ខឹង​គេ​ទារប្រាក់​ជំពាក់​ទាញ​កាំបិតផ្គាក់​ដេញ​កាប់​ផ្អើល​ភូមិ​បណ្តាល​ឲ្យ​រងរបួស​២​នាក់​អស់​លក្ខ​ណ័​ជាប់​ខ្នោះ​

0

​ប៉ោយប៉ែត​៖ មាន​ភាព​ភ្ញាក់​មួយ​បាន​ឡើង​នៅ​ក្នុងភូមិ​ក្បាលស្ពាន​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខណ​បុរស​ម្នា​ក់បាន​ខឹង​ស​ប្បា​និង​បុរស​ម្នាក់ទៀត ទារលុយ​ថ្លៃ​ជំពាក់​ចំនួន​៥​ម៉ឺន​រៀល​ក៏បង្ក​ជា​ជម្លោះ​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃទី​០៨​មេសា​ឆ្នាំ​២០១៤ ។​ ​យោងតាម​ប្រភព​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹងថា​៖ ជនបង្ក​មានឈ្មោះ​នឹម ណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំមាន​លំនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​បាន​ទាញ​កាំបិត​កាប់​ទៅលើ​បុរស​ពីរ​នាក់​ផ្សេងទៀត​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ។​

ប្រភព​បាន​បន្តទៀតថា​៖ ឈ្មោះ នឹម ណា បាន​ជំពាក់​លុយ​ពេល​គេ​មក​ទារ​មិន​ព្រម​ឲ្យ ហើយ​និយាយ​បែប​ឌឿ​ដង​ហើយក៏​ស្ទុះ​ទៅ​វាយ​លើ​ម្ចាស់បំណុល ឈ្មោះ តាន់ វណ្ណា​ហៅ​វែង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​បណ្តាល​ឲ្យ​រងរបួស​មាត់​បាក់ធ្មេញ​អស់ពីរ ចំណែក​ម្នាក់ទៀត​ឈ្មោះ​ចាប​សា​រ៉េ​ន បាន​ទៅ​ជួយ​ក៏ត្រូវ ឈ្មោះ នឹម ណា​កាប់​ត្រូវ​ត្រង់​ជើងឆ្វេង​បណ្តាល​ឲ្យ​របួស​ផងដែរ ។​ ​

ដោយ​ឃើញ​ហេតុ​ការ​ណ៏​ហឹ​ង្សា​បាន​កើតឡើង​កាន់តែ​ក្តៅៗ​ទៅ ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យ​មកជួយ​អន្តរា​គម​ន៏ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នឹម​ណា​និង​ដកហូត​បាន​ភ​ស្តុ័​តាង​កាំបិតផ្គាក់​១​ដែល​ជនសង្ស័យ​បាន​កាន់​នៅ​និង​ដែ ។​ ​

លោក អនុ​សេនី​យ៏​ទោ ហម ម៉ុ​ត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩​មេសា​ឆ្នាំ​២០១៤​ថា​៖​លោក​កំពុងតែ​សាង​សំណុំរឿង​ជញ្ជូន​ជនសង្ស័យ​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បន្ត​ដើម្បី​ក​ចាត់ការ​ទៅតាម​និតិ​ធិ​នៃ​ច្បាប់ ។​9898 109998988 09