​ផឹកស្រា​ស្រវឹង កាប់​ប្រពន្ធ​ឲ្យ​ស្លាប់ចោល​កូនប្រុស​ពីរ​នាក់​

0

​សៀមរាបៈ​​បុរស​ដែល​ជោគជាំ​ដោយ​គ្រឿង​សុរា​ម្នាក់ បាន​កាប់​ប្រពន្ធ​របស់ខ្លួន​ជាច្រើន​កាំបិត​ខ្វែវ បណ្តាល​ឲ្យ ស្លាប់​ភ្លាមៗ រួច​កាប់​ទៅលើ​អ្នកជិតខាង ដែល​មកជួយ​អន្តរា​គម​ន៏ ស្ទើ​ដាច់​ម្រាមដៃ​ពីរ​ទៀត តែ​ចុងក្រោយ​ត្រូវ ប៉ូលិស​ចាប់វាយ​ខ្នោះ​។​ ​ ​ហេតុ​ការ​ណ៏​ដ៏​ព្រៃផ្សៃ​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជិត​៥​ភ្លឺ ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៤ នៅផ្ទះ​ឃាតករ និង​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់ ឃុំ​យាង ស្រុក​ពួក​ខេត្តសៀមរាប​។

ជនដៃដល់​មានឈ្មោះ​លិ​ក ជ្រក់ អាយុ​៣៥​ឆ្នាំ ជំ​ណែ​ក​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ​ហូ ភ​ន់ អាយុ​៣៧​ឆ្នាំ ពួកគេ​ជា​ប្តី​ប្រពន្ធ​មុខរបរ​ធ្វើស្រែ មានកូន​ប្រុស ពីរ​នាក់ ម្នាក់​អាយុ​៨​ឆ្នាំ​និង​ម្នាក់​អាយុ​៦​ឆ្នាំ​។​ ​ ​លោក​អនុ​សេនី​យ៏​ឯក​នឹម សារ៉ាត់ អធិការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា តាម​ការអះអាង​ពី​អ្នក​នៅក្បែរ​ខាង បុរស​ខាងលើ​រូបនេះ​ថ្ងៃ​ណា​ក៏​ជោគជាំ​ដោយ​គ្រឿង​ស្រវឹង​ដែរ ក្នុង​ខ្លួន​របស់គេ​ពោ​ពេញ​ដោយ​ជាតិ​សុរា តែ​បី​ថ្ងៃមុន​កើតហេតុ​រូបគេ​មិនមាន​ជាតិ​សុរា​ចូលខ្លួន​ទេ​។

លោក​បន្តថា នៅ​ម៉ោង​កើតហេតុ ពេល​ខាង​លោក​ទៅដល់ ស្ត្រី​ជា​ប្រពន្ធ​ដេក​ក្នុង​ថ្លុកឈាម នៅសល់តែ​ដង្ហើមចុងក្រោយ ហើយក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជនដៃដល់ នាំយក​ទៅកាន់​អធិការ​ដើម្បី សួរនាំ​។ ក្នុងពេល​សាកសួរ ជននេះ​និយាយ​ហាក់ដូច​មិនដឹង​ខុសត្រូវ ដោយ​ឆ្លើយថា ក្នុងពេល​រូបគេ​កំពុង​ដេក ជាមួយ​ប្រពន្ធ ក៏​ស្រាប់តែ​ស្រម័យ​ឃើញ​មាន​អ្នកផ្សេង​ដេញ​កាប់​មកលើ​ខ្លួន ហើយ​ខ្លួន​បាន​ទាញ​កាំបិត​ខ្វែវ​ទៅ កាប់​ជន​នោះ​វិញ​តែប៉ុណ្ណោះ គឺ​មិនបាន​កាប់​ប្រពន្ធ​ទេ​។​ ​

​លោក​អធិការ​ង​ឲ្យ​ដឹង​ទៀតថា ក្នុងពេលដែល​ស្ត្រី​ជា​ប្រពន្ធ​មិនទាន់​ដាច់ខ្យល់ គឺ​បាន​ស្រែក​ឲ្យ​គេ​ជួយ ហើយ​បុរស​ម្នាក់​ឈ្មោះ​សឿង ស៊ា​យ ជា​អ្នក​ក្បែរ​ខាង​បាន​ទៅ​ជួយ​ឃាត់ តែ​ត្រូវ​ជនដៃដល់​កាប់​ស្ទើ​ដាច់​ម្រាមដៃ ខាងស្តាំ​ចំនួន​ពីរ​ទៀត​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ជនដៃដល់ កាប់​ជាច្រើន​កាំបិត​ខ្វែវ ក្បាល​ផ្នែក​ខាងក្រោយ ផុង​លលា ក​ខាងមុខ​ស្ទើ​ដាច់ ក្រៅពីនោះ​គឺ​កាប់​សុះសាច់​តែម្តង​។

ជនដៃដល់​បាន​បញ្ជូន​មកកាន់​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ចាត់ការ​បន្ត​។​ ​ ​នៅ​កន្លែងកើតហេតុ​ក្រុម​អ្នកភូមិ​និយាយថា បុរស​ខាងលើ​មុនពេល​សម្លាប់​ប្រពន្ធ ថ្ងៃ​ណា​ក៏​ផឹក ថ្ងៃ​ណា​ក៏ ស្រវឹង នៅពេល​ស្រវឹង​ម្តងៗ គេ​តែង​និយាយ​ម្នាក់ឯង​ដូច​មនុស្ស​ឆ្គួ​ត​អីចឹង មើលទៅ​ទំនង​ដូចជា​វង្វេងស្មារតី​ព្រោះ អស់​តែ​ស្រា​។ តែ​អ្វីដែល​គួ​ឲ្យ​សោកសង្រេង គឺ​កូនប្រុស​ពីរ​នាក់ ដែល​ពុំទាន់​ដឹង​ខុសត្រូវ ម្តាយ​ស្លាប់ចោល ឪពុក ជាប់គុក តើ​ពួកគេ​នឹង​ក្លាយទៅជា​យ៉ាងណា​.?​។​

​ ​លោក​អនុ​សេនី​យ៏​ឯក​ជិន សឿត នាយផ្នែក​ឧក្រិដ្ឋ​១ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន បញ្ជាក់ថា ទោះបីជា​ជនដៃដល់​និយាយ​ធ្វើ​ដូច​មិនដឹង​ខុសត្រូវ​យ៉ាងនេះ​ក្តី តែ​ខាង​លោក​បាន​កំពុង​កសាង​សំណុំ រឿង បញ្ជូនទៅ​តុលា​កនៅ​ថ្ងៃទី​២១​ខែមេសា ដោយ​ចោទប្រកាន់​ពីបទ ឃាតកម្ម​ដោយ​ចេតនា​៕IMG_1338 IMG_1542 IMG_1543 IMG_1335