ពលរដ្ឋ​ជាង​១​រយ​នាក់​ក្នុងចំណោម​៣​សង្កាត់​នាំគ្នា​ចុះ​ផ្អាក គ្រឿងចក្រ​ជីកដី​ទំនប់​៧៨

0

​ខេត្តសៀមរាប​៖ ទំនប់ទឹក​សាធារណៈ​មួយកន្លែង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប​ហៅថា​ទំនប់​៧៨ ត្រូវបាន​ឈ្មួញ យក​គ្រឿងចក្រ​មក​ឈួ​ស​ឆាយ ជីកដី​ដើម្បី​ធ្វើ​ស្រះ​ទឹក​ចិញ្ចឹម​ត្រី យកមក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល ប៉ុន្ដែ​ត្រូវបាន​ប្រជាពលរដ្ឋ​មកពី​បី​សង្កាត់​មក​ធ្វើការ​តវ៉ា​ឲ្យ​ប​ញ្ឍ​ប់​សកម្មភាព​ជា11269777_1749830001910236_269842080262672369_nបន្ទាន់ ដោយ​អះអាងថា ជា​ជំ​នប់​ទឹក​បុរាណ​សម្រាប់​ស្រោចស្រប់​ដំណាំ​កសិកម្ម​ពួកគាត់​។​
ហេតុ​ការ​ពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ខណៈ​ពុំ​ឃើញ​មាន​អាជ្ញាធរ​មកជួយ​អន្តរាគមន៍​នោះទេ​។​
​ ​ប្រភពពី​ពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​កន្លែង​តវ៉ា​ថា ថៅកែ​ជីកដី​លក់​ម្នាក់​នោះ ឈ្មោះ ញឹក អ៊ុក ជា​ជនជាតិ​វៀតណាម បាន​យក​គ្រឿងចក្រ មួយគ្រឿង ជីកដី​ធ្វើ​ស្រះ​ទឹក​នៅក្នុង​ទំនប់ទឹក​រួមមួយ​កន្លែង ដើម្បី​ធ្វើ​ស្រះ​ទឹកជា​កម្មសិទ្ធិឯកជន​ផ្ទាល់ ខ្លួន​។ ប្រភព​បន្ដថា ទំនប់ទឹក​នោះ​ជា​កម្មសិទ្ធិរួម​របស់​ព​ល​រដ្ឋ​បី​សង្កាត់ សម្រាប់​ស្រោចស្រប់​ដំណាំ កសិកម្ម តាំងពី​ជំនាន់​ដើម​។​ប្រភព​បន្ដថា ពួកគេ​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​កាយ​ដី​នេះ គឺ​ដើម្បី​ទុកជា​សម្បត្ដិ​រួម​បន្ដទៀត​។​IMG_1345
​ ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ថៅកែ​ជីកដី​នោះ​ឈ្មោះ ញឹក អ៊ុក​នោះ បានធ្វើ​សកម្មភាព​ជីកដី​ទំនប់​ធ្វើ​ស្រះ​ជាច្រើន​ថ្ងៃ​មកហើយ ។​ហើយ​ពួកគេ​បានស្នើ​ទៅ​មេភូមិ​ឲ្យ​ជួយ​ទប់ស្កាត់ និង​ផ្អាក​សកម្មភាព​គ្រឿងចក្រ​នោះដែរ ប៉ុន្ដែ​មិនមាន​អាជ្ញាធរ​ណាមួយ​អើពើ​ឡើយ ។​ពួកគេ​បាន​ចោទប្រកាន់ អាជ្ញាធរ​ដែនដី​ថា ឃុបឃិត​ស៊ីសំណូកសូកប៉ាន់​ជាមួយ​ជនជាតិ​វៀតណាម​នោះ ។​
​ជុំវិញ​ករណីនេះ លោក ញឹក អ៊ុក មានប្រសាសន៍​ទទួលស្គាល់​ថា លោក​ឈូសឆាយ​ចូល​ទំនប់ទឹក​រួម​នោះ​តិចតួច​ទេ ហើយ​លោក​បដិសេធថា លោក​មិនមែន​ជន​វៀតណាម​ទេ​។​លោក​បន្ដថា ដី​ដែល​គ្រឿងចក្រ​ឈូសឆាយ​នោះ​ជា​ដី​កម្មសិទ្ធិ​របស់គាត់​ទេ​។​លោក​បន្តថា បច្ចុប្បន្ន​អាជ្ញាធរ​ឲ្យ​លុប​ដី​ទាំងនោះ​វិញ ។
​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​មានប្រសាសន៍ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា នេះ​ថា ករណីនេះ​លោក​មិនទាន់​បានដឹង​ទេ ព្រោះ​មិនទាន់មាន​មន្ត្រី​ណាមួយ​រាយ​ការ​មក​លោក​ទេ​។​លោក​បន្តថា ករណីនេះ​លោក​និង​ចុះទៅ​ត្រួតពិនិត្យ​ផ្ទា​ល់ពី​ការជីក​កកាយ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក​នោះ ព្រោះ​អ្នក​កាយ​ដី​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​ម្តងមកហើយ ប៉ុន្តែ​ពួកគេ​នៅតែ​លួច​ធ្វើ​សកម្មភាព​ដដែល​។​លោក​បន្តទៀតថា រាល់​ការ​ឈូសឆាយ​និង​ជីក​កកាយ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក​នេះ​ត្រូវសុំ​ច្បាប់​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​ដើម្បី​ឲ្យ​អាជ្ញាធរ​ចុះទៅ​សិក្សា​នៅ​តំបន់​នោះ​។​1470123_1749830015243568_573558803063590356_n
បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទំនប់ទឹក​រួមគ្នា​នោះ​មានឈ្មោះ​ទំនប់ទឹក​៧៨​ដែលមាន​បណ្ដោយ​ប្រវែង​៩​ពាន់​ម៉ែត្រ និង​ទទឹង​ប្រវែង ២៥០​ម៉ែត្រ ដែលមាន​ពលរដ្ឋ​ប្រើប្រាស់​ទឹក​នោះ រួមមាន ពលរដ្ឋ​នៅ​សង្កាត់​សៀមរាប សង្កាត់​ស្វាយដង្គំ និង​សង្កាត់​សំបួរ ផងដែរ​។​
​គួរ​រំលឹក​ផងដែរ​ថា នៅ​បន្ទាត់​ទំ​បន់​ទឹក​៧៨​ដែលមាន​នៅក្នុង​ស្រុក​ក្រឡាញ់​,​ពួក​,​សៀមរាប​,​ប្រាសាទបាគង​,​សូទ្រនិគម​,​ជីក្រែង ត្រូវបាន​គេ​ស​ង្គេ​ត​ឃើញថា មាន​ក្រុម​ឈ្មួញ​និង​ពលរដ្ឋ​មួយចំនួន​បាន​ទៅធ្វើ​សកម្មភាព​ឈូសឆាយ​ជីក​កកាយ​យកមក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើស្រែ​ប្រាំង​និង​ស្រះ​ចិញ្ចឹម​ត្រី ហើយ​ករណីនេះ​គេ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ក្តៅ​ណាមួយ របស់​អាជ្ញាធរខេត្ត​ទៅលើ​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ ផ្ទុយទៅវិញ​ឃើញតែ​ក្រុម​ឈ្មួញ​កំពុង​នាំគ្នា​ឈូសឆាយ​យ៉ាង​សប្បាយចិត្ត ហើយ​ករណីនេះ​ទំនងជា​អាជ្ញាធរ​មួយចំនួន​ត្រូវដង​ត្រូវផ្លែ​គ្នា​មើលទៅ​៕