​គណកម្មាធិការ​វត្ត​គិរី​ជុំ ហៅ​វត្ត​ចំការ​ខ្នុ​ល​បាន​ជីករណ្តៅ​បុក​គ្រិះ​ស្រាប់តែ​ប្រទះឃើញ​គ្រោងឆ្អឹង​ពី​សម័យមុន​នៅក្នុង​ផ្នូរ​

0


​ខេត្តបន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៥​នៅ វត្ត​គិរី​ជុំ ហៅ​វត្ត​ចំការ​ខ្នុរ ស្ថិតនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក​គ​ណះ​ក​ម្មា​ធិ​ការ​វត្ត​ចំការ​ខ្នុរ​មួយក្រុម​បាននាំគ្នា​ជីករណ្តៅ​ដើម្បី​បុក​គ្រិះ​សាងសង់​ក្លោងទ្វារវត្ត​ស្រាប់តែ​ប្រទះឃើញ​គ្រោងឆ្អឹង​តាំងពី​សម័យមុន​នៅក្នុង​ផ្នូរ​សាងសង់​អំពី​អិដ្ឋ​មាន​គ្រប​ក្តា​គគី​ពីលើ​គេ​ពុំ​ដឹងថា​គ្រោង​ឆ្នឹង​និង​ផ្នូរ​នោះ​ធ្វើ​តាំងពី​សម័យ​ណា​នោះមក​ទេ​។​ក្រោ​ពេលដែល​គណកម្មការ​អាចា​រ្យ​វត្ត​ជីក​ប្រទះឃើញ​គ្រោង​សព​សម័យមុន​នោះមក​ក៏បាន​នាំ​លើក​យកមក​តម្កល់ទុក​នៅក្នុង​វិហា​រហើយ​បាននាំគ្នា​ធ្វើ​ពិធី​បង្សុកូល​ដើម្បី​ប្រមូល​ឆ្អឹង​សព​នោះ​យកទៅដាក់​នៅ​ចេ​តី​យ៍​។​បើតាម​ការអះអាង​រប​ស់លោក​គ្រូ​ណាប់​មឺ​ុ​ន​ព្រះចៅអធិការ​វត្ត​ចំការ​ខ្នុរ​បាន​មា​នស​ង្ឈ​ដិ​កា​រថា​គ្រោងឆ្អឹង​សព​នេះ​ប្រហែល​តាំងពី​សម័យមុន​សម័យ​ដើម​ដែលមាន​គិ​នភា​គ​ដូចជា លលាដ៍imageក្បាល​ធំ​ជាង​លលាដ៍ក្បាល​មនុស្ស​សម័យ​នេះ​ចំណែក​ឆ្អឹងស្មង​វិញ​ធំ​ហើយ​វែង​ជាង​ឆ្អឹងស្មង​មនុស្ស​សម័យ​នេះដែរ​។​លោកគ្រូ​អធិការ​ណាប់​មឺ​ុ​ន​បាន​មា​នស​ង្ឈ​ដិ​ការ​បន្តថា​លោក​ចង់​ឲ្យ​អ្នកជំនាញ​ផ្នែក​ខាង​គ្រោងឆ្អឹង​ចុះមក​ពិនិត្យ​គ្រោងឆ្អឹង​នោះ​ថា​តើ​គ្រោងឆ្អឹង​នោះ​ជា​ឆ្អឹង​មនុស្ស​ជំនាន់​ណា​ឆ្អឹង​មេទ័ព​ឬក៏​ឆ្អឹង​មនុស្ស​ធម្មតា​។​តែបើ​តាម​ការអះអាងរ​បស់​អាចារ្យវត្ត​សុភមង្គល​បាន​ឲ្យ​ដឹងថា​គ្រោងឆ្អឹង​នេះ​ប្រហែល​មាន​អាយុ​៧០​ឆ្នាំ​តែប៉ុណ្ណោះ​ព្រោះ​នៅក្នុង​វត្ត​ចំការ​ខ្នុរ​នោះ​ពុំមាន​កប់​សព​សម័យបូរាណ​នោះឡើយ​គឺមាន​តែ​សម័យ​សម្តេច ព្រះ​ន​រោ​ត​ម្ត​សីហនុ​តែប៉ុណ្ណោះ​។​លោក​ព្រះចៅអធិការ​វត្ត​ណាប់​មឺ​ុ​ន​បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​នៃ​សព​នេះ​បើ​បានដឹង​ហើយ​សូម​មក​ទំនាក់ទំនង​នៅ​វត្ត​ចំការ​ខ្នុរ​នេះ​ដើម្បី​យក​ឆ្អឹង​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​image (2)