​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បុក​រថយន្ត​មួយគ្រឿង វិល​២ ៣​ជុំ ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​សេរី​ទំនើប ក្នុង​ល្បឿន​យ៉ាង​លឿន បុក​រថយន្ត​មួយគ្រឿង វិល​២ ៣​ជុំ ហើយ​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត ដែល​កំពុងបើក​ចេញពី​កន្លែង​លក់​មីឆា បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត​ទាំង​៣​គ្រឿង​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១២​នឹង​៥​នាទី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌដូនពេញ ។​
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Morning ពណ៍​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7213 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​លិចទៅ​កើត ខ​ណះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​សេរី​ទំនើប​ម៉ាក Nissan ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-6183 បើកបរ​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​រថយន្ត ពីក្រោយ បណ្តាលឱ្យ​វិល​២ ៣​ជុំ ហើយ​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​កា​មេ​រី​កូរ៉ូឡា មួយគ្រឿង​ទៀត ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2105 ដែល​ចេញពី​កន្លែង​លក់​មីឆា បណ្តាលឱ្យ​រថយន្ត​ទាំង​៣​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ ។
​ ​ប្រភព​បន្តថា អ្នកបើកបរ​Nissan មានបំណង​ព្យាយាម​បើក​រត់ ប្រមាណ​ជា​៥០​ម៉ែត្រ ត្រូវបាន​អ្នកដំណើរ តាម​ដងផ្លូវ ដេញ​ឃាត់​បាន​ផងដែរ ហើយ​នេះ​សំណាងល្អ​ហើយ ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ។​4
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរា​គន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​ទាំង​៣​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕3 2 1