជនរងគ្រោះ​ស្លាប់ គឺ​គ្មាន​ម៉ា​ស៊ី​ត្រជាក់ ដែល​ត្រូវ​ជួសជុល​នោះឡើយ ព្រោះ​នៅ​រោង​យ៉រ​.​ក្រោយ​រោង​បៀរ​កា​ដេ​ណ ជា​សំណង់​ទើបនឹង​សាងសង់​ពុំទាន់​រួចរាល់​នោះដែរ​។IMG_5958 IMG_5955 IMG_5956