​ខ្ទម​កំសត់​របស់​ជន​អាណា​ថា​មួយ​ខ្នង​ត្រូវ​បានទទួល​ការ​ឧបត្ថម​ពីរ​អភិបាល​ខេត្តកំពង់ធំ​

0

​កំពង់ធំ​=​ជនទីទាល់ក្រ​ម្នាក់​ជា​ស្ដ្រី​ក្រមុំ​ទួល​គត៍​ដែលមាន​លំនៅដ្ឋាន​ក្នុង ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​ត្រូវបាន​យកចិត្តទុកដាក់​ពីរ​សំណាក់​ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ​ក្រិត​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ឧបត្ថម​ជាថ​វិការ​និង​សម្ភា​រះ​ជា​ហូរហែរ​រហូតមកដល់​ពេលនេះ​ត្រូវបាន​ចុះ​ត្រួតពិនិត្យ​ម្ដងទៀត​ដែលមាន​ការចូលរួម​ពីរ​ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត លោក​ហ៊ុ​ករិន​អភិបាលក្រុង និង​លោ​កញែម​ឈុន​លឺ​អធិការ​ក្រុង​ព្រមទាំង​អាជ្ញាធរ​ភូមិ ឃុំ​ផងដែរ​។​

​ស្ដ្រី​ចំណាស់​ម្នាក់​ដែលមាន​កន្លែង​កំនើត​នៅឯ​ភូមិ ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ក្នុងភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​តាំងពីរ​ឆ្នាំ​១៩៧៩​មក​ទាល់​សព្វថ្ងៃ​រស់នៅ​ជា​ស្ដ្រី​ក្រមុំ​ទួល​គត៍​មានឈ្មោះ ស្រឹ​ន​ព្រុ​ញ អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​អ្នកបោក​ខោអាវ ខោស​ខ្យល់ និង​អ​តី​តះ​ជា​អ្នកចំលង​ទូកដរ រស់នៅ​ជាមួយ​ប្អូនប្រុស​មា្ន​ក់​ឈ្មោះ សឹ​ន​ជុ​យ អាយុ​៤២​ឆ្នាំ​អី​ឡូ​វ​ទៅរក​សី​ុ​ឈ្នួល​គេ​នៅឯ​ទន្លេសាប ពុំ​ដែលមាន​លុយកាក់​ផ្ដល់អោយ​គាត់​សោះ​គាត់​បាន​ថ្អូ​ញ​ថ្អែ​រទាំង​ទឹកភ្នែក​ថា​ខ្ញុំ​មាន​បងប្អូន​ប្រុស​ស្រី​៣​នាក់​ដែរ​ពួកគេ​បាន​គ្រួរ​សារ​អស់ហើយ​ពុំដែល​រាប់រក​គាត់​ទាល់តែសោះ​។​

ក្នុង​១​ថ្ងៃ​អ្នក​មីង​រក​ជំ​នូ​ល​បាន​២០០០​រៀល​ទៅ​៣០០០​រៀល​សំរាប់​ផ្គត់​ផ្គង​ជី​វិភាព​របស់ខ្លួន​អ្នក​មីង​បាន​បញ្ចា​ក់ថា​លុយ​នេះ​បាន​ដោយ​ថ្ងៃ​ជួន​ថ្ងៃ​ណា​អត់​ក៏មាន ប៉ុន្តែ​អ្នក​មីង​ធ្លាប់​បានទទួល អំណោយ​ពីរ​កាកបាតក្រហម និង​អំណោយ​របស់​ឯកឧត្តម​បណ្ឌិត ងួន​ញិ​ល ៣​ដង​រួចមកហើយ​។​

ឯកឧត្តម អ៊ុត សំអន​បាន​មាន​ប្រសា​ស​ថា​អាជ្ញាធរខេត្ត​បាន​មាន​ជំនួប​ជាមួយ​ប្រធាន​សហគមន៍​ក្រីក្រ​ដោយមាន​ការចង្អុលបង្ហាញ​និង​ណែនាំ​ពីរ​លោកជំទាវ​ព្រិទ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រហូតមកដល់​ពេលនេះ​បានអោយ​ជំរើស​២​សំរាប់​គាត់​ជ្រើសរើស ១ ប្រគល់​ដី​សម​ទាន​នៅឯ​ស្រុក​ភ្នំ​សន្ទុក​ឬ​ស្រុក​ប្រាសាទ​ប​ង្ល័​ង ប្រវែង​២០​ម៉ែត្រ​គុណ​និង​៤០​ម៉ែត្រ​និង​ដី​សំរាប់​បង្កើន​ផល​១​ហិច​តា​។​ ​

​ ​២​ដោយ​គាត់​មិន​ចង់ទៅ​រស់នៅ​ឆ្ងាយ​ពីរ​ក្រុង ឆ្ងាយ​កន្លែង​ប្រកបមុខរបរ​ផង​នោះ​គាត់​បានសំរេច​ចិត្ត​រស់​នៅក្នុង​ក្រុង​វិញ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​ក៏បាន​ឯកភាព​និង​ចាត់វិធានការ​រក​ដី​មួយកន្លែង​ធ្វើ​ផ្ទះ​អោយ​គាត់​រស់នៅ​និង​ជួយ​ឧ​ប​ត្ត​ម​ដល់​គាត់​អោយ​រស់នៅក្នុង​ជីវភាព​សមរម្យ​៕20140419_071210 20140419_071222 20140419_071238 20140419_071305