ខេត្តសៀមរាប ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​៦៦ ២០១៥

0

​សៀមរាប​៖ ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​ក​២០១៥ បាន រៀបចំ​ទិវា​កុមា​អន្តរជាតិ​១​មិថុនា នៅ​ធ្វើ​ភោ​ជនី​ដ្ឋា​ន អា​ប៉ូ​ឡូ​ផ្លា​ហ្សា សៀមរាប​​ក្រោម​អធិបតីភាព ឯក ឧ​ត្ត​ម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ឯកឧត្តម ឧកញ៉ា សៀង​ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកImage4ជំទាវ​និង ឯកឧត្តម អ៊ឹម ហឿន សមាជិក​ក្រុម​ប្រឹក​ក្សា​ខេត្ត​។​
​មាន​អង្គកា​ប្រមាណ​ជាង​៣០​អង្គកា​ចូលរួម​ហើយ​និង​កុមារ ចូលរួម​ប្រមាណ​ជាង ១០០០​នាក់​ ​ជា​រៀងរាល់ឆ្នាំ ខេត្តសៀមរាប​បាន​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ដែល​ពិភពលោក​បានកំណត់​យ​ក​ថ្ងៃទី​១​មិថុនា ជា​ទិវា​ចងកំហឹង​ឈឺចាប់​ពុះពារ ហើយក៍​ជា​ទិវា​មួយ​ដែល​បំផុស​ស្មា​តី​ដល់​មនុស្សជាតិ​ទាំងមូល​អោយ​យកចិត្ត ទុកដាក់​ចំពោះ​សុខមាលភាព​កុមារ​ទាំងឡាយ និង​ជា​ទិវា​សាមគ្គី​អន្តរជាតិ​របស់​កុមា​រលើ​ពិភពលោក ។ ជាង​៣០​ឆ្នាំកន្លងមក គី​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ១៩៧៩ មាន​ព្រឹត្តិការ​ណ៌​មួយ​គួរអោយ​ឈឺចាប់​ខ្លោចផ្សារ​ជាង ឧក្រឹដ្ឋ​កម្ម​របស់​ពួក​ហ្វា​ស៊ីន​នៅលើ​ឌី​ស៊ែ​និង​អ៊ូ​រ៉ា​ឌូ​ទៅទៀត គឺ​របប​ប្រល័យ​ពូជ​សាស​ន៌​ប៉ុលពត អៀង​សារី និង​ខៀវ​សំផន បានធ្វើកា​សម្លាប់​យ៉ាង​រង្គាល​លើ​ប្រជារាស្ត្រ និង​កុមារ​កម្ពុជា​យើង ពិសេស នៅពេលនោះ​កុមារ​កម្ពុជា​ត្រូវស្លាប់​ដោយ​ការបោក​និង​គល់ឈើ ចាក់​នឹង​ចំពុះ​ទង់​កាំភ្លើង និង​ការ​បង្អត់អាហារ ។​ល​។ កុមារ​ជំទង់​ត្រូវ​ពួកវា​ចាប់បង្ខំ​ធ្វើការ​ហួសកំលាំង គ្នាន​សាលារៀន គ្នាន​សំលៀកបំពាក់ គ្នាន​ថ្នាំសង្កូវ​ព្យាបាល រស់នៅ​ដូច​សត្វ​ធាតុ ប្រ​វត្ត​សាស្ត្រ​ដ៍​ជូរចត់​នេះ​ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។​Image5
​ ​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ក្រោម​ប្រធានបទ លើកកម្ពស់​អាហារ​រូប​ត្ថ​ម្ភ​ប្រកបដោយ គុណភាព ដើម្បី​អភិវឌ្ឍ​កុមារ និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ គ្នាន​ពលកម្ម​កុមារ ផ្តល់​ការអប់រំ​ដែលមាន​គុណភាព ដើម្បី​រំលឹក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់ កុមារ ការអប់រំ​ប្រកបដោយ​គុណភាព​កុមារ និង​លប់បំបាត់​ពលកម្ម​កុមារ ។ ការ​ប្រារព្ធ​ទិវា​នេះ ស្របតាម​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ អនុសញ្ញា​លេខ​១៨២​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​លប់បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​ពលកម្ម​កុមារ និង​បទដ្ឋាន​ជាតិ​និង​អន្តរជាតិ ស្តីពី​សិទ្ធិ​កុមារ ។ ទិវា​នេះ​មាន​គោលបំណង​ជំរុញ​Image7អោយ​មាតា​បី​តា​ទូទៅ ធានា​អោយ​កុមារ​គ្រប់រូប​ទទួលបាន​ការ​អប់រំ​គ្រប់គ្នា បន្ត​អនុវត្ត​គោលនយោបាយ ស្តីពី​ការថែទាំ​ជំនួស​ចំពោះ​កុមារ ជំរុញ​ការបង្កើត​កម្មវិធី​កិច្ច​គាំពារ​សង្គម និង​ផ្តល់​សេវា​ដល់​កុមារ ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​ផ្សព្វផ្សាយ​បង្កើត​កម្មវិធី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កុមារ​ប្រកបដោយ​អត្ថន័យ ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ដៃគូ​អភិវឌ្ឍ​អង្គការ​ជាតិ អន្តរជាតិ បង្កើត​ការវិនិយោគ​លើ​កុមារ​ដែលជា​ធនធាន​ដ៍​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​សង្គមជាតិ ។ ក្នុងឱកាស​នោះ ក៏មាន​ការផ្តល់​កាដូ​ដល់​កុមារ ហើយ​មាន​អាហា​ថ្ងៃត្រង់​សាមគ្គី​រួមគ្នា​ផងដែរ ៕Image8​ដោយ ខេង ឧ​ត្ត​ម​