លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់​បួន​ប្រកួត​ថ្ងៃទី​១៧​ខែឧសភា​ដណ្ដើមពានរ​ង្វាន់​ស្វាយរៀង​ខាប់​ឆ្នាំ​២០១៥

0

ខេត្តស្វាយរៀង​៖​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ខែឧសភា​ឆ្នាំ​២០១៥​នេះ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​និង​មាន​រៀបចំ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង ខាប់​លើក​ទី​១ នេះ ជា​ថ្ងៃទី​៥​នៃ​ការប្រកួត​នោះ ដោយមាន​ក្រុមកីឡា​បាល់ទាត់​ចំនួន​៣៣​ក្រុម​មាន​៨​ពូ​ល​ចាប់ពី​ពូ​ល​A20150517_073050​រហូតដល់​ពូ​ល​H​ដែល​មកពី​បណ្ដា​ស្រុក​ទាំង​៨ ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​ពិសេស​ក្រុម​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា​តាម​ស្រុក​នានា​ចូលរួម​ប្រកួត​ផងដែរ​។​នា​ថ្ងៃអាទិត្យ​ទី​១៧​ខែឧសភា​ឆ្នាំ​២០១៥​មាន​បួន​ប្រកួត កម្មវិធី​ប្រកួត​ចាប់ពី​ម៉ោង​៧.៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៧.៣០​នាទី​យប់​ទើបបាន​បញ្ចប់​។​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង​ខាប់​ដែល​រៀបចំ​ប្រកួត​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​។​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង​ខាប់​នេះ​ឡើង​ក្នុង​គោលបំណង​ចង់​ឲ្យ​យុវជន​យើង​លេង​កីឡាបាល់ទាត់​ឲ្យ​បាន​ច្រើន​ដើម្បី​20150517_073422សុខភាព​ផង​និង​រិត​ចំណងមិត្តភាព​សាមគ្គីភាព​រវាង​ក្រុមកីឡា​មួយ​និង​ក្រុមកីឡា​មួយ​បាន​ស្គាល់គ្នា​រួម​និង​មហាជន​ទូទាំង​ខេត្ត​ក៏ដូចជា​ទូទាំងប្រទេស​បាន​សប្បាយ​រីករាយ​និង​យុវជន​ម្នាក់ៗ​បាន​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន​ដែលមាន​ដើម្បី​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​មានការ​រីកចំរើន​ទ​ទូទាំង​ខេត្តស្វាយរៀង​។​សម្រាប់​ថ្ងៃអាទិត្យ​ទី​១៧​ខែឧសភា​ឆ្នាំ​២០១៥​មានការ​ប្រកួត​៤​ប្រកួត​ពេលព្រឹក​គូ​ទី​១.​ក្រុមបាល់ទាត់​រោងបន្លែ​FC​ជូ​ប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ក្រុង​ស្វាយរៀង​ស្ថិតក្នុង​ពូ​ល​G​គូ​ទី​២.​ក្រុមបាល់ទាត់​មិត្ត​ល្អ​ជួប​ប្រកួត​ជាមួយ​ស​.​ស​.​យ​.​ក ស្រុក​រមាសហែក​ស្ថិតក្នុង​ពូ​ល​G​។​នា​រសៀល​ថ្ងៃ​ដដែល​នោះ​ពី​ប្រកួត​ដែរ​គូ​ទី​១.​ក្រុម20150517_073536បាល់ទាត់​យុវជន​ពោធិ៍ធំ​ស្រុក​ស្វាយជ្រំ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​ស្វាយទាប​ស្ថិតក្នុង​ពូ​ល​H​គូ​ទី​២.​ក្រុមបាល់ទាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​គ្រូ​វិទ្យាល័យ​ហ៊ុន សែន ប្រសូត្រ​ស្ថិតក្នុង​ពូ​ល​H​។​លទ្ធផល​នៃ​ការប្រកួត​ពេលព្រឹក​គូ​ទូ​១.​ក្រុមបាល់ទាត់​រោងបន្លែ​FC​ដែលមាន​ឯកសណ្ឋាន​អាវ​ខោ​ពណ៌​ខ្មៅ​ចាញ់​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​.​ក្រុង​ស្វាយរៀង​ដែលមាន​ឯកសណ្ឋាន​អាវ​ពណ៌​ស​ខោ​ខ្មៅ ០.៩​។​គូ​ទី​២.​ក្រុមបាល់ទាត់​មិត្ត​ល្អ​ដែលមាន​ឯកសណ្ឋាន​អាវ​ខោ​ពណ៌​ខៀវ​ស្មើគ្នា​ជា​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​រមាសហែក​ដែលមាន​ឯកសណ្ឋាន​អាវ​ខោ​ពណ៌​លឿង​៣.៣​បាន​១​ពិន្ទុ​ដូចគ្នា​។​នា​រសៀល​ថ្ងៃ​ដដែល​នេះ​មានការ​ប្រកួត​ពី​ប្រកួត​ទៀត​គឺ​គូ​ទី​១.​ក្រុមបាល់ទាត់​យុវជន​ពោធិ៍ធំ​ស្រុក​ស្វាយជ្រំ​ដែលមាន​ឯកសណ្ឋាន​អាវ​ពណ៌​លឿង​ចាញ់​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​.​ស្រុក​ស្វាយទាប​ដែលមាន​ឯកសណ្ឋាន​អាវ​ពណ៌​ផ្កាឈូក​១.១២​។​គូ​ទី​២.​ក្រុមបាល់ទាត់​តំបន់​សេដ្ឋកិច្ច20150517_091521​ពិសេស​ស្វាយរៀង​មាន​ឯកសណ្ឋាន​អាវ​ពណ៌​ខ្មៅ​ខោ​ពណ៌​ត្រួយ​ចេក​យកឈ្នះ​ក្រុមបាល់ទាត់​គ្រូ​វិទ្យាល័យ ហ៊ុន សែន​ប្រសូត​មាន​ឯកសណ្ឋាន​អាវ​ខោ​ពណ៌​ស​៩.០​។​សម្រាប់​ថ្ងៃ​សុក្រ​ទី​២២​ខែឧសភា​ឆ្នាំ​២០១៥​នាពេល​រសៀល​ខាងមុខនេះ​មាន​ពី​ប្រកួត​គូ​ទី​១.​ក្រុមបាល់ទាត់​គុជ​សារ​កន្ទុយ​វៃ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​គ្រូ​វិទ្យាល័យ​ហ៊ុន សែន ប្រសូត​ស្ថិតក្នុង​ពូ​ល​H​គូ​ទី​២.​ក្រុមបាល់ទាត់​យុវជន​ពោធិ៍ធំ​ស្រុក​ស្វាយជ្រំ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ស្ថិតក្នុង​ពូ​ល​H៕20150517_091544 20150517_073227