​ផ្ទុះ​ហឹ​ង្សា​មួយ​ប្រាវ​នៅក្នុង​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ម្នាក់​ចូល​គុក​នឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ម្នាក់​បែក​ភ្នែក​ម្ខាង​

0

​ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន​បណ្តាល​ឲ្យ​នគរបាល​ចម្រុះ ក្នុង​ខណ្ឌ​ចុះ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។ ព្រឹត្តិការណ៍​នេះ​បង្កឡើង​ដោយសារ​នរគ​បាល​ប៉ុស្តិ៍​ទំនប់ទឹក​ម្នាក់​ស្រវឹង ស្រា ជិះ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​នគរបាល មក​ឈប់​នៅមុខ​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស ហើយ​ឈ្លោះ​ប្រ​កែ ក​គ្នា​ជាមួយ​នារី​ក្នុង​ភោជនីយ៍​មួយ​នេះ​បង្ក​ឲ្យ​ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ចុះ​អន្តរាគមន៍ រហូត​ផ្ទុះ​ហឹ​ង្សា វាយតប់​គ្នា បណ្តាល​ឲ្យ​នគរបាល​ម្នាក់​រងរបួស​បែក​ភ្នែក នឹង​នគរបាល​ម្នាក់ទៀត​ត្រូវ​ចាប់ឃុំខ្លួន កាលពី​វេលា​ម៉ោង ១​នឹង ២០​នាទី​ឈានចូល​ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស តាម​បណ្តោយ​ផ្លូវ​លេខ ៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល កើតហេតុ​យុវជន​ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ប្រនាម 18U បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 1-0018 មក​ឈប់​មុខ​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស ហើយ​ដើរ​ចូលទៅ​ដឹក​ដៃ​នារី​ម្នាក់ ចេញមកក្រៅ​ហាង ប៉ុន្តែ​នារី​ម្នាក់​នោះបាន​ប្រកែក​មិន​ព្រម​ចេញមក​ជាមួយ​រូបគេ ។

ដូច្នេះ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ នេះ​ផ្ទុះ​ហឹ​ង្សា​ប្រតាយប្រតប់​នារី​ខាងលើ​ដើម្បី​ឲ្យ​មកជា​មួយ​ខ្លួន តែ​ភ្លាមៗ​នោះ​ក៏មាន​បុគ្គលិក​ប្រុសៗ ៣​ទៅ ៤​នាក់ នៅក្នុង​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស​បានចេញ​មកជួយ​នារី​នោះ ហើយ​ពួកគេ​បាន​វាយតប់​គ្នា ជាមួយ នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក មួយ​ប្រាវ​បណ្តាល​ឲ្យ​ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ៤​ទៅ​៥​នាក់ ចុះមក អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ផងដែរ តែ​ភ្លាមនោះ​នរគ​បាល​ប្រនាម​18U បាន​វាយ​ទៅ​លើក​នគរបាល​ប៉ុស្តិ៍ ផ្សារ​ដើមថ្កូវ​ម្នាក់​ប្រនាម 22Z បណ្តាល​ឲ្យ​រងរបួស​ភ្នែក​ខាងឆ្វេង​ម្ខាង ក្រោយមកទៀត​ក៏បាន​វាយតប់​គ្នា​ជាមួយ នឹង ក្រុម​បុគ្គលិក​ក្នុង ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស រហូត​សមត្ថកិច្ច​បាន​បន្ថែម​ចុះមក​កន្លែងកើតហេតុ​ទើប​ក្រុម បុគ្គ លិ​ក​បានសម្រេច​នាំគ្នា​ដើរចូល​ទៅក្នុង​ហាង​បាត់អស់ ដើម្បី​បញ្ចប់​ខ្ចិ​ល​ឲ្យ​វែងឆ្ងាយ ។

ប៉ុន្តែ​ក្រោយពេល​បញ្ចប់ ទំនាស់​រវាង​ភាគី​ភោជនីយ៍ដ្ឋាន​ណា​រី​ភ្នំ​មាស​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ប្រនាម 18U រួច​នោះ លោកនាយ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បានសម្រេច​នាំខ្លួន​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ប្រនាម 18U​យកទៅ​កាន់​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌចំការមន ព្រោះ​ដោយសារ​រូប​បាន​វាយតប់​នរគ​បាល ប្រនាម 22U ម្នាក់​រងរបួស​លើស​ផ្ទៃមុខ ត្រង់​ភ្នែក​។ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹងថា​ព្រឹត្តិការណ៍​នេះ​អាច​បង្កឡើង​ដោយសារ​នគរបាល​ប្រនាម​18U បបួល​ស្រី​យកទៅ​មិនបាន​ទើប​មានទំនាស់​រហូត​ធ្វើ​ឲ្យ​នគរបាល​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​គ្នាឯង​បែបនេះ​តែម្តងទៅ​។

គួរ​បញ្ជាក់ថា នគរបាល​ប្រនាម​18U គឺ​ស្ថិតក្នុង​សភាព​ស្រវឹងស្រា​ជោគ​ខ្លួន​តែម្តង ហើយ​ជាពិសេស​នេះ​ទំនងជា​ថ្ងៃនេះ​នគរបាល​រូបនេះ​ទើប​រាជរដ្ឋាភិបាល​ប្រកាស​ដំឡើង​ដល់​ត្រឹម​អនុសេនីយ៍ទោ​ថ្មីៗ​ផង​នោះ ក៏​ដើរ ផឹកស៊ី​ស្រវឹង​អួតអាង​ស័​ក្កិ​លើក​ស្មា​របស់ខ្លួន​ហើយ​មើលទៅ​។​ ​ ​ជុំវិញ​បញ្ហា​មួយ​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនបង្ក នឹង​ជនរងគ្រោះ​នោះទេ ព្រោះ​កំពុង​សាកសួរ គ្រាន់តែ​សមត្ថកិច្ច​បញ្ជាក់ថា នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក នគរបាល​ប្រនាម​18U ត្រូវបាន ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចំណែក​នគរបាល​ប៉ុស្តិ៍ ផ្សារ​ដើមថ្កូវ​ប្រនាម 22U ដែល​រងរបួស​លើ​ផ្ទៃមុខ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះ​ព្រោះ​យល់ថា​ជា​នគរបាល​ក្នុង​មូលដ្ឋាន​ជាមួយគ្នា ៕02 01