ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អង្គុយ​យំ​កើតទុក្ខ​រង់ចាំ​ផ្លូវ​កូនប្រុស​ដែល​បាត់​ដំណឹង​២​ឆ្នាំ មិនដឹង​ស្លាប់ ឬ​រស់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​
​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​បន្ទាយ​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រស់នៅក្នុង​ខ្ទម​កំសត់​តែម្នាក់ឯង​អង្គុយ​រងចាំ​មើលផ្លូវ​កូនប្រុស​ពៅ​ដែល​បាត់​ដំ​ណឺង​សូន្យឈឹង​អស់​រយៈពេល​២​ឆ្នាំ មិនដឹងថា​នៅរស់ ឬ​ស្លាប់​នោះទេ បន្ទាប់ពី​កូនប្រុស​គាត់​បាន​ចេញទៅ​រក​ធ្វើ​ការងារ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​កន្លងមក​។​ស្ត្រី​វ័យ​ចំណាស់​នោះ​មានឈ្មោះ ប្រាក់ អេ​ធ អាយុ​៥៣​ឆ្នាំ មាន​ប្តី​ឈ្មោះ តា គ អាយុ​៦៣​ឆ្នាំ​គាត់ ជា​មនុ​ស្សគ រស់នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​គាត់​មានកូន​៤​នាក់ ស្រី​១​នាក់ ប្រុស​៣​នាក់ កូន ប្រុស​ដែល​បាត់​ខ្លួន​ជា​កូន​ទី​៤ មានឈ្មោះ គ ពែ​ក អាយុ​២៣​ឆ្នាំ ។​អ៊ំ​ប្រាក់ អេ​ធ​បាន​និយាយថា​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ថា ដោយ​ក្រុមគ្រួសារ​គាត់​រស់នៅក្នុង​ជីវភាព​ខ្វះខាត​ហើយក៏​ឱ្យ​កូនប្រុស​ស្រី​ទាំង​៤​នាក់​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដើម្បី​បាន​ប្រាក់​ជួយ​ចិញ្ចឹម​ឪពុកម្តាយ​ចាស់ជរា​នៅចាំ​ផ្ទះ​។ ដោយឡែក សម្រាប់​កូនប្រុស ស្រី​៣​នាក់ ទៅធ្វើ​ការងារ​ស្របច្បាប់​គឺ​មិនមាន​បញ្ហា​អ្វី​នោះទេ បញ្ហា​តែ​កូន ប្រុស​ទី​៤​ឈ្មោះ គ ពែ​ក ដែល​ទៅធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ខុសច្បាប់​តាមរយៈ​មេខ្យល់​នាំទៅ​។​អ៊ុំ​ស្រី​ប្រាប់ឱ្យដឹង​ទៀតថា​កូន​គាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៣ មុនដំបូង​ទៅធ្វើ​ការងារ​ជា​កម្មករសំណង់​ជាមួយ​កូនចៅ បងប្អូន អ្នកភូមិ​ជាមួយ គ្នា​ជាង​១០​នាក់ នៅ​ខេត្ត​ណង​ខាយ ជាប់​ព្រំប្រទល់ ប្រទេស​ឡាវ ហើយ​ទៅធ្វើ​ការងារ​បាន​៣​ខែ ក៏មាន​ប្រាក់​ផ្ញើមក​គាត់ បាន​ចំនួន​៣​ពាន់ បាត​ប្រាក់​ថៃ​។ លុះ​បន្ទាប់មក​កូន​គាត់ ក៏ត្រូវ​ផ្លាស់​ទីកន្លែង ការងារ​ផ្សេង​បែក​ចេញពី​កន្លែងធ្វើការ​ជាមួយ​កូន​អ្នកភូមិ​ដែល​ទៅ​ជាមួយគ្នា​។ ស្រាប់តែ​ក្នុងអំឡុង​យុទ្ធនា​ការដែល​ទាហាន​ថៃ​ចាប់ បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ក្នុងអំឡុង ឆ្នាំ ២០១៤ ក៏​បាត់​ដំណឹង​កូនប្រុស​គាត់​ឈឹង ទោះបី​ទូរស័ព្ទ​ហៅ​ទាក់ទង​ក៏​ហៅ​លែង​ចូល​។​អ៊ុំ​ស្រី ប្រាក់ អេ​ធ imageបាន​ប្រាប់​ឱ្យដឹងទៀតថា លុះ​ក្រោយមក​កូន​គាត់​បាន​ទូរស័ព្ទ​ចូល គាត់ បាន​និយាយ​គ្នា​បន្តិច ឮ​កូន​និយាយថា​ម៉ែកូន​លួច​និយាយ​ទូរស័ព្ទ​ខ្លាច​គេ​ដឹង ក៏​បិទ​ទូរ ស័ព្ទ​បាត់ ហើយ​ចាប់ពីពេលនោះ​មក ក៏​បាត់​ដំណឹង​កូន​ឈឹង​រហូតដល់​បច្ចុប្បន្ននេះ​តែម្តង​។​អ៊ុំ​ស្រី តាមរយៈ​អ្នកសារព័ត៌មាន​គាត់​សំណូមពរ​ឱ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តាជួយ​ស្វែងរក​កូនប្រុស​គាត់​ផង ពីព្រោះ​គាត់​ជា​ប្រជាជន​ក្រីក្រ​ហើយ​មិនដឹង​ទៅប្តឹង​រាយការណ៍​ទៅ​អង្គភាព​ណា​ទេ​ជួយរ​កកូន​គាត់​នោះទេ​៕