ក្រុមកីឡាករបាល់ទាត់​សហពន្ធ័​យុវជន​កម្ពុជា​ឃុំ​អញ្ចាញ​រូង​បាន​ទទួល​អំណោយ​សំភារះ​កីឡា ​របស់​ឯកឧត្តម​ ខៀវ កាញារីទ្ធ​ និង​សប្បុរស​ជន​

0

កំពង់ឆ្នាំង ៖ លោក លៀង ជុំសុបិន្ត នាយកចាត់ការរដ្ឋបាលខេត្ត និងជាអប្រធានស.ស.យ.កខេត្តកំពង់ឆ្នាំងរួមដំណើរដោយអាជ្ញាធរដែនដីសមាជិកសមាជិកាស.ស.យ.កស្រុកបរិបូរណ៌ នៅព្រឹកថៃ្ងទី០១ ខែមិថុនា ឆ្នាំ២០១៥ បានចុះសាកសួរសុខទុក្ខនិងនាំយកសំភារៈកីឡាកររបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសប្បុរសជនទៅចែកជូនដល់ក្រុមកីឡាករបាល់ទាត់ស.ស.យ.កឃុំអញ្ជាញរូង នៅសាលាអនុវិទ្យាល័យរវៀងជុំ ស្ថិតក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ។លោក ប៊ូ ប៊ុនធា ប្រធានស.ស.យ.កស្រុកបរិបូណ៌បានអោយដឹងថា៖ សំភារះដែលយកប្រគល់អោយក្រុមកីឡាករស.ស.យ.កឃុំអញ្ចាញរូងរួមមាន៖ខោនិងអាវកីឡាករ១៨កំប្លេរ,ស្បែក១៨គូរ,ស្រោមជើង១៨គូរ,បាល់ទាត់៣និងសំភារៈមួយចំនួនទៀតសរុបថវិកាចំនួន៤០០ដុល្លា ដែលថវិកានេះបានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ២៥០ដុល្លា និង11393192_10153002529087523_4436865514172000511_nសប្បុរសជន១៥០ដុល្លា។លោក លៀង ជុំសុបិន្ត បានមានប្រសាសន៍បញ្ជាក់ថា៖កន្លងមកឯកឧត្តម ខៀ វកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវព្រមទាំងសប្បុរសជនបានផ្តល់ជាថវិកា និងគ្រឿងឧបភោគបរិភោគជួយដល់ជនរងគ្រោះ កុមារកំព្រា កុមារពិការ ជនចាស់ជរាគ្មានទីពឹង និងជនទីទាល់ក្រ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសនៅឃុំអញ្ចាញរូងនេះ។ជាក់ស្តែងថៃ្ងនេះឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវព្រមទាំងសប្បុរសជនដោយមើលឃើញការខ្វះខាតរបស់ក្រុមកីឡាករស.ស.យ.កឃុំអញ្ចាញរូងឯកឧត្តមនិងលោកជំទាវព្រមទាំងសប្បុរសជនបានឧបត្ថម្ភសំភារៈកីឡាករមានខោអាវ,ស្បែកជើង,ស្រោមជើងនិងសំភារៈមួយចំនួនទៀតសំរាប់ហ្វឹកហាត់និងត្រៀមលក្ខណៈសំរាប់ការប្រកួតជ្រើសជើងឯកផ្សេងៗនៅក្នុងស្រុកខេត្តនិងទូទាំងប្រទេសនៅពេលខាងមុខនេះ។លោក លៀង ជុំសុបិន្ត បានផ្តាំផ្ញើដល់ក្រុមកីឡាករថា៖សូមអោយប្អូនៗខិតខំហ្វឹកហាត់អោយបានជាប់ជាប្រចាំ និងគោរពវិន័យអោយបានទើបយើងម្នាក់ៗក្លាយជាកីឡាករឆ្នើម និងល្អត្រូវធ្វើយ៉ាងណាពេលប្រកួតត្រូវមានក្រមសីលធម៌ គោរពវិន័យអោយបានល្អ របស់គណៈកម្មការរៀបចំការប្រកួតទោះបីក្នុងកំរិតណាក៏ដោយចាញ់ឬឈ្នះ គឺទទួលបានដោយភាពថៃ្លថ្លូសមជាកីឡាករ។ម៉្យាងទៀតសូមប្អូនៗចេះថែទាំសុខភាព និងត្រូវចេញឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែល11377350_10153002529012523_120840954561932135_nសង្គមស្អប់ខ្ពើម។អាជ្ញាធរដែនដីនិងប្អូនៗក្រុមកីឡាករបានថ្លែងអំណរគុណ យ៉ាងអស់ពីដួងចិត្ត ដល់ឯកឧត្តម ខៀវកាញារីទ្ធ និងលោកជំទាវ និងសប្បុរសជន សូមអោយឯកឧត្តម និងអស់លោកមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ចក្នុងការដឹកនាំក្រសួងព័ត៌មានអោយកាន់តែមានការ រីកចំរើន និង ទទួលបានជោគជ័យនូវរាល់សមិទ្ធថ្មីៗថែមទៀត និងសូមអោយ ឯកឧត្តម លោកជំទាវ និងសប្បុរជនទាំងអស់រកស៊ីទទួលទានកមានបានជារៀងរហូតតទៅ៕