អ​.​ហ​.​ខេត្ត​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​០១​កញ្ចប់​ធំ​និង​០១​កញ្ចប់​តូច​ទៅ​តុលាការ

0

​ខេត្តសៀមរាប​៖ គឿង​ញៀន​នៅតែ​ក្តី​ព្រួយ​បារ​ម្ម​ទៅដល់​យុ​វ័យ​ទូរ​ទាំង​ប្រទេស​កម្ពុជា​ដូ​ចេះ្ន​ហើយ​គួ​តែ​យុវជន​កុំ​នាំគ្នា​ប្រព្រឹត្ត​នៅ​គឿង​ញៀន​បែ​នាំគ្នា​មក​រៀនសូត្រ​វិញ​ទើប​ល្អ​ជាក់ស្តែង​នៅ​ពាក់កណ្តាល​ខែឧសភា​ឆ្នាំ​២០១៥​នេះ​កំលាំង​អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ដែល​ប្រើប្រាស់​និង​ចែកចាយ​ទៅកាន់​តុលាការ​ជា​បន្តបន្ទាប់ ដូចជា​នៅ​រសៀល​ថ្ងៃ ទី​១៥​ខែឧសភា​ឆ្នាំ​២០១៥​នេះ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​
​រួម​និង​ថ្នាំញៀន​១​កញ្ចប់​ធំ​ដែលមាន​ទំ​ម្ង​ន់​ស្មើ​និង​១៧.៦៧​ក្រាម​និង​០១​កញ្ចប់​តូច​ទំ​ម្ង​ន់​ស្មើ​និង​១.៧០​ក្រាម​​និង​ដកហូត​បាន​ដាវ​សាំ​ម​រ៉ៃ​០១​ដើម​ម៉ូតូ​០២​គឿង ទូរស័ព្ទដៃ​០២​គឿង​ព្រម​ទាំ​ឧ​បករ​ណ៏​វេច​ខ្ចប់​ជា​ថង់​មួយ​​ចំនួន​ធំ​ផងដែរ​។​ការចុះ​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​បទល្មើស​គឿង​ញៀន​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ឈានដល់​ធ្វើ ការឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្រុង​សៀមរាប​ហើយ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ។​
​ ​ប្រតិបត្តិ​ការចុះ​ចាប់ខ្លួន​ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿង​ញៀ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៧​និង​០០​នាទី​យប់​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥ នៅ​ចំណុច ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​​ ​តាម​ប្រភពពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​២​នាក់​មា​នៈទី​១/​ឈ្មោះ​ស៊ន​វុ​ទ្ឋី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​រត់​ម៉​តូ​ឌុប រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ទី​២/​ឈ្មោះ ជប់​សុខ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជា​ជនជាតិខ្មែរ​មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​៣ ស្នាក់នៅ​ភូមិ​ចុង​កៅ​​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ជួញដូរ​)​។​IMG-20150515-WA0008ប្រភពពី​កងរាជអាវុធហត្ថ​ខេត្ត​បន្តថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ខាងលើនេះ​កម្លាំង​ជំនាញ​បានធ្វើ​ការឆែកឆេ​ក្នុង​ខ្លួន​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​រួច​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​។​មន្ត្រី​ដដែល​បាន​បន្តទៀតថា ក្រោយ​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះមក​ក៏​ធ្វើការ ដកហូត​បាន​វត្ថុតាង​រួមមានៈ​ម្សៅ​គ្រឿ​ម​ពណ៌​ស​ថ្លា​បាន​ចំនួន​០១​កញ្ចប់​ធំ​ទម្ងន់​ស្មើនឹង​១៧,៦៧​ក្រាម​,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​,​ម៉ូតូ ០២​គ្រឿង​ដាវ​សាំ​ម៉​រ៉ៃ​០១​ដើម និង​ឧ​បករ​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ​។ បច្ចុប្បន្ន ជនសង្ស័យ ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ គឿន​វ៉េ​ត​IMG-20150515-WA0010(1)