​ព្រែក​បង្ហូត​ក្នុង​ឃុំ​ផ្លូវ​ទូក សុទ្ធតែ​សម្រាស់​រាប់គីឡូម៉ែត្រ​ណែន​ឡើងគោក​ព្រែក​ស្វាគមន៍​លោក​អភិបាល​

0

​ខេត្ត​ពេល​ចុះ​ចែក​អំណោយ​ជលផល​ឆ្លើយថា​ផុតពេល​បង្ក្រាប​ហើយ​
​កំពង់ឆ្នាំង​៖​ក្នុងពេល​ធ្វើដំណើរ​តាម​កាណូត​កាត់​ព្រែក​បង្ហូត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ជាមួយ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចុះទៅ​ចែក​អំណោយ​​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​៣៥​គ្រួសារ​រលំ​ផ្ទះ​ដោយ​ខ្យល់ព្យុះ​នៅ​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ទាំង​អ្នកយក​ព​ត៌​មា ន​យើង ទាំង​លោក​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ស្រុក​រាប់រយ​នាក់​សុទ្ធ តែ​បានឃើញ​និង​ភ្នែក​ផ្ទាល់ នូវ​បទល្មើស​ដាក់​សម្រាស់​ណែន​ព្រែក​បង្ហូត រាប់គីឡូម៉ែត្រ​ដូចគ្នា ពេល​សួរ​
​មន្ត្រីរដ្ឋបាល​ជលផល គេ​ឆ្លើយ​យ៉ាង​ស្រួល​ថា​៖​គេ​ហ៊ុំ​ចាប់​ត្រី​អស់ហើយ​គឺ​ផុតពេល​បង្ក្រាប​ទៅហើយ​។​​ ​រឿង​បទល្មើស​ដាក់​សម្រាស់​ក្នុង​ព្រែក​បង្ហូត​ឡើងគោក​ព្រែក​ខាងលើ​ពិតជា​ហួសចិត្ត​មែន ដែល​គេ​​មិន​នឹកស្មាន​ដល់​ថា ទាំង​ខ​ណ្ឌ័ ទាំង​ផ្នែក ទាំង​សង្កាត់​នេសាទ​ជលផល ជា​សមត្ថកិច្ច​ជំនាញ​បែរជា​ឆ្លើយ​ប្រាប់​អ្នកយកព័ត៌មាន​យើង​យ៉ាង​ធូរ​ខ្សុយ​ទៅវិញ​ថា​៖​ពេលនេះ​ជនល្មើស​បាន​ហ៊ុំ​ចាប់​ត្រី​អស់​ទៅហើយ គឺ​ហួសពេល​បង្ក្រាប​ទៅហើយ និង​បើ​បង្ក្រាប​ក៏​មិនដឹង​ជា​ត្រូវ​អូសសម្រាស់​ទាំងនោះ​ទៅ​ចោល​នៅទីណា​ទេ បើ​ព្រែក​តូច​បែបនេះ ប្រហែលជា​ទុកអោយ​គោក​ព្រែក​ហើយ​ទៅ​ស្របច្បាប់​តើ​មែន​ទេ​!!​លោក​ជលផល​។​
​ ​ទាក់ទង​និង​បទល្មើស​ដាក់​សម្រាស់​នៅ​ក្នុ​តំបន់​នេះ ប្រជាពលរដ្ឋ​បានអោយដឹងថា​ពួកគាត់​ដា​ក់ស​ម្រា​ស់តិ​ច​តូច​ជាល​ក្ខ​ណ្ណៈ​គ្រួសារ​ទេ គឺ​ដាក់​ម្តុំៗ​ម្នាក់​ក្នុង​ព្រែក​តាម​មុខ​ចំការ​របស់ខ្លួន តែ​ច្រើន​គ្រួសារ​ទៅ​ក៏​​ណែន​ព្រែក​បែបនេះ​តែម្តងទៅ តែ​ពួកគាត់​បាន​បង់លុយ​អោយ​លោក​ប្រធាន​សហគមន៍​នេសាទ និង​មន្ត្រី​ជំនាញ​រួចហើយ​បើ​មិន​បង់លុយ​អោយ​ទេ ក៏​មិនអាច​ហ៊ុំ​ចាប់​ត្រី​បានដែរ​…!!​។​​ ​បញ្ហា​ខាងលើនេះ​គេ​អោយដឹងថា អ្នក​ទទួលខុស និង​ទទួល​ត្រូវ​គឺ​មន្ត្រី​ជំនាញ តើ​ច្បាប់​ស្តីពី​ជលផល​អោយធ្វើ​បែបនេះ​ទេ ច្បាប់​អនុញ្ញាតអោយ​ដាក់​សម្រាស់​ជាល​ក្ខ​ណ្ណៈ​គ្រួសារ​ដែរ​ឫ​ទេ សម្រាស់​គឺជា​ព្រៃឈើ​លិច​ទឹក តើ​ច្បាប់​អនុញ្ញាតអោយ​កាប់​ព្រៃ​លិច​ទឹក​យកមក​ដាក់​សម្រាស់​ចាប់​ត្រី​ដែរ​ឫ​ទេ ថ្ងៃ​ក្រោ យ​និង​អនាគត​បើ​តែ​បែបនេះ គឺ​ព្រែក​ទន្លេ​ពិតជា​គោក អស់​ព្រៃ​លិច​ទឹក​និង​ត្រី​ពិតជា​អស់ តើ​ប្រវត្តិសាស្ត្រ​កូនចៅ​ជំនាន់​ក្រោយ​និង​ស្តីបន្ទោស​អ្នកណា រឿងនេះ​គឺ​ខ្លួនឯង​បំផ្លាញ​ផលប្រយោជន៍​ខ្លួនឯង កូនចៅ​ខ្លួនឯង ភូមិ​ឃុំ​ខ្លួនឯង និង​ប្រទេសជាតិ​ខ្លួនឯង ទាំង​មិនដឹង​ភ្លេចខ្លួន​ហើយ​។​
​ ​ជាក់ស្តែង​នៅពេល​ធ្វើដំណើរ​តាម​ព្រែក​ខាងលើនេះ តា​មក​ន្លែ​ក​មួយចំនួន​ក្នុង​ព្រែក​នេះ​គោក​រាក់​នៅ​ទឹក​ត្រឹមតែ​ក្បាលជង្គង់ កាណូត​បើក​ទៅ​ស្ទើរតែ​មិន​រួច មិនតែប៉ុណ្ណោះ​កាណូត​ជាច្រើន​គ្រឿង​បា​នេ​ជាប់​ស្លាបចក្រ​ជាមួយ​សាច់​អួន​ចាស់ៗ​ដែល​គេ​ហ៊ុំ​សម្រាស់​ទុកចោល ជាក់ស្តែង​កាណូត​បរិស្ថាន​ខេត្ត​ដែ ល​ក្រុម​អ្នកយកព័ត៌មាន​យើង​ជិះ បាន​ជាប់​ស្លាបចក្រ​ជាមួយ​សាច់​អួន​ខាងលើ​ដល់​ទៅ​៥​ដង​ឯណោះ​។​ ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត នៅ​ក្នុ​ពី​ធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅក្នុង​ភូមិ​ថ្នល់​ឈើទាល និង​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ក៏បាន​ដាស់តឿន​និង​ណែនាំ​ផងដែរ ដល់​ប្រជាពលរដ្ឋ​យើង​សូមកុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ កុំ​ឆក់​ត្រី កុំ​កាប់​ព្រៃ​លិច​ទឹក កុំ​ដាក់​សម្រាស់​ខុសច្បាប់ ដែល​អាច​ប្រឈម​និង​ការចាប់ខ្លួន​ផ្តន្ទាទោស​ពី​សមត្ថកិច្ច​និង​តុលាការ​ហើយ​។​​លោក​អភិបាលខេត្ត​ក៏បាន​លើក​ដែរ​ថា កន្លងមក​លោក​បាន​ទ​ទួ​លិខិត​មួយច្បាប់​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជល​គី​រី សុំអោយ​លោក​ជា​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​កូន​ពួកគាត់​ដែល​ត្រូវ​តុលាការខេត្ត​ចាប់​ដាក់​DSC04180
​គុក​ពីបទ​ល្មើស​ឆក់​ត្រី ដោយ​ពួកគាត់​និយាយថា​កូន​គាត់​បាន​ឆក់​ត្រី​យូរ​មកហើយ តែ​បែរជា​តុលាការ​ទើប​តែ​ចាប់ខ្លួន​ដាក់គុក​ទៅវិញ​។​ក្នុង​រឿងនេះ​លោក​អភិបាលខេត្ត​និយាយ​ថាអោយ​តែមាន​ភ​ស្តុ័​តាង​ទោះ​យូរ​ឫ​ឆាប់​តុលាការ​គេ​ពិត​ជាមាន​សិទ្ធ​ចាប់​ជនល្មើស​ដាក់គុក លោក​មិនដឹង​ជា​ជួយ​ដូចម្តេច​នោះទេ ព្រោះ​ច្បាប់​អ្នកណា​ក៏ត្រូវ​តែ​គោរព​ដែរ​បើ​ល្មើស​គឺ​ពិតជា​មានទោស​៕DSC04170 DSC04166 DSC04239