ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥សមត្ថកិច្ចចាប់ឃាតករត្រូវជាកូនចិត្តដិរច្ឆានដែលបានកាប់សម្លាប់ឪពុកបង្កើតខ្លួនឯងមួយកាំបិតបណ្តាល

0

ខេត្តកំពង់ធំ ៖អោយស្លាប់នៅក្នុងភូមិអណ្តោតថ្មីខាងកើតឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំបានហើយ!លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទ័ណ្ឌ និងយុត្តិធម៌ បានឲ្យដឹងថា!ជុំវិញករណីអំពើហឹង្សាក្នុងគ្រួសារខាងលើនេះបានកើតIMG-20150516-WA0000ឡើងកាលពីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៥ដែលបង្ករដោយកូនប្រុសបង្កើតឈ្មោះ ម៉េត មិ អាយុ២១ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកម្តាយ!នៅមុនពេលកើតហេតុបន្ទាប់ពីកូនប្រុសដែលជាជនដៃដល់ឈ្មោះ ម៉េត មិ បានជិះម៉ូតូទៅរាំធុងបាស់ហើយត្រឡប់មកវិញ ឃើញម៉ូតូត្រូវគេវ៉ៃបែកស្តុបអស់ ឪពុកឈ្មោះ គី មន អាយុ៥១ឆ្នាំក៏បានស្តីបន្ទោសនិងជេរប្រម៉ាត ចំណែកកូនក៏បានតមាត់ជាមួយនឹងឪពុក ពេលនោះឪពុកខឹងណាស់ក៏ចុះពីលើផ្ទះទៅរកវ៉ៃកូនទើបតែបានដល់កាំទី៣នៃជណ្តើរផ្ទះ ក៏ត្រូវកូនកាប់១កាំបិតផ្គាក់ចំពោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅហើយក៏រត់គេចខ្លួនបាត់!ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៏ត្រី ជូ សំអានស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ព្រមទាំងរូបលោកផងនោះ ទើបនៅវេលាម៉ោង៩.៣០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ១៥កំលាំងសមត្ថកិច្ចស្រុកបារាយណ៏តាមចាប់ខ្លួនឃាតករដៃដល់ឈ្មោះ ម៉េត មិ ដែលបានសម្លាប់ឪពុកបង្កើតខ្លួនឯងឈ្មោះ គី មន អាយុ២១ឆ្នាំនេះបាននៅក្នុងព្រៃត្រង់ចំនុចព្រំប្រទល់ឃុំបាក់ស្នាស្រុកបារាយណ៏ និងឃុំបឹងល្វា ក្នុងស្រុកសន្ទុក!បើតាមព័ត៌ពីស្រី្តដែលត្រូវជាប្រពន្ធបុរសគ្រោះឈ្មោះ អិននិមអាយុ៥៥ឆ្នាំនិងត្រូវជាម្តាយបង្កើតរបស់ជនដៃដល់បាននិយាយរៀបរាប់ទាំងអួលដើមករថា!នៅក្នុងគ្រួសាររបស់គាត់មានកូន៣នាក់ ស្រី២នាក់ និងប្រុស១នាក់ ដែលបានបង្ករបញ្ហាដ៏សំសម្រាប់រូបកាត់នេះតែម្តង!រូបគាត់ហួសចិត្តមិននឹកស្មានថាវាថ្លើមធំដល់ម្លឹងសោះ!រហូតដល់ហានលើកដៃកាប់សម្លាប់ឪពុកខ្លួនឯងរបៀបនេះទេ! ដោយគ្រាន់តែឪពុកគំរាមរកវ៉ៃ ដោយសារតែខឹងមួយឆាវ ហើយក៏មិនដែលមានឪពុកបង្កើតណាដាច់ចិត្តលើកដៃសម្លាប់កូនខ្លួនឯងដែរបច្ចុប្បន្នសមត្ថកិច្ចកំពុងតែចងក្រងសំនុំរឿងបញ្ជូនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។IMG-20150516-WA0001