​រថយន្ត​ឡិច​ស៊ី​ស​៤៧០ បុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

0


ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈ​ពូកគេ​ជិះ​ម៉ូតូ​មួយគ្រឿង ដល់​ចំណុច​ផ្លូវកែង ត្រូវ​រថយន្ត​ឡិច​ស៊ី​ស LX៤៧០ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៣៣៥ កែង​ផ្លូវ​៥៤៤ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួ​ក​គោក ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-4650 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុច​ផ្លូវកែង​ផ្លូវ​លេខ​៥៤៤​ត្រូវបាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំ 2A1230 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៤៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​ជ្រុល​បុក​ពេញទំហឹង បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​គាប់​ជាប់​ក្រោម​រថយន្ត​រង​ការខូចខាត​។​4 (1)
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​និង ម៉ូតូ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទូល​គោក រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕2 (1)