ពលរដ្ឋ​ចំនួន​៤៩​គ្រួសារ នៅ​ស្រុក​ចិត្រ​បុរី ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ​

0

​ ​ក្រចេះ​៖ ពលរដ្ឋ​ក្រីក្រ​ចំនួន​៤០​គ្រួសារ និង​៩​គ្រួសារ​ផ្សេងទៀត​ដែល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់រ​បើក​ដំបូលផ្ទះ នៅក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ក្រោម​អធិបតីភាព​ឯកឧត្តម ធុន គ្រី ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តក្រចេះ ។ដោយ​មើលឃើញ​ពី​កា​ទុក​លំបាក​និង​ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ រួម​និង​ពលរដ្ឋ​ចំនួន​៩​គ្រួសា​ដែល​រងគ្រោះ​ដោយសារ ខ្យល់ក​ន្ទ្រា​ក់​បោកបក​ប៉ះ​ផ្ទះ​បណ្តាលអោយ​របើក​ដំបូល​កាលពី​ល្ងាច​ថ្ងៃទី​២៣​កន្លងទៅ អាជ្ញាធរ​ឃុំ​ក៍​បានស្នើ​ទៅ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត ក៍មាន​ការឆ្លើយតប​ភ្លាមៗ ដោយមាន​មន្ត្រី​កាកបាទ​ជាច្រើនរូប​រួម​ដំណើរ​ដោយ ឯកឧត្តម ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះ​ចែក​ផ្ទាល់​កាលពី​ព្រឹក​ម៉ី​ញ​នេះ ។អំណោយ​ដែល​បានផ្តល់​ជូន​គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៣០​គីឡូក្រាម ត្រីខ​១០​កំប៉ុង សា​រ៉ុង​១ ភួយ​១​ក្រ​ម៉ា​១ ថ្នាំពេទ្យ​មួ​យក​DSC01047 DSC01049ញ្ជា​ប់ និង​ថវិការ​ចំនួន​៥​ម៉ឺន​រៀល ។​ឯកឧត្តម ធុន គ្រី ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តក្រចេះ បាន​ពាំ​នាំមក​នូវ​កា​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​លោក​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែលមាន បញ្ហា​ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះ​អគ្គីភ័យ ជាពិសេស​ជន​ចាស់ជរា​គ្មាន​ទីពឹង កុមា​កំព្រារ ស្ត្រី​មេម៉ាយ អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង អ្នក​កើត​ជម្ងឺ​អេ​ដ៏ ជាដើម ។​ឯកឧត្តម មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា​គឺ​ធ្វើ​ការងារ​មនុស្សធម៌ ដោយ មិនមាន​ការរើសអើង​ពូជសាសន៍ ឬ និន្នាការ​នយោបាយ​នោះទេ ការងារ​មនុស្សធម៌ ក្រោម​ការដឹកនាំ​សម្តេច កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន គឺ​តែងតែ​ដោះស្រាយ​បញ្ហារ ទុក​លំបាក​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​រួមចំណែក​ការងារ សង្គមជាតិ ក្នុងនៃ​មនុស្ស​ធ៌​ម និង​ជាការ​រួមចំណែក​ការកាត់បន្ថយ​ភាពក្រីក្ររ​របស់​ប្រជាពលរដ្ឋ ជា​បណ្តើរៗ ទោះបីជា​អំណោយ​ដែល​ផ្តល់​ទៅ​មិនអាច​ផ្គត់ផ្គង់​បាន​រយៈ​´​ពេល​យូរ តែ​អាចជួយ​ផ្គត់ផ្គង់​នូវ​ភាពខ្វះខាត​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ។​DSC01111DSC01046