ប្រជាពលរដ្ឋ​ឃុំ​ក្បាលទឹក​ទទួល​មុង​គ្រែ​ចំនួន​១.៦៥៧​មុង​និង​មុខ​អង្រឹង​ចំនួន​៧៤៥​មុង​ ​ពី​អភិបាលខេត្ត​និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​

0


​កំពង់ឆ្នាំង​ ៖ ​អនុវត្តតាម​ផែនការ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​លប់បំបាត់​ជំងឺគ្រុនចាញ់​អោយអស់​នៅ​ឆ្នាំ​២០២៥  ​នៅ​ព្រឹក​ថៃ្ង​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​មុង ទៅ​ចែកជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៧៤៥​គ្រួសារ មកពី​៧​ភូមិ ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ក្នុងនោះ​មាន​មុង​អង្រឹង​ចំនួន​៧៤៥​មុង និង​មុខ​គ្រែ​ចំនួន​១៦៥៧​មុង​។​
​ ​លោក ប្រាក់​ ​វ៉ុ​ន​ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​ ៖ ​ក្នុង​ឆ្នាំ​២០១៥​នេះ រយៈពេល​៥​ខែ​នេះ មាន​ករណី​គ្រុនចាញ់​សរុប​ព្យាបាល​ដោយ​សេវាសាធារណៈ​និង​ព្យាបាល​ដោយ​អ្នកស្ម័គ្រចិត្ត​ភូមិ​បាន ចំនួន​៣០៦​ករណី ក្នុងនោះ​សេវាសាធារណៈ​ចំនួន​១៤៨​ករណី និង​ព្យាបាល​ដោយ​អ្នកស្ម័គ្រចិត្ត​ភូមិ​១៥៨​ករណី​។​11058112_1617585668521270_2370289624534771004_n
​លោក​បាន​បន្តទៀតថា​៖​ក្នុង​ឆ្នាំ​២០១៥​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​សហការ​ជា មួយ​ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព មេភូមិ​និង​ភ្នាក់ងារ​ទ្រទ្រង់​ភូមិ បាន​ចុះ​ធ្វើ​ជំរឿន​ស្រង់​ស្ថិតិ​តាម​ភូមិ​គោលដៅ ក្នុង​តំបន់​ប្រឈម​និង​គ្រុនចាញ់​មាន​ចំនួន​១២០​ភូមិ (​មានស្រុក​ទឹកផុស​,​បរិបូណ៌​,​សាមគ្គី​មានជ័យ​,​រលាប្អៀរ​,​និង​កំពង់លែង​) ស្មើ​និង​ប្រជាពលរដ្ឋ ចំនួន​៨៣.៦៥៥​នាក់ ស្មើ​និង​២១.៩៦៦​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ត្រូវ​ទទួលបាន​មុង​អង្រឹង​១​និង​មុខ​គ្រែ​ដេក​២​នាក់​១​។​
​ ​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឈួ​រ​ ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ​ ​បានអនុម័ត​ធ្វើការ​លប់បំបាត់​ជំងឺគ្រុនចាញ់​អោយអស់​នៅក្នុង​ឆ្នាំ​២០២៥​។ ដើម្បី​ឆ្ពោះទៅ​លប់បំបាត់បាន​ជំងឺគ្រុនចាញ់​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ក្នុងការ​លប់បំបាត់​មេរោគ​គ្រុនចាញ់​គ្រប់​ប្រភេទ នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា​អោយបាន​អស់​នៅ​ឆ្នាំ​២០១៥​នេះ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល អោយសំរេចបាន​លទ្ធផល​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​10574236_1617571855189318_2148049712277945749_n
​ ​ឯកឧត្តម ឈួ រ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ប្រឈម​និង​ជំងឺគ្រុនចាញ់​ទូទាំង​ខេត្តកំពង់ឆ្នាំង ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​អោយបាន​ល្អ និង​ក្រុមគ្រួសារ ត្រូវធ្វើ​យ៉ាងណា​ជៀសអោយផុត​ពី​ជំងឺគ្រុនចាញ់​ដ៏​កាច​សាហាវ​នេះ ដើម្បី​ការពារ​បាន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គេង​ក្នុង​មុង ជាប្រចាំ​ចៀសវាង​យក​មុង​ទៅប្រើ​ប្រាស់​ខុស​ទិសដៅ និង​បើ​សង្ស័យថា​ខ្លួន​មាន​ជំងឺគ្រុនចាញ់​សូម​ទៅពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​អោយបាន​ទាន់ពេលវេលា​៕10983721_1617586025187901_6907148268068543045_n