​ឯកឧត្តម​ប៊ូ ឡាំ សុំ​ផ្លាស់ប្តូរ​អភិបាលក្រុង​បាន​លុង ធ្វើអោយ​ប្រជាពលរដ្ឋ​ក្រុង​ភ្ញាក់ផ្អើល​ថា​ជា​រឿង​ញុះ​ញ៉ុ​ង​

0

ខេត្តរតនគិរីៈ លោក​អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​ហាក់​ពុំមាន​ប្រតិកម្ម​ទៅលើ​លិខិត​ស្នើសុំ​ផ្លាស់ប្តូ​រលោក​ចេញពី​អភិបាលក្រុង​បាន​លុង​របស់​ឯកឧត្តម​ប៊ូ ឡាំ ទៅ​ប្រធាន​គណៈកម្មាការ​ទី​៤​នៃ​រដ្ឋសភាជាតិ​នោះទេ លោក​នៅតែ​បន្ត​នូវ​ការអភិវឌ្ឍន៍​រៀបចំ​សណ្តាប់ធ្នាប់​លើ​បរិវេណ​នៅ​ជុំវិញ​ផ្សារ​តាម​ការណែនាំ​ថ្នាក់​ខេត្ត​ធម្មតា​។ លោក​អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​បាន​មានប្រសាសន៍​ការពាក់ព័ន្ធ​ទៅ​និង​ការស្នើសុំ​ប្តូ​ល​តំណែង​នេះ​ថា​លិខិត​ស្នើសុំ​អន្តរាគមន៍​សុំ​ផ្លាស់ប្តូរ​តួនាទី​របស់លោក​មិនមាន​ការភ្ញាក់ផ្អើល​ទេពី​ព្រោះ​ការអភិវឌ្ឍន៍​បរិវេន​ជុំវិញ​ផ្សារ​នេះ​មិនមែន​លោក​ធ្វើ​ដោយ​ចិត្ត​ឯង​នោះទេ គឺ​ក្រោម​បញ្ជា​និង​មានការ​ឯកភាព​ពី​គណៈកម្មាការ​ថ្នាក់​ខេត្ត​។​លោក​លើកឡើងថា កន្លែង​ដែល​លោក​រៀបចំ​សង់​ធ្វើ​ផ្សារ​free​ជូន​បងប្អូន​ជនជាតិភាគតិច ជា​កន្លែង​គំនរ​សំរាម​ដ៏​ស្អុយរលួយ​ជាច្រើន​អន្តាត​មកហើយ ក្រោយពេល​03 (1)លោក​ឡើងកាន់តំណែង​ថ្មី លោក​ក៏បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​សំអាត តែ​លោក​មិនទាន់​បានរៀបចំ​ផង​ខាង​ផ្សារ​បាន​ញុះ​ញ៉ុ​ង​ឲ្យ​មនុស្ស​អោយទៅ​សង់​តូប​លក់​អនាធិបតេយ្យ​ដើម្បី​ជា​ទន់​សំរាប់​តបត​ប្រឆាំង​បង្ក​ការរាំងស្ទះ​ការអភិវឌ្ឍន៍​របស់​អា​ជ្ញា​ធរ​ក្រុង​។ លោក​បន្តទៀតថា​បើទោះជា​យ៉ាងណា​លោក​សុំ​មាន​គណៈកម្មាធិការ​ចុះ​ស៊ើបអង្កេត​រក​ការពិត បើក​លោក​មាន​កំហុស​លោ​ក​មិនតូច​ចិត្ត​ទេ​។ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​និង​ជុំវិញ​ផ្សារ​បាន​លុង​បាន​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួកគាត់​មិនបាន​ផ្តិតមេដៃ​សុំអោយ​ទំលាក់​អភិបាលក្រុង​ទេ ហើយ​ពួកគាត់​គ្រាន់តែ​លឺ​គេ​ថា ផ្តិតមេដៃ​ដើម្បី​សុំអោយ​រក្សា​ដី​ខាងមុខ​ផ្សារ​កុំអោយ​មាន​គេ​ជួល​ឫ​លក់​ឲ្យ​អ្នកមាន​លុយ​ធ្វើ​ផ្ទះល្វែង​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​អាជីវ​កនៅ​ផ្សារ​បាន​ក្រុង​លុង​មួយចំនួន​បាន​លួចខ្សឹប​ថា​04មេដៃ​ដែល​ផ្តិត​២១១​នាក់​នោះ មិនមែន​ស្នាម​មេដៃ​អាជីវករ​ពិតប្រាកដ​ទាំងអស់​នោះទេ ស្នាម​មេដៃ​ពិតប្រាកដ មាន​ត្រឹមតែ​ប្រហែល​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ដែល​ជាប់​ពាក់ព័ន្ធ​ក្រុមគ្រួសារ​តំណាង​ក្រុមហ៊ុន​ផ្សារ ផ្តិតមេដៃ​ចំនួន​៧​ដង​ក្នុង​ម្នាក់ៗ ក្រៅពីនោះ​អ្នក​រុញរ​ទះ​ដើរ​លក់​លៀស ដើរ​លក់​តាម​ជ​ញ្ចើ​ម​ថ្នល់ និង​អ្នករត់ម៉ូតូឌុប​មួយចំនួន​ក៏​ជា​អ្នក​ផ្តិត​ស្នាម​មេដៃ​ដោយមាន​គេ​សន្យាថា​បើសិនជា​ដី​បរិវេន​ជុំវិញ​ផ្សារ​បានមក​លើ​ក្រុមហ៊ុន​ផ្សារ​គ្រប់គ្រង​វិញ​ពួកគាត់​និង​ទទួលបាន​តូប​លក់​ម្នា​ក់មួយៗ ដោយ​ឥតគិតថ្លៃ​។​ទោះជា​យ៉ាងណាក៏ដោយ​ជុំវិញ​ការស្នើសុំ​របស់​ឯកឧត្តម​ប៊ូ ឡាំ ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាន​លុង​សង្ស័យថា​ក្រុមហ៊ុន​ហេង ដា​រ៉ា របស់​ឧកញ៉ា​សា លាង ដែល​បាន​បាត់បង់​ផលប្រយោជន៍​នោះ​ជា​អ្នក​បំផុស​ផុល​រឿងប្រឌិត​ញុះ​ញ៉ុ​ង​និង​នៅ​ពីក្រោយ​បញ្ហា​ទាំងនេះ​ទើប​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍន៍​គំរោង​រៀបចំ​ផ្លូវ​ជុំវិញ​ផ្សារ និង​ការរៀបចំ​ផ្សេងៗ​ទៀត​ក៏ដូចជា​សណ្តាប់​ធ្នាក់​ក្នុង​ក្រុង​នោះដែរ​៕05