​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​នឹង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០៥​គ្រួសារ​ដែល​បាន​តវ៉ា​បញ្ហា​ការឡើង​គីឡូ​ភ្លើង​ខុស​ប្រក្រតី​រយៈពេល​កន្លងមក​

0
User comments

​ខេត្ត​ប៉ៃលិន​៖ ក្រោយពី​សារព័ត៌មាន​ចេញ​ផ្សារ​ករណី​គីឡូ​ភ្លើង​ឡើង​ខុស​ប្រក្រតី នៅ​ភូមិ​ផ្សារ​ព្រំ ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​១០៥​គ្រួសារ មានការ​កើត​ទុក​មិន​សុខចិត្ត ប្តឹងតវ៉ា​មក​អាជ្ញាធរខេត្ត​ប៉ៃលិន ឲ្យ​រក​ដំណោះស្រាយ ជូន​ពួកគាត់ ក្នុង​ខែមីនា​កន្លងមក ។ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ នេះ អ្នកយកព័ត៌មាន​យើង បានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ ទៅ តំណាង​ប្រជាពលរដ្ឋ​ទាំង​១០៥​គ្រួសារ​នោះ អំពី​ការ​ជំ​នូ​ប នៃ​ការដោះស្រាយ​បន្តទៀត លោកស្រី ខិត សុ​ម៉ាលី តំណាង​ឲ្យ​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​៖ ក្រុមហ៊ុនអគ្គីសនី​មិនបាន​បិទ​ភ្លើង​នោះទេ ហើយ​ក្រុមប្រឹក្សា​ខេត្ត​នឹង​យក​សំណើរ​សុំ​របស់​ពួកគាត់​ទាំងនេះ​ទៅ​ប្រជុំ​អនុម័ត​នឹង​ដោះស្រាយ​ជូន បន្ទាប់ពី​បុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរម​រនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច ។

User comments
User comments

​ទាក់ទិន​បញ្ហា​ខាងលើ លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃទី​១៥ ខែឧសភា នេះ​ថា​៖ រឿង​នៃ​ការដោះស្រាយ​នេះ ខាង​លោក​កំពុងតែធ្វើការ​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ហើយ​ខាង​លោក​ទ​ទូល​ពាក្យបណ្តឹង​មកនេះ គឺ​ដើម្បី​យកមក​ពិភាក្សាគ្នា​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត រីឯ​ការដោះស្រាយ​នោះដែរ​គឺ​យើង​ត្រួវ​ធ្វើ​ទៅតាម​បែបបទ​រដ្ឋបាល​ថ្នាក់​ខេត្ត ។សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​អនុញ្ញាតិ​អោយ​តំណាង​មន្ទីរ​រ៉ែ​ថាមពល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​ឯកជន​ផ្សារ​ព្រំ និង​តំណាង​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​ម្តង​រួចមកហើយ ជា​លទ្ធផល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​បាន​ផ្អាក​មិនអោយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្លើង​ឡើង​គីឡូ​ទាំងនោះ​បង់​សេវា​ប្រើប្រាស់​ក្នុង​ខែ​មិនា​នោះទេ ចាំ​អោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ត្រួត​ពិនិត្យមើល​សិន ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖

User comments
User comments

អាជ្ញាធរខេត្ត​បាន​ជំ​រុញអោយ​មន្ទីរ​រ៉ែ​ថាមពល​ធ្វើ​លិខិតស្នើរ សុំអោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ចុះមក​ស្រាវជ្រាវ​រក​មូលហេតុ​អំពី​ការឡើង​គីឡូ​ភ្លើង​នេះ​។ តែ​ក្រោយពី​អាជ្ញាធរ​អគ្គីសនី​មក​ត្រួតពិនិត្យ គឺ​បានធ្វើ​តែ​ផ្ទះ​មួយចំនួន ប៉ុណ្ណោះ​ដោយ​ឆ្លើយថា កុង​ទ័​រ​ភ្លើង​មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​បានជា​ឡើង​ខុសធម្មតា​។​តែ​ប្រជាពលរដ្ឋ​មិន​ទទួលយក​នោះទេ បើ​ខុស​ហេតុអ្វី​ខុស​តែ​ក្នុង​ខែ​មិនា​នោះ ចុះ​ខែ​មុនៗ​មិន​លើស​ដូច​ខែ​មិនា​នេះ​។​​លោកស្រី​ខិត សុ​ម៉ាលី តំណាងអោយ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្សារ​ព្រំ បានអោយដឹងថា​៖ មូលហេតុ​ដែល​ពួកគាត់​បាន ប្តឹងតវ៉ា​អំពី​ភ្លើង​នេះ គឺ​ដោយសារ​ការប្រើប្រាស់​ភ្លើង​ក្នុង​ខែ​មិនា វា​ឡើង​គីឡូ​ច្រើនពេក វា​មិន​តុល្យៈភាព​ដូច​ខែ​មុនៗ​នោះទេ ។ លោកស្រី​បន្តថា​៖ ជា​រៀងរាល់ខែ​គ្រួសារ​គាត់​ប្រើ​អស់​ថវិកា​ចំនួន ៤,១០០​បាត​តែប៉ុណ្ណោះ តែ​ក្នុង​ខែ​មិនា​ឆ្នាំ​២០១៥​គឺ​កើន​ឡើងដល់​៩,៥០០​បាត​។ ហើយ​គ្រួសារ​តូច​ជាងគេ​ប្រើ​អស់​២៣០​បាត តែ​បាន​កើនឡើង​៧៥០​បាត និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​បាន​កើនឡើង​ទ្វេគុណ​ដល់​ទៅ​ជាង​១០០%​ឯណោះ​។ លោកស្រី​បន្ថែមថា​៖ ក្នុងករណី​នេះដែរ​តំណាង​ក្រុមហ៊ុនអគ្គីសនី​បានអោយដឹងថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​បង់​សេវា​ភ្លើង​ជូន​ទេនោះ​រយៈពេល​៥​ថ្ងៃ​ទៀត​នឹង​បិទ​ភ្លើង​មិនអោយ​ប្រើប្រាស់​ទៀត​ទេ​។ ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំងអស់​សូម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​សមស្រប​ផង គឺ​ទី​១ អោយ​ពួកគាត់​បង់​សេ​វ៉ា​ក្នុង​ខែ​មិនា​ដូច​ខែ​មុនៗ ទី​២​សុំអោយ​បុគ្គ​លឹក​ក្រុមហ៊ុន​ធ្វើការ​បូកសរុប​កុង​ទ័​រ​ភ្លើង​អោយបាន​ច្បាស់លាស់ ទី​៣ សូម​កុំអោយ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​បិទ​ភ្លើង ។ បើ​អាជ្ញាធរខេត្ត​មិន​ទទួលយក​សំណូមពរ​ទាំង​៣​ចំណុច​នោះទេ ពួកគាត់​នឹងធ្វើ​សំណើរ​សុំ​ដល់​ការិយាល័យ​តំណាងរាស្ត្រ​ជួយ​ដោះស្រាយ​ថែមទៀត ។​

User comments
User comments
User comments
User comments