​ត្រី​ប៉ា​សេ​អ៊ី​និង​ត្រី​ដ៏ទៃទៀត​នៅក្នុង​ឆ្នាំនេះ​មាន​បរិមាណ​ថយចុះ​

0

​ ​ស្ទឹងត្រែង​៖​ពូជ​ត្រី​ប៉ា​សេ​អ៊ី​និង​ពូជ​ត្រី​ដ៏ទៃទៀត​ដែល​គេ​សង្កេតឃើញថា​ជា​រាងរាល់ឆ្នាំ​នៅ​ដូ​វ​វស្សា​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ពី​មេ​ពួកវា​បាន​ឡើងទៅ​កាន់​ទីជម្រក​ដើម​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​។​តែ​បច្ចុប្បន្ន​ត្រូវ​អ្នកនេសាទ​អះអាងថា​មាន​បរិមាណ​ថយចុះ​មិន​សំបូរ​ដូច​ឆ្នាំមុនៗ​ទេ ជាពិសេស​ត្រី​ប៉ា​សេ​អ៊ី ពួកគាត់​មា​ការព្រួយបារម្ភ​ជាងគេ​ថា​នៅ​ថ្ងៃ​អនាគត និង​ត្រូវផុត​ពូជ​កូនចៅ​ជំនាន់​ក្រោយ​លែង​បាន​ស្គាល់​។​ប្រជា​នេសាទ​នាំគ្នា​និយាយថា​៖ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១១ និង​ចន្លោះ​ឆ្នាំ​២០១២​ត្រី​ប៉ា​សេ​អ៊ី និង​ពូជ​ត្រី​ផ្សេងទៀត​មានការ​ថយចុះ​ជា​បន្តបន្ទាប់ ហើយ​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមករា ចាប់ពី​ឆ្នាំ​២០១៣​មកដល់​ឆ្នាំ​២០១៥​នេះ​មាន​បរិមាណ​ថយចុះ​កាន់តែខ្លាំង ហើយ​ថយចុះ​នេះ​ក៏​គ្មាន​ក្រុម​អ្នកជំនាញ​ណា ចុះមក​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​មូល​ហេតុអ្វី​ច្បាស់លាស់​ដែរ​។​លោកណាត​សុ​វណ្ណា​រឹទ្ធ​អ្នកប្រមូល​ទិញ​លក់​ត្រី​នៅ​ឃុំ​អូ​ម្រះ​ស្រុក​សៀម​បូក បាន​និយាយថា​៖​ការថយចុះ​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​នេះ ប្រឈម​ទៅនឹង​ការ​ផុត​ពូជ បើ​គ្មាន​ការអភិរក្ស​ទេនោះ ពីព្រោះ​នៅតាម​អន្លង់​ពូជ​ត្រី​សំខាន់ៗ​រស់​នៅមាន​ជនល្មើស​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ពិសេស​គឺ​ឧ​បករ​ណ៏​ឆក់​ហើយ​ខ្លះទៀត​លួច​ឆ្នៃ​ធ្វើ​គ្រាប់បែក​បោក​សំលាប់​ត្រី​គ្រប់​ប្រភេទ​ទៀតផង​។​​ ​លោក​ឌៀប​ប៊ូ​រា​នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​បាន​អះអាងថា​៖​រឿង​ជនល្មើស​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​នេះ មិនមែន​ខាង​ខណ្ឌ​រដ្ឋ​បាល​ជលផល និង​សមត្ថកិច្ច​មិនដឹង​នោះទេ តែពិនិត្យ​មើលទៅ​គឺ​មកពី​ប្រជា​អ្នកនេសាទ​ទាំងនោះ មិន​ភ្ញាក់រលឹក​ស្រឡាញ់​ធនធាន​មច្ឆា​ជាតិ ហើយ​កន្លងមក​ឆ្មាំ​ក៏​ធ្លាប់បាន​ចាប់ខ្លួន​យកមក​ពិន័យ​និង​ដាក់ទោស​ក៏មានដែរ​។​លោកនាយរ​ងខ​ណ្ឌ័​បាន​អំពាវ​នាយ​ឲ្យ​ប្រជា​អ្នកនេសាទ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​គោរព​ច្បាប់​ជលផល​និង​រួមគ្នា​បញ្ឈប់​ការប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់ ហើយ​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​ល ក្ខ​ណៈ គ្រួសារ ហើយ​ហាមផ្តាច់​គឺ​មិន​ឲ្យ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា​ឆក់​ត្រី គប់​គ្រាប់បែក ឧបករណ៍​លក្ខណៈ​គ្រួសារ​នេះ ប្រើ​នៅ​ដែន​នេសាទ​សាធារណៈ ហាមផ្តាច់​មិន​ឲ្យ​ប្រើ នៅ​អន្លង់​អ ភិ​រក្ស​នៅ​ដង​ទន្លេ មេគង្គ​ទេ ។​
​លោក ឈាង​ចាន់​លី​នៅ ភូមិ​ហាង​ខូ​បាន​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ជា​អ្នក​ធ្លាប់ធ្វើ​នេសាទ​ទទួលស្គាល់ថា​៖​ឆ្នាំនេះ​ត្រី​ខ្សត់​មែន​ដោយសារតែ​មានការ​ប្រែប្រួល​អាកាសធាតុ និង​របប​ទឹក​ហូរ​ឡើង​ចុះ​មិន​ទៀងទាត់​អន្លង់​ត្រី​រស់នៅ​កាន់តែ​រាក់​ទៅៗ ធ្វើ​ឲ្យ​ត្រី​បន្លាស់​ទី​ទៅរក​ទឹក​ជ្រៅ​។​ហើយ​ប្រជា​នេសាទ​ក៏មាន​ការកើនឡើង រីឯ​បទល្មើស​នេសាទ​នៅតែ​កើត​មានការ​លួចលាក់​ប្រព្រឹត្ត​នៅតាម​តំបន់ ឆ្ងាយៗ ពិសេស​នៅពេល​យប់​តែម្តង ។​
លោ​កថា​នូវមាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ត្រី​ប៉ា​សេ​អ៊ី​ថយចុះ​នេះ​គឺ​បណ្តាលមកពី​នៅ​ផ្នែក​ខាងលើ​ទន្លេមេគង្គ​មានការ​កកូ​កកាយ​រក​រ៉ែ​មាស​និង​ការធ្វើ​ទំនប់​វា​រី​អគ្គីសនី​នៅ​ប្រទេសជិតខាង ធ្វើ​ឲ្យ​ទឹកល្អក់​ក៏​ជាដើម​ចោទ​ធ្វើ​ឲ្យ​ប៉ះពាល់​មួយផ្នែក​ដែរ​។​DSCN97.27
​សូមបញ្ជាក់ថា​ត្រី​ប៉ា​សេ​អ៊ី​នេះ​មួយឆ្នាំ មានតែ​ពី​ម្តង​ទេ ចាប់ពី​ខែវិច្ឆិកា​មកដល់​ខែមករា និង​ចាប់ពី​ខែឧសភា​មក​ខែមិថុនា​នៅ​រដូវវស្សា​ពេល​មាន​ភ្លៀង​ធ្លាក់ តែ​នៅក្នុង​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​មិនសូវ​សំបូរ ហើយ​មិនសូវ​សំបូរ​នេះ ត្រូវបាន​ប្រភព​ក្រៅផ្លូវការ​បាន​និយាយថា​៖ ប្រជា​នេសាទ​បាន​យកប្រាក់​កក់​ពី​ឈ្មួញកណ្តាល មុនពេល​រកត្រី​បាន​យក​មកជា​ថ្នូរ​បង់​រំ​លោះ ទើប​ត្រី​ប៉ា​សេ​អ៊ី​នេះ​មិន​សំបូរ​នៅលើ​ទីផ្សារ ដោយមាន​ការនាំ​ទៅ​លក់​នៅ​ប្រ​ទេ​ជិតខាង​៕D6_07.25