​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុងភូមិ​ទ្វី​ខាងត្បូង​ត្អូញត្អែរ​អង្គភាព​រដ្ឋ​ករ​ទឹក​ជីករណ្តៅ​នៅមុខ​ផ្ទះ​តរ​បណ្តាញទឹក​រយៈពេល​យូរ​ខកខាន​ការរក​ស៊ី​លក់ដូរ​នៅមុខ​ផ្ទះ​របស់​ពួកគាត់​

0

​កំពត​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាច្រើន​គ្រួសារ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​ដងផ្លូវ​ខាងត្បូង​រដ្ឋ​ករ​ទឹក ស្ថិតក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ដែល​ផ្ទះមួយ​ជួរ​នេះ សុ​ទ្ឋ​តែ​ប្រកប​អាជីវកម្ម​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ លក់​កាហ្វេ និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នៅមុខ​ផ្ទះ ហើយ​ត្រូវ​អង្គភាព​រដ្ឋ​ករ​ទឹក​ខេត្ត រៀបចំ​ត​បណ្តាញទឹក​ថ្មី​ជីករណ្តៅ​នៅតាម​មុខផ្ទះ​របស់​បងប្អូន​ដោយ​ទុក​រណ្តៅ​រយះពេល​យូរ ធ្វើ​ឲ្យ​បងប្អូន​រាំងស្ទះ​ការប្រកប​អាជីវកម្ម​រក​សុ​ី​ប្រចាំថ្ងៃ ។​
ប្រជាពលរដ្ឋ​ដែល​ជួប​ការរាំងស្ទះ​ការងារ​រក​សុ​ី​ទាំង​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថាៈ ការ​ជីករណ្តៅ​បង្កប់​ទុយោ​ទឹក​របស់​អង្គភាព​រដ្ឋ​ករ​ទឹក​នេះ​ទោះបី​ជីក​ប៉ះពាល់​ដល់​ក្នុង​បរិវេណ​មុខផ្ទះ​របស់​ពួកគាត់​ក៍​ពួកគាត់​មិន​ទំនាស់​អ្វី​ដែរ ប៉ុន្តែ​សុំ​ឲ្យ​ខាង​រដ្ឋ​ករ​ទឹក​មេត្តា​កុំ​ពន្យា​ពេល​ទុក​រណ្តៅ​ដែល​ជីក​នោះ​រយះពេល​យូរពេក បើ​ជីក​ហើយ​ទុក​រណ្តៅ​នោះ​ពី​ដប់​ថ្ងៃ​ទៅ​ម្ភៃ​ថ្ងៃ​ពួកគាត់​ពិតជា​ជួប​ការលំបាក​ក្នុងការ​ប្រកប​អាជីវកម្ម​លក់ដូរ​រក​សី​ុ​ទទួលទាន​ប្រចាំថ្ងៃ​របស់​ពួកគាត់​ហើយ ពីព្រោះ​រណ្តៅ​ដែល​ជីក​បង្កប់​ទុយោរ​ទឹក​នោះ បើ​ផ្ទះ​លក់​កាហ្វេ​វិញ​ចូល​ចង់​ពាក់
hat0037
កណ្តាល​រោង​លក់​កាហ្វេ​ទៅហើយ ។ ចំណែក​នៅមុខ​ផ្ទះ​ផ្សេងៗ​បួន​ទៅ​ប្រាំ​គ្រួសារ​ទៀត​ក៍​ជួប ការលំបាក​បញ្ហា​ទុក​រថយន្ត​ឬ​បណ្តើរ​ម៉ូតូ​ទុក​ក្នុងផ្ទះ​ដើម្បី​ការពារ​សុវត្ថិភាព​ផងដែរ ។
បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប៉ុន្មាន​គ្រួសារ​ខាងលើ​សុំអោយ​លោក​ប្រធាន​អង្គភាព​រដ្ឋ​ករ​ទឹក​មេត្តា យោគយល់​ពី​ការ​ទុក​លំបាក​ដល់​ពួកគាត់​ទាំង​ប៉ុន្មាន​គ្រួសារ​ខាងលើនេះ​ផង និង​សូម​ខាង​បច្ចេកទេស​ត​បណ្តាញទឹក​ដាក់​ទុយោ​រលប់​ដី​ឲ្យ​បាន​ឆាប់​បន្តិច​កុំ​ពន្យា​ពេល​យូរពេក ។ ពីព្រោះ​ពួកគាត់​ខកខាន​ក្នុងការ​លក់ដូរ​ផង លំបាក​ការរៀបចំ​ទុកដាក់​សម្ភារៈ​នៅក្នុង​បរិវេណ​មុខផ្ទះ​ដែល​ជីករណ្តៅ​នេះ​ផងដែរ ។hat0038
ជុំវិញ​បញ្ហា​ខាងលើនេះ​ភ្នាក់ងារ​របស់​យើង​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក ប៊ុន ចាន់​គង់ ប្រធាន​រដ្ឋ​ករ​ទឹក​ខេត្ត ដើម្បី​សុំ​ការបំភ្លឺ ត្រូវបាន​លោក​ប៊ុន ចាន់​គង់ ប្រធាន​រដ្ឋ​ករ​ទឹក​ឲ្យ​ដឹងថាៈ​មូលហេតុ​ដែលមាន​ការយឺតយ៉ាវ​បណ្តាលមកពី​ការដោះស្រាយ​ទុយ​យោរ​មិនទាន់​ហើយ​ការ​ជីករណ្តៅ​របស់​កម្ម​ករ​មានការ​យឺតយ៉ាវ​បន្តិច​ដូច្នេះ​អង្គភាព​រដ្ឋ​ករ​ទឹក​កំពុង​រិះរក​មធ្យោបាយ​លៃលក​ឲ្យ​បាន​ឆាប់ ជូន​ប្រជាពលរដ្ឋ​ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់​ផង​អធ្យាស្រ័យ​ផង ៕