អាវុធហត្ថ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បន្តបន្ទាប់​បាន​4​នាក់​ថ្នាំញៀន​55​ថង់​និង​100​គ្រាប់​នៅ​ក្រុង​សិរីសោភ័ណ​

0

 

​បន្ទាយ​មាន​ជ័​យះ បន្ទាប់ពី​បង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន​4​កំលាំង​ប៉េអឹម​បន្ត​ឆែកឆេរ​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ទៀត​នៅក្នុង​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក​ហ​រាម​55​ថង​តូច​និង​100​គ្រាប់​កាលពី​រសៀល​ថ្ងៃទី​10​មិថុនា​2015​។​
លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ជនសង្ស័យ​និង​គ្រឿងញៀន​ដែល​បង្ក្រាបបាន​នា​ព្រឹក​មិញ​ថា​ការបង្ក្រាប​នេះ​ធ្វើ​ទ្បើង​ក្នុង​រយះពេល​ពីថ្ងៃ​ជាប់​គ្នា​គឺ​ចាប់ពី​ថ្ងៃទី​9​មិថុនា​កន្លង​ទៅបាន​ជនសង្ស័យ​ចំនួន​4​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ខ​ណះ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​ទីនោះ​រួច​បន្ត​មក​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង​ខាងលើ​បាន​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មី​ទឹកកក​ចំនួន​8​ថង់​ធំ​និង​55​ថង់​តូច​ព្រមទាំង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​100​គ្រាប់​។​ក្រៅពី​ការឃាត់ខ្លួន​ក៍បាន​ឃាត់​មធ្យោបាយ​មាន​ម៉ូតូ​4​គ្រឿង​និង​ទូរស័ព្ទ​4​គ្រឿង​និង​ឧបករណ៍​សម្រាប​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​IMG_4966
ជនសង្ស័យ​ទាំង​បួន​រួមមាន​ឈ្មោះ​ហ៊​ន រ៉ៃ​យ៉ា ហៅ​ថោ ឈ្មោះ​ថោង ចំ​រ៉ុង ឈ្មោះ​នួន ន​ន់ ឈ្មោះ ដេ​ត គុណ​អ្នក​ទាំង​បួន​នេះ​មាន​ទីលំនៅ​ផ្សេងគ្នា​ក្នុង​ខេត្តបន្ទាយមានជ័យ​។​
បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕IMG_4963 IMG_4964 IMG_4965